កង់បេរ៉ា៖ ប្រធានទីភ្នាក់ងារជំនាញរបស់រដ្ឋាភិបាលបានព្រមានថា ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងការខ្វះខាតជំនាញដ៏សំខាន់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសុន្ទរកថាទៅកាន់ក្លឹបសារព័ត៌មានជាតិ (NPC) នៅទីក្រុងកង់បេរ៉ា នៅថ្ងៃពុធនេះ ស្នងការស្តីទី Jobs and Skills Australia (JSA) លោក Peter Dawkins បានឲ្យដឹងថា ត្រូវការវិធានការបន្ទាន់ ដើម្បីបណ្តុះបណ្តាលបុគ្គលិកជំនាញ...
ហាណូយ៖ សារព័ត៌មាន Vietnam News បានរាយការណ៍ ដោយដកស្រង់ពី Macro and Poverty Outlook របស់វៀតណាម ដែលចេញផ្សាយដោយធនាគារពិភពលោកនាពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,៧ ភាគរយនៅឆ្នាំ២០២៣ ដោយសារតែតម្រូវការខាងក្រៅ និងក្នុងស្រុកចុះខ្សោយ។ ធនាគារពិភពលោកបានឲ្យដឹងថា តម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើននៅឆ្នាំនេះ...
ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្រៀននៅទូទាំងប្រទេស ក្នុងទិវាគ្រូបង្រៀន ៥ តុលា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឡើងពីករណីដែលសិស្សមួយចំនួនបង្កបញ្ហាអុកឡុកនៅក្នុងថ្នាក់ ហើយត្រូវគ្រូប្រដៅអប់រំណែនាំ ប៉ុន្តែត្រូវបានឪពុក-ម្តាយសិស្សទាំងនោះមិនដឹងរឿងច្បាស់លាស់ផង បែរជានាំគ្នាបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ជេរប្រមាថគ្រូបង្រៀនទៅវិញ ។ សម្តេចថា “រឿងខ្លះអត់ដឹងរឿងពិតផង ឪពុក-ម្តាយឡើងហ្វេសប៊ុកជេរគ្រូ ដែលពេលខ្លះសិស្សក្រអុកផងដែរ” ។ សម្តេចបន្តថា...
វ៉ាស៊ីនតោន៖ លោកKevin McCarthy ដែលមិនត្រូវបានអង្គុយធ្វើជាប្រធានសភាអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រាប់សហសេវិកមកពីគណបក្សសាធារណរដ្ឋថា លោកនឹងមិនឈរឈ្មោះជាប្រធានសភាម្ដងទៀតនោះទេ។ លោក McCarthy បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយសមាជិកសភា GOP យប់ថ្ងៃអង្គារថា “ខ្ញុំនឹងមិនឈរឈ្មោះជាប្រធានម្តងទៀតទេ ខ្ញុំនឹងមានសន្និសីទបក្សសាធារណរដ្ឋ ជ្រើសរើសនរណាម្នាក់ផ្សេងទៀត” ការលើកឡើងនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តលើចលនាមិនធ្លាប់មានពីមុន ដើម្បីបណ្តេញលោក McCarthy ចេញពីតំណែង។ លោក McCarthy...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រឹងសមត្ថភាពឃ្លាំមើលដែនសមុទ្ររបស់ខ្លួន ប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ តាមរយៈការចែករំលែកទិន្នន័យដែលគ្រប់គ្រងដោយវិស័យសាធារណៈ និងឯកជន។ យោងតាមប្រភពបានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព “ការយល់ដឹងអំពីដែនសមុទ្រ” ដែលអាចប្រើប្រាស់ក្នុងការព្យាករណ៍គ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ធនធានផងដែរ គឺសំដៅមើលឃើញស្ថានភាពនៃសមុទ្រក្នុងលក្ខណៈរួមបញ្ចូលគ្នា។ គោលដៅនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែនសមុទ្រ ដែលពឹងផ្អែកខ្លាំងរបស់រដ្ឋាភិបាលដោយផ្អែកលើផែនការមូលដ្ឋាន ស្តីពីគោលនយោបាយមហាសមុទ្រ ដែលជាគោលការណ៍ណែនាំរបស់ប្រទេសជប៉ុនក្នុងវិស័យនេះសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានកោះប្រជុំសន្និសីទមួយជាមួយមេដឹកនាំនៃប្រទេសកាណាដា ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប ដោយប្រាប់ពួកគេថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយអ៊ុយក្រែន។ ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពីច្បាប់ផ្តល់មូលនិធិឈប់សម្រាករយៈពេល ៤៥ ថ្ងៃដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលសហព័ន្ធដែលមិនរាប់បញ្ចូលជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយជំរុញឱ្យមានការព្រួយបារម្ភលើការធ្លាក់ចុះសក្តានុពលនៃការគាំទ្ររបស់រដ្ឋបាលលោក បៃដិន សម្រាប់ទីក្រុងគៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John...
