ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១៤ កញ្ញានេះ បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១១៤សំឡេង។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើតឡើងជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឲ្យមានស្ថាប័នថ្មីមួយមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមធនធានមនុស្សមានសមត្ថភាព...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែតនាថ្ងៃ១៣ កញ្ញាបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា៕
ភ្នំពេញ៖ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់ទស្សនកិច្ចជាផ្លូវការនាព្រឹកថ្ងៃ១៤ កញ្ញានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ចេញសំណេរថា ដំណើរទស្សនកិច្ជាចលើកដំបូងនេះ គឺជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផលប្រយោជន៍ជាតិ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១៤ កញ្ញានេះ លោក ប៉ែន បូណា បានមានប្រសាសន៍ថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមនុស្សប្រមាណជាជាង៥៣០០នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសលីប៊ីដោយសារតែគ្រោះធម្មជាតិ ទឹកជំនន់ដ៏អាក្រក់មួយនៅភាគខាងកើតប្រទេស។ ប្រភពដដែលបានឲ្យដឹងទៀតថាលីប៊ី ចាប់ផ្តើមធ្វើការការអំពាវនាវយ៉ាងអស់សង្ឃឹម សម្រាប់ការគាំទ្រផ្នែកមនុស្សធម៌បន្ថែមទៀត ខណៈដែលជនរងគ្រោះនៅបន្តដេករុំក្នុងថង់ទាំងជួរៗ ហើយអ្នកផ្សេងទៀតត្រូវបានបញ្ចុះនៅក្នុងផ្នូរដ៏ធំរួមគ្នាផង។ គួរឲ្យដឹងដែរថាទឹកជំន់ទឹកទន្លេដែលស្រដៀង នឹងរលកយក្សស៊ូណាមិ បានបោកបក់កាត់ទីក្រុង Derna កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទំនប់វារីអគ្គិសនីមួយបានផ្ទុះអំឡុងពេលព្យុះ Daniel កំពុងបោកបក់។ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១០០០០នាក់ ទៀតនៅបន្តកំពុងបាត់ខ្លួននៅឡើយ ខណៈដែលមនុស្ស...
ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាមជាច្រើនគ្រួសាររអ៊ូរទាំចំពោះទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ “បុប្ផាត្រីមាសថ្មី KTV” ដែលបានរំខានដំណេករបស់ពួកគាត់ រហូតដល់ពាក់កណ្តាលអាធ្រាត្រ នៅតែមិនព្រមឈប់បង្កសំឡេងរំខានទៀត ។ ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ក្នុងនាមតំណាងឲ្យពលរដ្ឋផ្សេងទៀតរស់នៅជិតខារ៉ាអូខេនេះ បានបង្ហាញអារម្មណ៍មិនសប្បាយទាល់ និងធុញទ្រាន់ចំពោះម្ចាស់ខារ៉ាអូខេនេះដែលមិនខ្វល់ដល់ការរំខានទៅដល់ម្ចាស់ផ្ទះនៅជិតខ្លួនដែលភ្ញៀវស្រែកច្រៀងឡូឡាលឺៗ ប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋដែលមានកូនតូចៗ និងមនុស្សចាស់ជាដើម មិនអាចសម្រាក(ដេក)គ្រប់គ្រាន់ ដោយសារតែសំឡេងលឺលាន់ចេញពីទីតាំង បុប្ផាត្រីមាសថ្មី KTV។...
បរទេស៖ លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បាននិយាយថា ប្រទេសប្រេស៊ីលនឹងមិនអើពើនឹងដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៊ី របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយលោកបានបន្ថែមថា លោក ពូទីន គឺអាចធ្វើទស្សនកិច្ចនៅប្រទេសរបស់លោកដោយមិនខ្លាចការចាប់ឃុំខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១...
ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,៦៨១ នាក់ និងរបួស ២,៥០១ នាក់ផ្សេងទៀត ។ រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង...
បរទេស៖ នៅក្នុងការអញ្ជើញអាហារពេលល្ងាចជាផ្លូវការរបស់ក្រុមប្រទេស G20 ដែលចេញដោយលោកស្រី ប្រធានាធិបតី Droupadi Murmu ដែលសំដៅលើលោកស្រីថាជា “ប្រធានាធិបតីរបស់ Bharat” ជាជាងប្រទេសឥណ្ឌា បានបង្កើនការរំពឹងទុកកាលពីថ្ងៃអង្គារថា ប្រទេសអាស៊ីមួយនេះអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរឈ្មោះរបស់ខ្លួននៅដើមខែនេះ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអញ្ជើញដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមជាមួយនឹងការដាក់ពាក្យថា President...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត ៥គីឡូក្រាម ។ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ...
ភ្នំពេញ ៖ ក្នុងពេលកំពុងធ្វើដំណើរតាមយន្តមកពីឥណ្ឌូនេស៊ីវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារយ៉ាងខ្លីដ៏មានអត្ថន័យថា ពេលធ្វើដំណើរ គឺជាពេលវេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៨ កញ្ញានេះ សម្ដេច ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «ពេលធ្វើដំណើរទៅប្រជុំអាស៊ាន កំពូលលើកទី៤៣។ ពេលធ្វើដំណើរ...