ភ្នំពេញ៖ ទិវាចងចាំ ដើម្បីរំលឹកពីរបបសាហាវយង់ឃ្នង ដែលមិនអាចបំភ្លេចបាន នៃការប្រល័យពូជសាសន៍ របស់ ប៉ុល ពត នៅថ្ងៃ២០ ឧសភា ២០២៥ខាងមុខនេះ នៅរាជធានីភ្នំពេញ នឹ ងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ ។ ទិវាចងចាំត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាន នូវអំពើដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត...
បរទេស៖ យោធាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានក្នុងរដ្ឋធានីដែលគ្រប់គ្រងដោយពួកឧទ្ទាមរបស់ប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ ដោយអះអាងថា បានបិទដំណើរអាកាសយានដ្ឋាននេះក្នុងការវាយប្រហារមួយដែលធ្វើឱ្យយន្តហោះពាណិជ្ជកម្មឆេះនៅលើអាកាសយានដ្ឋាន ខណៈដែលយន្តហោះចម្បាំងរបស់ខ្លួនវាយប្រហាររោងចក្រថាមពល និងគោលដៅផ្សេងទៀត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារនាពេលថ្ងៃដ៏កម្រលើទីក្រុង Sanaa ដែលធ្វើឡើងដោយក្រុមឧទ្ទាម ហួធី ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន ចាប់តាំងពីឆ្នាំ ២០១៤មក ជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវអាកាសថ្ងៃទីពីររបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងមីស៊ីលផ្លោងរបស់ក្រុមឧទ្ទាមហួធី ដែលបានវាយប្រហារលើមូលដ្ឋានអាកាសយានដ្ឋានអន្តរជាតិ...
បរទេស៖ កងទ័ពជើងទឹកអាមេរិកបានបាត់បង់យន្តហោះចម្បាំងមួយគ្រឿងទៀតនៅក្នុងសមុទ្រក្រហម ដែលជាការកត់សម្គាល់ឧបទ្ទវហេតុទីពីរដែលពាក់ព័ន្ធនឹងយន្តហោះ F/A-18 Super Hornet ពីនាវា USS Harry S. Truman ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ និងជាការខាតបង់លើកទីបី ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានបង្កើនប្រតិបត្តិការប្រឆាំងនឹងពួកឧទ្ទាម ហួធី ក្នុងប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈកម្មការអឺរ៉ុប ហៅកាត់ថាEC គ្រោងនឹងស្នើច្បាប់ដើម្បីបញ្ចប់បំពង់បង្ហូរឧស្ម័នរុស្ស៊ី និងឧស្ម័នធម្មជាតិរាវ LNG ទាំងអស់នៅចុងឆ្នាំ២០២៧។ ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ សហភាពអឺរ៉ុបបាននឹងកំពុងជំរុញ ឱ្យកាត់ផ្តាច់ការនាំចូលថាមពលពីអ្នកផ្គត់ផ្គង់ដ៏ធំបំផុតតែម្តង។ ទោះបីជាបរិមាណធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប្រទេសរុស្ស៊ីនៅតែជាប្រភពឧស្ម័នដ៏ច្រើនសម្រាប់ប្លុកនេះ តាមរយៈបំពង់បង្ហូរប្រេងតាមរយៈប្រទេសតួគី និងការនាំចេញឧស្ម័ន LNGផងដែរ ។ យោងតាមមនុស្សដែលដឹងពីបញ្ហានេះ នៅក្នុងខែមិថុនា EU...
បរទេស៖ក្រសួងមហាផ្ទៃឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួនធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាពការពារជនស៊ីវិលក្នុងករណីមានការវាយប្រហារណាមួយ។ គេសង្កេតឃើញថាសមយុទ្ធយោធាដែលពុំធ្លាប់ឃើញមាននេះ កើតឡើងចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។ យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល និងការអនុវត្តនីតិវិធីដាច់ភ្លើងអគ្គិសនីជាដើមផង។ រដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យលាក់បាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការដំឡើងជាមួយនឹងឧបករណ៍ដើម្បីក្លែងបន្លំ និងដើម្បីហាត់សមផែនការជម្លៀសខ្លួនឡើងវិញសម្រាប់ការឆ្លើយតបបន្ទាន់រហ័ស និងសម្របសម្រួលដែរ។គួរឲ្យដឹងដែរថាសមយុទ្ធបែបនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌាជាលើក ដំបូងចាប់តាំងពីឆ្នាំ១៩៧១មកម្ល៉េះនៅពេលដែលពួកគេត្រូវបាន ណែនាំចំពេលមានការតស៊ូដើម្បីឯករាជ្យរបស់បង់ក្លាដែស។ រំលឹកដែរថាកាលពីសប្តាហ៍មុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTដែលបានដកស្រង់ចេញពីសារព័ត៌មានជាច្រើន បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តផែនការមួយសម្រាប់ការកាន់កាប់ដោយយោធានៃតំបន់ហ្គាហ្សា និងការផ្លាស់ទីលំនៅដោយបង្ខំនៃប្រជាជនប៉ាឡេស្ទីន របស់ខ្លួនទៅកាន់ផ្នែកខាងត្បូងនៃទឹកដីនេះ។ យោងតាមមន្ត្រីដែលដកស្រង់ដោយ AP ផែនការថ្មីនេះគឺសំដៅជួយដល់ប្រទេសអ៊ីស្រាអែលដើម្បីសម្រេចបាននូវគោលដៅសង្គ្រាមរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងដែលកាន់កាប់នៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធកំពុងចាប់អ្នកចាប់បាន៥៩នាក់នៅឡើយ ទោះបីជាប្រហែល៣៥នាក់ត្រូវបានគេជឿថាបានបាត់បង់ជិវិតទៅហើយក៏ដោយ។ ប្រភពចំនួន២ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបោះឆ្នោតជាឯកច្ឆ័ន្ទលើយុទ្ធសាស្ត្រនេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃចន្ទម្សិលមិញហើយមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងការពារអ៊ីស្រាអែលលោក Eyal Zamir...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងបើកសមរភូមិថ្មីនៅក្នុងសង្គ្រាមពន្ធគយរបស់លោក ដោយផ្តោតលើខ្សែភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះកាលពីយប់ថ្ងៃអាទិត្យនៅលើវេទិកាសង្គម Truth Social លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម និងការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ពន្ធ...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និងទីប្រជុំជន សំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ។ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” នៅថ្ងៃអង្គារ ទី៦ ខែឧសភា...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងភាពយន្តឯកសារមួយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ នៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 TV ថា ទំនាក់ទំនងរវាងរុស្ស៊ី-ចិន ដែលរឹងមាំ និងអាចទុកចិត្តបាន ជួយពង្រឹងស្ថិរភាពក្នុងពិភពលោក។ លោក ពូទីន បានលើកឡើងថា នៅពេលដែលលោកបានក្លាយជាប្រធានាធិបតីរុស្ស៊ីលើកដំបូងកាលពី ២៥ ឆ្នាំមុន មានសញ្ញាដំបូង...
ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ«ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅថ្ងៃទី៩ និងទី១០ ខែឧសភា ចាប់ពីម៉ោង ៨:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន៥៤០០កន្លែង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ...