បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានធ្វើឱ្យប្រសើរឡើងនូវកន្លែងប្រមូលព័ត៌មានសម្ងាត់របស់ខ្លួននៅក្នុងប្រទេសគុយបាក្នុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយថា នៅពេលបង្កើតរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះបានជួបជាមួយនឹងប្រធានភ្នាក់ងារអាតូមិកអន្តរជាតិ IAEA លោក Rafael Grossiដើម្បីពិភាក្សាគ្នាទៅលើកម្រិតប្រថុយប្រថាន នៃសន្តិសុខសុវត្ថិភាពដែលអាចបណ្តាមកពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ។ ប្រភពដដែលបានបន្តទៀតថានៅក្នុងអំឡុងពេលពិភាក្សាគ្នាលោក Zelensky បានថ្លែងថាកម្រិតគ្រោះថ្នាក់របស់រោងចក្រនុយក្លេអ៊ែរនេះបានបន្តកើន ឡើងខ្ពស់ខណៈដែលទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញនាពេលចុងក្រោយនេះ។ លោក Zelensky បានបន្តថាលោកស្វាគមន៍ចំពោះវត្តមាន របស់ក្រុមការងារជំនាញរបស់...
បរទេស៖ មន្ត្រីការពារជាតិអាមេរិកម្នាក់ប្រាប់ VOA ថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយយោធាបន្ថែមដល់ទៅ ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលរថពាសដែក Stryker និង Bradley ដែលអាចជំនួសរថពាសដែកដែលខូច និងត្រូវបានបំផ្លាញនៅក្នុងការវាយលុករបស់អ៊ុយក្រែនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ៗ នេះបើយោងតាមមន្ត្រីការពារជាតិពីរនាក់ដែលបាននិយាយទៅកាន់ VOA...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ គឺជាការផ្តល់ជូនឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បី ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃ១៣ មិថុនា សម្តេច ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅពិនិត្យចំណុចខ្លាំង...
បរទេស៖ ព្រឹទ្ធសភារបស់ប្រទេសថៃ បានស្នើឱ្យមានការពិភាក្សាក្នុងគោលបំណងសម្រាប់មជ្ឈដ្ឋានកណ្តាលផ្នែកនយោបាយ បន្ទាប់ពីក្រុមអ្នកគាំទ្ររាជានិយមកាលពីថ្ងៃចន្ទ បានដាក់ញត្តិទៅព្រឹទ្ធសភាដោយទទូចឱ្យរក្សាមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ដោយមិនត្រូវបានគេកែប្រែ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការតវ៉ាទៅលើការគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក...
ភ្នំពេញ ៖ បន្ទាប់ពីពិភាក្សាគ្នារួចមក សមាជិកព្រឹទ្ធសភាដែលចូលក្នុងអង្គប្រជុំបានលើកដៃអនុម័តទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាចំនួន៦០រូប។ សេចក្តីព្រាងនេះ តាក់តែងឡើងដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានឲ្យដឹងថា មិនមានអ្វីខុសទេ ក្នុងការឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលផ្តល់ឱ្យថា ហេដ្ឋារចនាសម្ព័ន្ធបរមាណូរបស់ប្រទេសនេះនៅតែ “នៅដដែល” នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។ មេដឹកនាំកំពូលបានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំជាមួយក្រុមអ្នកជំនាញនុយក្លេអ៊ែរ និងមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ដោយបានអត្ថាធិប្បាយលើការវិវឌ្ឍន៍ចុងក្រោយបង្អស់ និងវឌ្ឍនភាពនៃកម្មវិធីនុយក្លេអ៊ែរ “សន្តិភាព” របស់អ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់កងទ័ពត្រូវសហការគ្នា ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២មិថុនា សម្ដេចតេជោបានលើកទឹកចិត្តខ្ពស់ដល់ការចូលរួម ចំណែករបស់លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិនានា រួមចំណែកដោះស្រាយរាល់ការលំបាកខ្វះខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឲ្យបាននូវសុខុមាលភាព...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសមត្ថភាព ជាបន្តបន្ទាប់របស់កងទ័ពកម្ពុជាថា មិនត្រឹមតែជាកម្លាំងស្នូលទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាព នៅបណ្តាប្រទេសមួយចំនួន។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២ មិថុនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោមានប្រសាសន៍ថា ទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព...
វ៉ាស៊ីនតោន៖ គេហទំព័រព័ត៌មាននយោបាយអាមេរិក Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅដើមសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន។ ប្រសិនបើដំណើរឆ្ពោះទៅមុខ វានឹង ក្លាយជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសចិនរបស់មន្ត្រីថ្នាក់រដ្ឋមន្ត្រីមកពីទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ក្នុងឆ្នាំ២០២១។ ទោះបីជាមានភាពតានតឹងកើនឡើងជាច្រើនខែរវាងសហរដ្ឋអាមេរិក និងចិន ក៏ដោយ...