ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ចិន ដែលរឹងមាំ និងអាចទុកចិត្តបាន ពង្រឹងស្ថិរភាពក្នុងពិភពលោក

xinhua

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងភាពយន្តឯកសារមួយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ នៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 TV ថា ទំនាក់ទំនងរវាងរុស្ស៊ី-ចិន ដែលរឹងមាំ និងអាចទុកចិត្តបាន ជួយពង្រឹងស្ថិរភាពក្នុងពិភពលោក។

លោក ពូទីន បានលើកឡើងថា នៅពេលដែលលោកបានក្លាយជាប្រធានាធិបតីរុស្ស៊ីលើកដំបូងកាលពី ២៥ ឆ្នាំមុន មានសញ្ញាដំបូង ដែលថាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច នឹងផ្លាស់ទីទៅតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រុស្ស៊ីបាននិងកំពុងអភិវឌ្ឍទំនាក់ទំនងយ៉ាងសកម្មជាមួយចិន លោកពូទីនបានកត់សម្គាល់ដោយបន្ថែមថាទំនាក់ទំនងទ្វេភាគី គឺជាយុទ្ធសាស្ត្រ និងស៊ីជម្រៅនាពេលបច្ចុប្បន្ននេះ ដោយសារភាពចលាចលក្នុងពិភពលោកមិនថយចុះក្រៅតែពីការកើនឡើងប៉ុណ្ណោះ”។ លោក ពូទីន បានបន្ថែមថា “ហើយយើងមានទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត និងស្ថិរភាព ដែលការពិតនៃអត្ថិភាពរបស់ពួកគេ ពង្រឹងស្ថិរភាពនៅក្នុងពិភពលោក” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top