ភ្នំពេញ ៖ ទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ទារកម្នាក់ស្លាប់យ៉ាងអណោចអធមហួសកន្លងទៅ អស់រយៈពេលជាច្រើនខែក៏ដោយ ប៉ុន្តែសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)មិនភ្លេចឡើយដោយបានណែនាំដល់សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសារ។ ក្រោយបញ្ចប់ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃ២៥ ឧសភា សម្ដេច...
បរទេស៖ គណបក្សភឿថៃគួរតែទទួលបានតំណែងជាប្រធានសភា ព្រោះខ្លួនមានមនុស្សច្រើនដែលស័ក្តិសមសម្រាប់តំណែងជាងគណបក្ស Move Forward, នេះបើយោងតាមលោក អាឌីសន ពាងកេត (Adisorn Piangket) សមាជិកសភាគណបក្សភឿថៃ ដែលជាប់ឆ្នោត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក អាឌីសន ដែលជាអ្នកនយោបាយជើងចាស់បានឆ្លើយ...
គៀវ៖ ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានអះអាងថា បានកាន់កាប់ទីក្រុងបាក់មុត នៅភាគខាងកើតអ៊ុយក្រែនក្នុងសប្តាហ៍នេះ ប៉ុន្តែរដ្ឋាភិបាលនៅគៀវ បានបញ្ជាក់ថា ខ្លួនមានបំណងប្រមូលយកទីក្រុង ដែលខូចខាតបន្ទាប់ពីព័ទ្ធជុំវិញ។ លោកមេបញ្ជាការបានបន្ថែមថា “យើងបន្តទៅមុខនៅលើកំពូលនៃទីក្រុង បាក់មុត ហើយពិតជាខិតជិតដល់ការចាប់យកទីក្រុងមួយ ដែលបានកើនឡើងលើទឹកដី ៤ គីឡូម៉ែត្រការ៉េ ( ១,៥ ម៉ាយល៍ការ៉េ) ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ យោងតាមការតួលេខស្រាវជ្រាវដោយ សមាគមសភាឧស្សាហកម្មនិងពាណិជ្ជកម្មអាល្លឺម៉ង់ (DIHK)និងត្រូវបានយកមកចេញផ្សាយលើThe Bloomberg កាលពីដើមសប្តាហ៍កន្លងមកបានបង្ហាញថាសហគមន៍ធុរកិច្ចអាល្លឺម៉ង់មកដល់ពេលនេះមានសុទិដ្ឋិនិយមតិច តួចអំពីចក្ខុវិស័យកំណើននៅក្នុង សេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបគឺប្រទេសអាល្លឺម៉ង់ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលដែលកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទាំង២ ចុងក្រោយទទួលបានកំណើនត្រឹមសូន្យមកហើយនោះ ការស្រាវជ្រាវបានធ្វើឡើងជាមួយនឹងក្រុមហ៊ុនចំនួន២១០០០ ផ្សេងទៀតដែលពួកគេភាគច្រើនបានចូលរួមមតិថា មានសញ្ញានៃការកើនឡើងតិចតួច បំផុតនៅក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចក្នុងប្រទេសបច្ចុប្បន្ននេះ។ ទោះបីជាមានភាពធន់ខ្លាំងប៉ុន្តែក្រុមហ៊ុនអាល្លឺម៉ង់ បានកំពុងនឹងជួបប្រទះទៅ នឹងការកើនឡើងតម្លៃថាមពល និងការកើនឡើងអត្រាការប្រាក់ ដែលធ្វើឲ្យទស្សនវិស័យសម្រាប់រយៈពេល១២ ខែបន្ទាប់នៅតែស្រពិចស្រពិលជាពិសេសចាប់តាំងពីការបញ្ជាទិញចូល...
បរទេស៖ប្រធានទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសរុស្សីលោក Sergey Naryshkin កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថាទាំងសហរដ្ឋអាមេរិក និងអង់គ្លេសមិនគួរបង្កបញ្ហាដល់ប្រទេសអ៊ីរ៉ង់ឡើយ។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះក៏បានអំពាវនាវដែរថាប្រជាជាតិ ទាំងពីរកំពុងមានភាពអាក់អន់ចិត្តខ្លាំងចំពោះជោគជ័យយ៉ាងធំធេង នៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុង ការផ្សះផ្សាអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត។ ថ្លែងកាលពីថ្ងៃពុធម្សិលមិញនេះដែរលោក Naryshkin ក៏បានពោលដែរថា៖ក្រុមAnglo-Saxonsគួរថែរក្សាជម្លោះស៊ីវិលផ្ទៃក្នុងរបស់ពួកគេ ឬប្រសើរជាងនេះ ពួកគេគួរនាំគ្នាទៅជួបមិត្តចាស់របស់គេ នៅឋាននរកទៅចុះ។ គួរឲ្យដឹងដែរថាចារកម្មកំពូលរបស់រុស្ស៊ី បានអះអាងទៀតថា មហាអំណាចលោកខាងលិច អាចដើរតួនាទីក្នុងការធានាសន្តិសុខ...
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយចំណាយថវិការដ្ឋអស់ចំនួន ៤ ២២៧ ០៤៧ ៤៣១ ០០០ រៀល ស្មើនឹងប្រមាណ ១ ០៥៦ លានដុល្លារ៕
ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃ៣-៩មិថុនា គឺជាឱកាសសម្រាប់អត្តពលិកពិការបង្ហាញសមត្ថភាពរបស់ពួកគាត់ ។ តាមរយៈហ្វេសប៊ុកនាថ្ងៃ២៤ ឧសភា លោក ហ៊ុន ម៉ានី ថា ឱកាសក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់នេះ គឺត្រូវផ្តល់កម្លាំងចិត្ត ។ លោកថា “អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង។...
បរទេស៖យោងតាមការបញ្ជាក់ដោយអនុប្រធាន នៃទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់ប្រទេសអ៊ុយក្រែន លោក Vadim Skibitsky កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សី លោក Vladimir Putin ពិតជាស្ថិតនៅក្នុងបញ្ជីដែលអ៊ុយក្រែន ត្រូវសម្លាប់ពិតមែនក្នុងគ្រា មានជម្លោះជាមួយនឹងរុស្សីនេះ។ ការបញ្ជាក់ដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានយកមកចេញផ្សាយ ដោយកាសែតរុស្សី RT បានឲ្យដឹងទៀតថាក្នុងនោះផងដែរក្រុមមន្ត្រី ក្រោមបង្គាប់របស់គាត់ជាច្រើនក៏កំពុងតាមប្រមាញ់មេទ័ព កំពូលរបស់រុស្ស៊ីនេះផងដែរ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Die...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះប៉ូលិសអាហ្វហ្គានីស្ថានបានឲ្យដឹងថា ប៉ូលិសអាហ្វហ្គានីស្ថានបានបំផ្លាញកសិដ្ឋានអាភៀនជាង១៦០ហិកតា និងចាប់ខ្លួនមនុស្ស៦នាក់ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរ គ្រឿងញៀននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសប្រឆាំងគ្រឿងញៀនបានធ្វើការចាប់ខ្លួន និងបំផ្លាញកសិដ្ឋានអាភៀននៅក្នុងប្រតិបត្តិការ ដែលបានធ្វើឡើងនៅក្នុងខេត្ត Kabul, Wardak, Nangarhar, Baghlan, Herat, Bamyan, Ghor និង...
កណ្ដាល ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញប្រារព្ធ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ នាឱកាសនោះ លោក គង់ សោភ័ណ្ឌ...