ព័ត៌មានអន្តរជាតិ

Update៖ ទីភ្នាក់ងារ KCNA ផ្សាយថា កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ Pulhwasal-3-31

China Dialy

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលមីស៊ីល របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) កាលពីថ្ងៃពុធ បានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រប្រភេទថ្មី ឈ្មោះថា “Pulhwasal-3-31” ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះការបាញ់សាកល្បងនេះដែរ គឺមិនបានបង្កផលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជិតខាងណាមួយឡើយ ហើយក៏មិនមានអ្វីពាក់ព័ន្ធនឹងស្ថានភាពក្នុងតំបន់នោះដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការបាញ់សាកល្បង គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពឥតឈប់ឈរនៃប្រព័ន្ធសព្វាវុធរបស់ប្រទេសកូរ៉េខាងជើង និងជាសកម្មភាពជាប្រចាំ និងជាកាតព្វកិច្ចរបស់រដ្ឋបាលមីស៊ីល និងវិទ្យាស្ថានវិទ្យាសាស្ត្រការពារជាតិដែលពាក់ព័ន្ធនឹងការបាញ់សាកល្បងនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top