អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារអង្គការសហប្រជាជាតិ ហៅកាត់ថា (UN) បានឲ្យដឹងថា ខ្លួនត្រូវការថវិកាចំនួន៣៧៥លានដុល្លារអាមេរិក ដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀតដល់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូនដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស ។ នៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសបង់ក្លាដេសដែលនៅជិតខាង ដែលមានប្រជាជនម៉ូស្លីម និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើន...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការទាមទារដោយសហរដ្ឋអាមេរិក និងលោកខាងលិច អំពីការតស៊ូមតិលទ្ធិប្រជាធិបតេយ្យ គឺ “ក្លែងក្លាយទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ុិនហួ ។ លោកប្រធានាធិបតីបានឲ្យដឹង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីថា “សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន មិនមែនត្រឹមតែលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែការត្រួតត្រារបស់ពួកគេ និងការលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រទេសដទៃទៀត” ។ ដោយសង្កត់ធ្ងន់ថា...
បរទេស៖ពលរដ្ឋក្នុងតំបន់ Kozinka នៃទីក្រុង Belgorod ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកង កម្លាំងយោធារបស់ប្រទេសអ៊ុយក្រែ នាកាលពីថ្ងៃម្សិលមិញ។ យោងតាមការអះអាងដោយអភិបាលក្រុង Belgorod និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងថាកងកម្លាំងយោធាអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារចូលទៅដល់ភូមិមួយកន្លែង និងបានសម្លាប់បុរសម្នាក់ជាជនស៊ិវិលខណៈដែលប្រពន្ធរងគ្រោះ ធ្ងន់ត្រូវបានបញ្ជូណទៅកាន់មន្ទីរពេទ្យ។ ក្នុងហេតុការណ៍នេះផងដែរពលរដ្ឋស៊ីវិលក្នុងភូមិ Kozinka ប្រមាណជាជាង១០០នាក់ ត្រូវបានជន្លៀសរកកន្លែងសុវត្ថិភាពក្នុងពេលដែលមាន ការបាញ់តបតគ្នាប៉ុន្តែមកដល់ពេលនេះ...
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នាថ្ងៃ២៤ ឧសភា ។ ការមិនមានលក្ខណៈសម្បត្តិគ្រាប់ គ្រាន់ដូចដែលក្រសួងអះអាង ដោយសារអង្គការនេះ ត្រូវបានគេដឹងថា លោក អាឡិច ជាជនជាតិអេស្ប៉ាញនិយាយខ្មែរឡើងច្បាស់នោះបានអះអាងថា ខ្លួនគឺជាអ្នកការពារខាងផ្នែកបរិស្ថានរហូតមកដល់បច្ចុប្បន្នទោះបីជាលោកបានចាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចំៗឈ្មោះក្រុមហ៊ុនតែម្តង ក្នុងបង្កើតប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជាដែលមានសេវាអន់ជាងគេគឺ «ហូមអ៊ីនធើណេត» ជាពិសេសបុគ្គលិកតែម្តង បើធៀបនឹងក្រុមហ៊ុនអ៊ីនធើណេតផ្សេង ។ ជាមួយនឹងការរិះគន់លើសេវាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេតឈ្មោះ «ហូមអ៊ីនធើណេត»នេះ សម្តេចក៏មិនភ្លេចដាស់តឿនដល់ម្ចាស់បុរីនានាត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ ព្រោះនៅតាមបុរីសេវានៅតែខ្សោយ។ នេះជាការថ្លែងចេញពីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃ២៤ ឧសភា ។ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់បុរីទាំងអស់ដែលជាអ្នករកស៊ីត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអ្នករាយការណ៍ម្នាក់របស់កាសែតWSJគឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី កាលពីចុងខែមីនា និងត្រូវបានចោទប្រកាន់ពីបទចារកម្មនឹងនៅតែស្ថិតក្រោមការឃុំឃាំង តុលាការក្រុងមូស្គូបន្តទៀត។ តុលាការបានផ្តល់សំណើរឲ្យអាចបន្តទម្រង់ នៃការឃុំខ្លួនរហូតដល់ថ្ងៃទី ៣០ ខែសីហាចំពោះអ្នកកាសែតវ័យ៣១ឆ្នាំរូបនេះ។ការចាប់ខ្លួនដំបូងដែលធ្វើឡើង ក្នុងរយៈពេលជិតមួយឆ្នាំទៅហើយនៅត្រង់ចំណុច ទីតាំងក្បែរទៅនឹងមូលដ្ឋានទ័ពយោធារបស់រុស្សីក្នុងទីក្រុង Yekaternburg ដោយទីភ្នាក់ងារសំងាត់រុស្សី FSB។ FSB បានចោទប្រកាន់បុរសជនជាតិអាមេរិករូបនេះថា បានគាត់បានព្យាយាមស្វែងរកព័ត៌មាន ដែលទាក់ទងនឹងការសម្ងាត់រដ្ឋអំពីសកម្មភាពរបស់...
បរទេស៖បណ្តាមេដឹកនាំមកពីតំបន់អាហ្វ្រិកជាច្រើន នាក់បានធ្វើការអំពាវនាវឲ្យប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនក្នុងការចូលរួមធ្វើការជាមួយគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀងសន្តិភាពនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសកាលពីសប្តាហ៍មុនហើយថា មេមដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនិងទីក្រុងគៀវ នៅខែក្រោយដើម្បីជំរុញឲ្ យមានការកិច្ចសន្ទនាគ្នាដើម្បីសន្តិភាពរវាងភាគីទាំងពីរ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងថា៖បេសកកម្មទី១របស់មេដឹកនាំទាំង៦រូប នោះគឺដំបូងទីមួយគឺការបញ្ឈប់អរិភាព ហើយទីពីរគឺជាបង្កើតឲ្យបាននូវ ក្របខណ្ឌសន្តិភាពយូរអង្វែង។ មេដឹកនាំទាំង៦រូបនោះមានដូចជាប្រធានាធិបតីអេហ្ស៊ីប...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នកស្រុកនៅតំបន់ Belgorod របស់ប្រទេស រុស្ស៊ី ត្រូវបានឲ្យធ្វើការភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នានៅទីនោះ ត្រូវបានជំរុញកុំឱ្យពួកគេវិលត្រលប់ទៅវិញភ្លាមៗឡើយ ។ ក្រុមមន្ត្រីរុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធ “បំផ្លិចបំផ្លាញ” បានឆ្លងពីប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារស្រុក Grayvoronsky តាមព្រំដែន...
ភ្នំពេញ ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ ឧសភា ខាងមុខ និងបានទទួលយកសេចក្តីព្រាងច្បាប់ច្បាប់ពីរទៀតមកពិនិត្យសិក្សា។ ការកំណត់ប្រជុំនេះ ក្រោយពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃ២៤ ឧសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្ត បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអង្វករធ្វើយ៉ាងណាចាក់រូបបដិមាឲ្យត្រូវតាមក្បួនខ្នាតនូវរូបនីមួយៗ ព្រោះថា នៅពេលអភិសេករួចហើយ គ្មានអ្នកណាមួយហ៊ានវាយចោលឡើយ។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាថ្ងៃ២៤ ឧសភា សម្ដេចតេជោបានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានកសាងព្រះវិហារមួយកន្លែង ស្រាប់តែចាក់រូបព្រះមុខឡើងក្រម៉ូវដល់ពេលថ្វាយបង្គំឃើញតែរូបព្រះក្រម៉ូវ។ សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ...