បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយ នៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។ Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បាន បដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។ របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២...
រ៉ូម៖ ប៉ូលីសយោធា Carabinieri របស់ប្រទេសអ៊ីតាលី បានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មនុស្សប្រហែល ៥០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការប្រឆាំងក្រុមម៉ាហ្វីយ៉ាដ៏ធំមួយដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រនៅក្នុងប្រទេសអ៊ីតាលី។ ប្រតិបត្តិការដែលសរសេរជាភាសាកូដថា “Karpanthos” ត្រូវបានសម្របសម្រួលដោយអភិបាលស្រុកប្រឆាំងក្រុមម៉ាហ្វីយ៉ា Catanzaro និងដឹកនាំដោយព្រះរាជអាជ្ញា Nicola Gratteri ដោយមានការចូលរួមពីទាហាន Carabinieri ជាង ៤០០នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំង ៥២នាក់នោះ មាន ៣៨នាក់ត្រូវបានដាក់ក្នុងពន្ធនាគារ...
បរទេស៖ គ្រួសារ ស៊ីណាវ៉ាត្រា បានវិលមកកាន់អំណាចវិញ បន្ទាប់ពីបានបាត់មុខរយៈពេល ៩ ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាខែឧសភា ឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រែថា ថាវីស៊ីន បានបន្តកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនអាមេរិកឈានមុខគេក្នុងសប្តាហ៍នេះ ដោយបានពិភាក្សាជាមួយប្រធានក្រុមហ៊ុន Tesla គឺមហាសេដ្ឋី Elon Musk តាមរយៈសន្និសីទពីចម្ងាយកាលពីថ្ងៃពុធ និងជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft នៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza” ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២១ កញ្ញា...
ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ព្រះរាជា Charles III របស់ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃពុធ បានអំពាវនាវឱ្យចក្រភពអង់គ្លេស និងបារាំង “ពង្រឹង” មិត្តភាពរបស់ពួកគេឡើងវិញ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី២១ ។ ការយាងមកដល់ប្រទេសបារាំងនៅរសៀលថ្ងៃពុធសម្រាប់ការយាងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃរបស់ព្រះរាជា Charles III បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសោយក្រយានាពេលល្ងាចថ្នាក់រដ្ឋដែលរៀបចំដោយប្រធានាធិបតីបារាំង លោក...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ រដ្ឋមន្ត្រីមួយរូបបានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានកំណត់ដើម្បីរុករកធនធានប្រេង និងឧស្ម័ន នៅក្នុងប្លុក Warim ក្នុងខេត្ត Papua ។ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នាថ្ងៃទី២១ កញ្ញា នេះថា សេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតក្រសួងអធិការកិច្ច...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានអះអាងថា រុស្ស៊ីគឺជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ប្រទេសរបស់លោកដូចលោកខាងលិចដែរ ដោយក្នុងនោះលោកក៏បានចង្អុលបង្ហាញក្នុងចំណោមរឿងផ្សេង ទៀតរបៀបដែលសហភាពអឺរ៉ុប បានផ្តល់ឱ្យទីក្រុងអង់ការ៉ានូវភាពងាយស្រួលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ។ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមអ្នកកាសែតលោក Erdogan ចំពោះភាពជឿជាក់លើការសន្យាដែលបានធ្វើឡើងកាលពីដើមខែនេះដោយរុស្ស៊ី ក្នុងការផ្តល់គ្រាប់ធញ្ញជាតិមួយលានតោន ទៅកាន់ទ្វីបអាហ្វ្រិកតាមរយៈតួគី ។ មេដឹកនាំតួគីរូបនេះបានឆ្លើយតបដោយនិយាយថាគាត់ គ្មានហេតុផលមិនទុកចិត្តពួកគេទេ ដោយបន្ថែមថា ចំពោះវិសាលភាពលោកខាងលិចអាចទុកចិត្តបានរុស្ស៊ី ក៏គួរឱ្យទុកចិត្តដូចគ្នានិងក្នុងកម្រិតប្រហាក់...
បរទេស៖ អាជ្ញាធរទេសចរណ៍របស់កោះភូកេត ប្រទេសកំពុងរៀបចំវិធានការដើម្បីស្វាគមន៍ការកើនឡើងនៃការមកដល់នៃភ្ញៀវទេសចរពីប្រទេសចិន និងភ្ញៀវទេសចរមកពីប្រទេសកាហ្សាក់ស្ថាន នៅពេលដែលគោលនយោបាយលើកលែងទិដ្ឋាការថ្មីដែលត្រូវអនុវត្តនៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយបានប្រកាសនៅក្នុងកាសែត Royal Gazette កាលពីថ្ងៃអង្គារ ការចូលកាន់តែងាយស្រួល និងការស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃសម្រាប់ភ្ញៀវទេសចរសញ្ជាតិមកពីប្រទេសទាំងពីរ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃច័ន្ទ និងចុងក្រោយរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ។...