តូក្យូ៖ វេទិកា ស្តីពីបញ្ហាគោលនយោបាយសាធារណៈទាក់ទងនឹងអ៊ីនធឺណិត បានចាប់ផ្តើមនៅទីក្រុងក្យូតូដោយផ្តោតលើបញ្ញាសិប្បនិម្មិត AI និងវិធានការប្រឆាំងនឹងព័ត៌មានមិនពិត។ លទ្ធផលនៃការពិភាក្សានៅវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលបានគ្រោងទុករហូតដល់ថ្ងៃព្រហស្បតិ៍ នឹងត្រូវបានប្រើប្រាស់សម្រាប់ដំណើរការ AI របស់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលក្នុងនោះក្រុមប្រទេសឧស្សាហកម្មទាំង៧ នឹងបង្កើតច្បាប់ស្តីពីប្រធានបទទាក់ទងនឹង AI ។ រដ្ឋមន្ត្រីឌីជីថល លោក Taro Kono បានចូលរួមក្នុងនាមជាអ្នកពិភាក្សា សម្រាប់ការពិភាក្សាមួយ ដែលមានចំណងជើងថា...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ មន្ត្រីម្នាក់បានប្រាប់ឲ្យដឹងថា មានមនុស្សសរុបចំនួន៥.៦៤៨នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារមកលើតំបន់ ស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ។ លោក U Thaung Shwe នាយកនៃក្រសួងសុខុមាលភាពសង្គម សង្គ្រោះ និងតាំងទីលំនៅថ្មី នៅតំបន់ Bago បានប្រាប់ដល់ទីភ្នាក់ងារ...
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ បានបិទបញ្ចប់ដោយគាប់ប្រសើរនៅទីក្រុង Hangzhou នៅយប់ថ្ងៃទី៨ ខែតុលា។ លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួត។ ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះ ប្រតិភូកីឡាចិនដណ្តើមបានមេដាយមាសចំនួន ២០១គ្រឿង និងចំនួនមេដាយសរុប៣៨៣គ្រឿង ដោយសម្រេចបាននូវលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្រ្តចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនិងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយមាសនៃការប្រកួតកីឡាអាស៊ីជាលើកទី១១។ ថ្លែងក្នុងសុន្ទរកថា លោកGao Zhidan ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី Hangzhou និងជាប្រធានគណៈកម្មាធិការអូឡាំពិកចិនបានលើកឡើងថា លោក Xi Jinping...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដែលបានកែច្នៃជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលជាជំហានបន្ថែមក្នុងដំណើរការជាច្រើនទសវត្សរ៍ ដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ។ អ្នកនាំពាក្យរបស់ប្រតិបត្តិករក្រុមហ៊ុន TEPCO បានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា ការបង្ហូរទឹកកាកសំណល់ចេញដែលជាផ្នែកតូចមួយនៃទឹកសំណល់នោះគឺមាន១,៣៤លានតោនដែលបានធ្វើឡើងចាប់តាំងពីរលកយក្សស៊ូណាមិ បានវាយប្រហារមកលើរោងចក្រនេះនៅក្នុងឆ្នាំ២០១១ ដែលបានចាប់ផ្តើមនៅវេលាម៉ោង១០និង១៨នាទីព្រឹក ត្រូវម៉ោង៩និង១៨នាទីម៉ោងនៅសិង្ហបុរី...
បរទេស៖ នៅថ្ងៃទី ២ ខែតុលា ទាំងក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Tesla បានបង្ហាញទិន្នន័យលក់ក្នុងរយៈពេល ៩ខែ របស់ពួកគេ។ នៅក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន ៨២៤.០០១ គ្រឿង ដែលក្នុងនោះ ៤៣១.៦០៣គ្រឿង គឺជារថយន្តដឹកអ្នកដំណើរអគ្គិសនីសុទ្ធ ដែលស្មើនឹង ៥២,៤ភាគរយនៃការលក់សរុបរបស់ពួកគេ។...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ តុលានេះ បានបញ្ជាក់ពីការបញ្ចេញរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់សេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ...
ប៉េរ៉ូត៖ គេហទំព័រ Al-Manar English បានរាយការណ៍ថា អគ្គលេខាធិការ Hezbollah របស់ប្រទេសលីបង់ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនស៊ីរី។ នៅក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកខួបកំណើតរបស់ព្យាការី Mohammad ក្នុងទីក្រុងប៉េរ៉ូត កាលពីថ្ងៃចន្ទ លោក Nasrallah...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមសហ គមន៍អ៊ីស្លាម នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង ដើម្បីទប់ស្កាត់ការប្លន់ ការគំរាមកំហែង និងការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោកបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសក្នុងតំបន់ ការលួចប្រេងរបស់ប្រទេសស៊ីរី និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើប្រទេសទាំងអស់ក្នុងពិភពឥស្លាម ជាពិសេសប្រទេសក្នុងតំបន់រួបរួមគ្នា...
គៀវ៖ សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលបានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ភាគរយនៃដំណាំពីការប្រមូលផលនៅឆ្នាំនេះ។ លោក Shmyhal ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ប្រហែល ២៥ ភាគរយនៃគ្រាប់ធញ្ញជាតិ ដែលប្រមូលបាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង យើងត្រូវការនាំចេញដែលនៅសល់”។ លោក Shmyhal បានលើកឡើងថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមរយៈបណ្តាប្រទេសសហភាពអឺរ៉ុប...