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉ារីសនឹងផ្តល់សម្ភារៈយោធាដែលមិនបានបញ្ជាក់ដល់ទីក្រុង Yerevan (អាមេនី) ។ លោកស្រីបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការរៀបចំនេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមបណ្តាញព័ត៌មាន France 24, លោកស្រី Colonna បាននិយាយថា...
ភ្នំពេញ ៖ ក្នុងអាណត្តិដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាប៉ុន្មានអាណត្តិខាងមុខ សម្តេចបានផ្តាំផ្ញើទៅឪពុក-ម្តាយគ្រប់រូប មិនចាំបាច់វេចបង្វិចរកសាលារដ្ឋទៀតទេ គឺនឹងមានសាលាល្អនៅផ្ទះរបស់ពួកគាត់គ្រប់ភូមិ-ឃុំ-ស្រុក និងសង្កាត់-ខណ្ឌជាដើម ។ សម្តេចថា ត្រូវតែនាំគ្នាពង្រឹង្យសាលារដ្ឋបានល្អទាំងអស់គ្នា ដោយផ្តើមចេញពីនាយកសាលាតែម្តង។ នាឱកាសចូលរួមក្នុងទិវាគ្រូបង្រៀន៥ តុលា សម្តេចធិបតី សម្តេចធិបតីបានបង្ហាញមហិច្ឆតាធ្វើយ៉ាងណាឲ្យសាលារដ្ឋទាំងអស់មានគុណល្អ ដោយស្វាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធចូលរួមជាមួយគ្នា «ចាប់ពីអាណត្តិនេះតទៅសាលារៀនរដ្ឋមិនចាំបាច់មានឲ្យប្រជាពលរដ្ឋយកកូន មានកូនចៅដោយវេចបង្វិចពីស្រុកមួយទៅស្រុកមួយទៅរៀនសាលាមួយទៀតនោះទេ ព្រោះថា...
បរទេស៖ប្រធានផ្នែកកិច្ចការងារគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងទីក្រុងគៀវកាលពីថ្ងៃម្សិលមិញនេះថាសហភាពអឺរ៉ុបនឹងពិចារណាកញ្ចប់ជំនួយយោធាថ្មីចំនួន៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT ទោះជាយ៉ាងណាក៏ដោយ សិទ្ធិវេតូរបស់ហុងគ្រីលើមូលនិធិ មូលនិធិសន្តិភាពអឺរ៉ុប ដែលមានស្រាប់ចំនួន៥០០លានអឺរ៉ូ មិនទាន់ត្រូវបានដកចេញនៅឡើយទេ។ គិតមកទល់ពេលនេះសហភាពអឺរ៉ុបបានបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនជាង២៥ពាន់លានអឺរ៉ូឬ២៦,៤ពាន់លានដុល្លារមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលចំនួនសរុបនៃជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌បានកើនឡើងដល់៨៥ពាន់លានអឺរ៉ូឬត្រូវ៨៩.៨ ពាន់លានដុល្លារ។ លោក Borrell បានប្តេជ្ញាថា...
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។ នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា...