“ប្រទេសចិនគាំទ្រកិច្ចការយុត្តិធម៌របស់ប៉ាឡេស្ទីន” “រូបភាពនិងឋានៈរបស់ចិនដែលជាប្រទេសធំប្រកបដោយទំនួលខុសត្រូវបានបង្ហាញម្តងទៀត”។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានមជ្ឈិមបូព៌ាដូចជា កាសែត 《AI-Goumhouria》 របស់អេហ្ស៊ីបនិងស្ថានីយទូរទស្សន៍ AL Jazeera របស់កាតាជាដើម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបីចំណុចអំពីបញ្ហាប៉ាឡេស្ទីនដែលលើកឡើងដោយភាគីចិន ។ ចាប់ពីបេសកជនពិសេសអំពីបញ្ហាមជ្ឈិមបូព៌ានៃរដ្ឋាភិបាលចិនទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាឡេស្ទីននិងអ៊ីស្រាអែលកាលពីខែមីនាឆ្នាំនេះ ដល់ការដែលរដ្ឋមន្ត្រីការបរទេសចិនសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីននិងអ៊ីស្រាអែលកាលពីខែមេសាឆ្នាំនេះ រហូតដល់លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើមបីចំណុច ជានិច្ចកាលភាគីចិនតែងតែខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ បើមើលពីខ្លឹមសារនៃគំនិតផ្តួចផ្តើមបីចំណុចអាចឃើញថា វាគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយនៃគំនិតផ្តួចផ្តើមបួនចំណុចដែលភាគីចិនបានលើកឡើងនៅឆ្នាំ២០១៣និងឆ្នាំ២០១៧ផង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា លោក សម រង្ស៊ីដែលសម្តេចបានហៅថា ជាជនក្បត់ជាតិ៣ជំនាន់ និងលោកស្រី មូ សុខហួរដែលសម្តេចឲ្យងារ ជាយាយសក់នោះ មិនអាចឈរបោះឆ្នោតតំណាងរាស្ដ្រ នៅឆ្នាំ២០៣២ បានឡើយ ព្រោះអ្នកទាំងពីរ មិនបានបំពេញលក្ខខណ្ឌ ចូលរួមបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០២៧ និងបោះឆ្នោតឃុំ-សង្កាត់២០២៨។...
វ៉ាស៊ីនតោន៖ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានសម្រេចចិត្តរក្សាអត្រាការប្រាក់ឱ្យនៅដដែល ប៉ុន្តែមានសញ្ញាថា ការដំឡើងអត្រាការប្រាក់កាន់តែច្រើន នឹងកើតមានមុនដំណាច់ឆ្នាំនេះ ជាមួយនឹងអតិផរណានៅតែកើនឡើង ហើយវិស័យធនាគារស្ថិតនៅក្រោមសម្ពាធ ដោយធនាគារកណ្តាល ត្រូវប្រឈមនឹងជម្រើសដ៏លំបាកនៅពេលខាងមុខ។ ចាប់តាំងពីការចាប់ផ្តើមនៃវដ្តនៃការរឹតបន្តឹងនេះក្នុងខែមីនា ឆ្នាំ២០២២ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ១០ ដងជាប់ៗគ្នា ជាមួយនឹងការកើនឡើងចំនួន ៥០០ ពិន្ទុមូលដ្ឋាន ដែលជាល្បឿនលឿនបំផុតនៃការដំឡើងអត្រាការប្រាក់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។ ចាប់ផ្តើមនៅឆ្នាំនេះ ធនាគារកណ្តាលបានបន្ថយល្បឿន នៃការដំឡើងអត្រាការប្រាក់ដោយបង្កើនអត្រា...
តូក្យូ៖ ទីក្រុងតូក្យូ និងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយគ្រាប់មីស៊ីលទាំងពីរបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានព្រមានកាលពីដើមថ្ងៃថា ខ្លួននឹងចាត់វិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះក៏បានកើតឡើង ខណៈពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្ថិតនៅក្នុងទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំ។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កាំជ្រួចមីស៊ីលទាំង...
បរទេស៖យោងតាមការចេញផ្សាយរបស់ The Japan Today នៅព្រឹកនេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១៥នាក់បានបាតប់ងជីវិតនៅក្នុងហេតុការណ៍បុកគ្នារវាងរថយន្តដឹកទំនិញនិងរថយន្តក្រុងដែលមានដឹកទៅដោយអ្នកដំណើរភាគច្រើនជាមនុស្សចាស់នៅខេត្ត Manitoba ប្រទេសកាណាដា។ ហេតុការណ៍គ្រោះថ្នាក់ចរចាដែលត្រូវបានគេចាត់ទុកថាជាហេតុការណ៍ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់កាណាដាក្នុងរយៈពេលថ្មីៗចុងក្រោយនេះ។រថយន្តក្រុងដែលមាន ផ្ទុកដោយអ្នកដំណើរប្រមាណជា២៥នាក់ដែលភាគច្រើនសុទ្ធតែជាមនុស្សចាស់។ យោតាមការបញ្ជាក់ដោយប៉ូលីសបានឲ្យដឹងថាអ្នកបើក បររថយន្តទាំងពីរសុទ្ធតែរស់រានមាជីវិតប៉ុន្តែពួកគេមិនទាន់បានសារភាពប្រាប់នៅឡើយទេថាភាគខាងរថយន្តមួយនេះ ជាអ្នកបង្កហេតុនិងគួរតែទទួលខុសត្រូវលើគ្រោះថ្នាក់នេះ។ រំលឹកដែរថាហេតុការណ៍គ្រោះថ្នាក់ចរចាដ៏អាក្រក់ បំផុតដែលធ្លាប់កើតមានចុងក្រោយនៅក្នុងតំបន់ក្បែរនេះ Saskatchewan ដែលកាលពីគ្រានោះមានមនុស្ស១៦នាក់ ស្លាប់។ហេតុការណ៍ដែលកើតឡើងកាលពីឆ្នាំ២០១៨រវាងរថយន្តដឹកទំនិញជាមួយនឹងរថយន្តដឹកក្រុមកីឡាករហុក គីហើយអ្នកបើកបើរត្រូវបានដាក់ទោសឲ្យជាប់គុកដល់ទៅ៨ឆ្នាំនៅក្នុងសាលដីកាសម្រេចឆ្នាំ២០១៩៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃរដ្ឋសភាហើយ ខណៈសម្ដេចរង់ចាំមើលថាតើក្រុមប្រឆាំង នៅក្រៅប្រទេសធ្វើអ្វីបន្តទៀត? នាឱកាសបន្តចុះជួបកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១៦ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា អ្នកខ្លះមកបំផ្លាញកម្ពុជា ក្នុងពេលវេលាកំពុងដំណើរការរៀបចំការបោះឆ្នោត និងបំផ្លាញនៅពេលរាប់សន្លឹកឆ្នោតផងដែរ ដូច្នេះអ្នកទាំងនោះត្រូវមានទោស និងទទួលផាកពិន័យ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមរោងចក្រដើម្បីសួរសុខទុក្ខ ប៉ុន្តែនឹងត្រូវផ្អាកត្រឹមថ្ងៃយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ តែនឹងបន្តជួបទៀតក្រោយក្រោយបោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។ បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យុទ្ធនាការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា នឹងចាប់ផ្តើមពីថ្ងៃ១-២១កក្កដា ។ ថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយកម្មករនៅខេត្តកំពង់ចាម នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រាប់ឯកឧត្តម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកថា កាលផ្ទុះជំងឺសារ និងជំងឺកូវីដ-១៩ គឺកម្ពុជា ជាអ្នកផ្គត់ផ្គង់សំលៀកបំពាក់របស់គូ្រពេទ្យ និងម៉ាស់ធំជាងគេបំផុត សម្រាប់ការនាំចេញ ទៅក្រៅប្រទេស។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ មិថុនា សម្ដេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ២០០៣ កម្ពុជា...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃព្រហស្បតិ៍បានច្រានចោលពីការរំលាយសភាជាន់ទាប ក្នុងអំឡុងពេលសម័យប្រជុំសភាដែលកំពុងបន្តរហូតដល់សប្តាហ៍ក្រោយ បន្ទាប់ពីគណបក្សប្រឆាំងធំរបស់ជប៉ុន ទំនងជាត្រៀមសំណើដកសេចក្តីទុកចិត្តប្រឆាំងនឹងគណៈរដ្ឋមន្ត្រីរបស់លោក។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kishida បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់លោកគឺ “ដោះស្រាយបញ្ហាប្រឈមដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយដោយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្តនៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្នទេ”...
បរទេស៖ទីភ្នាក់ងារច៊នស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al Sudani បានជួបជាមួយនឹងសមភាគីកាតាលោក Emir Sheikh Tamim bin Hamad Al Thani ដើម្បីពិភាក្សាទៅលើលទ្ធភាពក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។ ប្រភពដដែលបានបន្តទៀតថាមេដឹកនាំទាំងពីរបាន ចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំដែលធ្វើឡើងនៅ ក្នុងរដ្ឋធានីបាដាដហើយអំឡុងពេលនោះ ពួកគេបានពិភាក្សាគ្នាទៅលើបញ្ហាថាមពលការ ដឹកជញ្ជូនការវិនិយោគនិងក៏ដូចជាបញ្ហាសន្តិសុខនិងកិច្ចសហ ប្រតិបត្តិការផ្តល់ព័ត៌មានរវាងគ្នាផងដែរ។ គួរឲ្យដឹងដែរថាភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើន ក្នុងនោះមានមួយស្តីពីការកសាងក្រុមហ៊ុនប្រេងរួមគ្នា...