តូក្យូ៖ សមាជិកសភា និងអ្នកនេសាទកូរ៉េខាងត្បូង រួមជាមួយនឹងសកម្មជនជាពលរដ្ឋជប៉ុន បានធ្វើបាតុកម្ម ក្នុងទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងគម្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុន លុបចោលផែនការរបស់ខ្លួន។ បាតុករប្រហែល ២០ នាក់មកពីប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅថ្ងៃនោះនៅមុខគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន រួមទាំងសមាជិកនៃគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េ និងសមាជិក ដែលមិនប្រកាន់បក្សពួកផងដែរ។ ពួកគេស្លៀកសម្លៀកបំពាក់ និងកាន់ស្លាកសញ្ញាដោយពាក្យស្លោកដូចគ្នាថា “សមុទ្ររបស់យើង សូមការពារវាជាមួយគ្នា”។ លោក...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមួយគ្រាប់នៅព្រឹកថ្ងៃពុធនេះ ដែលសង្ស័យថា ជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យោធាកូរ៉េខាងត្បូង ក៏បានអះអាងដែរថា ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងថា កាំជ្រួចដែលត្រូវបានបាញ់នៅម៉ោងប្រហែល ៩ និង ៥៩ នាទីព្រឹក ត្រូវបានគេព្យាករណ៍ថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្តដល់ស្រ្តីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា ជាទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី...
ភ្នំពេញ៖ នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣លោក ទៀ សុខាបានដឹកនាំក្រុមការងារអញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋនៅសង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាបពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ តាមការគ្រោងទុកក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នេះ លោក ទៀ សុខា នឹងដឹកនាំក្រុមការងារបន្តចុះបង្រៀនពលរដ្ឋពីរបៀប គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវនៅតាមបណ្ដាមូលដ្ឋានផ្សេងៗទៀត។
បរទេស៖អជ្ញាធរសន្តិសុខរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការចាប់ឃាត់ខ្លួនមនុស្សទី១៥ដែលមានការជាប់ពាក់ព័ន្ធទៅនឹងបណ្តាញចារកម្មរបស់ប្រទេសរុស្សីមួយក្រុមធំ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាជនជាតិអ៊ុយក្រែនដែលបានចាប់ខ្លួនកាលពីខែមុននោះត្រូវបានប៉ូឡូញចោទប្រកាន់ថាបានទទួលយកលុយពីរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីធ្វើការងារតាមដាននិងឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សមាជិកអឺរ៉ុប។ របាយការណ៍នៃការចាប់ឃាត់ខ្លួនដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៉ូឡូញលោក Mariusz Kaminski ប៉ុន្តែជាប្រតិបត្តិការដែលបានធ្វើឡើងតាំងតែពីថ្ងៃទី២១ខែមិថុនាមកម្ល៉េះ។ គួរឲ្យដឹងដែរថាជនជាតិអ៊ុយក្រែនដែលជាភ្នាក់ងាររុស្ស៊ីដែលសង្ស័យត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង (ABW) និងសាខា Lublin នៃការិយាល័យរដ្ឋអាជ្ញាជាតិនោះបានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញតាំងតែពីឆ្នាំ២០១៩ហើយភាគច្រើនគាត់បានធ្វើដំណើរទៅយកព័ត៌មានតាមទីតាំងសំខាន់ដូចជាមូលដ្ឋានយោធាផែសមុទ្រនិងទីតាំងសាធារណៈជាច្រើនផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុង បន្តដោះស្រាយបញ្ហាជាច្រើន ដែលស្រ្តីគ្រប់វ័យកំពុងប្រឈម តាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់ គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួង សា្ថប័ន ។ តាមរយៈសារលិខិត អបអរសាទរទិវាប្រជាជនពិភពលោក លើកទី៣៤ នាថ្ងៃទី១១ ខែកក្កដា...
ភ្នំពេញ៖បន្ទាប់ពីទទួលព័ត៌មានពីការឃោសនាផ្ទុយពីច្បាប់បោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថាអ្នកដែលណែនាំប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថាថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ គ.ជ.បបានលើកឡើងថាមាត្រា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ទំនាក់ទំនងជាមួយចក្រភពអង់គ្លេសគឺ “រឹងមាំ” នៅពេលដែលគាត់បានទៅ 10 Downing Street ក្នុងទីក្រុងឡុងដ៍ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅថ្ងៃអង្គារនៅទីក្រុង Vilnius ប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០...
ភ្នំពេញ៖ លោក ហ៊ុល វណ្ឌី តំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋនៅភូមិត្រពាំង បុណ្យពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ តាមការគ្រោងទុកក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នេះ លោក ហ៊ុល វណ្ឌី នឹងដឹកនាំក្រុមការងារមូលដ្ឋានឃុំព្រៃគគីរបន្តចុះ បង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវនៅតាមបណ្ដាភូមិនានាក្នុងឃុំបន្ថែមទៀត។ សូមបញ្ជាក់ថា នៅក្នុងមូលដ្ឋានឃុំព្រៃគគីរ មានចំនួន ៥...
បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskovថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបជាមួយតំណាង និងមេបញ្ជាការនៃក្រុមយោធាស៊ីឈ្នួល Wagner កាលពីថ្ងៃទី ២៩ ខែមិថុនា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមលោក...