ព័ត៌មានអន្តរជាតិ
Update៖ ទីភ្នាក់ងារ KCNA ផ្សាយថា កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ Pulhwasal-3-31
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលមីស៊ីល របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) កាលពីថ្ងៃពុធ បានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រប្រភេទថ្មី ឈ្មោះថា “Pulhwasal-3-31” ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះការបាញ់សាកល្បងនេះដែរ...