ព័ត៌មានជាតិ

សម្តេចធិបតី ៖ ទិវាសន្តិភាពដើម្បីទាំងអស់គ្នា មិនមែនផ្តាច់មុខត្រកូលហ៊ុនទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទិវាសន្តិភាពដើម្បីទាំងអស់គ្នា មិនមែនផ្តាច់មុខត្រកូលហ៊ុននោះទេ គឺជាផលសម្រាប់ប្រយោជន៍ទាំងអស់គ្នាទាំងបច្ចុប្បន្ននិងអនាគត ។

សម្តេចបានបន្តថា ការសម្តេចលើកឡើងបែបនេះ ដោយសារមានអ្នកខ្លះមិនសប្បាយចិត្តនោះទេ ដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃ២៩ធ្នូ ជាទិវាសន្តិភាព ហើយបានអនុញ្ញាតឲ្យឈប់សម្រាក ។

សម្តេចចោទសួរថា គ្រាន់តែយកថ្ងៃទិវាសន្តិភាពដែលប្រវត្តិសាស្រ្ត៥០០ឆ្នាំទើបតែមាននៅក្នុងយុគសម័យសម្តេចតេជោ សម្រាប់ជាថ្ងៃឈប់សម្រាកតើមានទៅខុសអី្វ?

សម្តេចក៏បានប្រាប់ថា បើអ្នកណាមិនសប្បាយចិត្ត កុំឈប់សម្រាកនាថ្ងៃ២៩ធ្នូនេះ ៕

To Top