ភ្នំពេញ ៖ សម្តេច ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះ សំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាម ផ្លូវច្បាប់ ចំពោះដល់ការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ ធនឹងការផ្ដល់សេវា ហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ការព្រមានចាត់វិធានការនេះ ដោយសារ មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវា ឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពី ធនាគារជាតិ ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ...
ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប។ វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១ កុម្ភៈ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេច នឹងប្រកាសដាក់ឲ្យ ដំណើរការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រោះនឹងមានប្រសិទ្ធភាព ដោយផ្សារ ភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា សម្ដេចនឹងអញ្ជើញដឹកនាំរាជរដ្ឋាភិបាលចាស់ (បច្ចុប្បន្ន) ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២-៤៣ ដែលប្រទេសឥណ្ឌូនេស៊ី រៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។ ការអះអាងនេះ គឺស្របតាមស្ថានភាពជាក់ស្ដែងដែលកម្ពុជានឹងមានការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយឥណ្ឌូនេស៊ី បានដាក់ថ្ងៃប្រជុំទាំងពីរលើករបស់ខ្លួន...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ។ យោងតាមសម្រេចរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ មករា សម្ដេច ស ខេង បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន កម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
បរទេស៖សាជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទកន្លងទៅនេះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនធ្វើការបញ្ចូនយន្តហោះចម្បាំងប្រភេទ F-16 ទាំងឡាយណាទៅឲ្យប្រទេសអ៊ុយក្រែនដាច់ខាត។ ការបញ្ជាក់ប្រាប់ដោយប្រធានាធិបតីរូបនេះគឺមានលក្ខណៈ និងស្ថានភាពដូចកាលពីគ្រាដែលលោកបាន បដិសេធថានឹង មិនផ្គត់ផ្គង់រថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន កាលពីលើកមុនផងដែរដោយ គ្រានោះលោកបានបញ្ជាក់ថាវានឹងអាចបង្ក ឡើងទៅជាសង្គ្រាមលោកលើកទី៣ ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបែរជាបានផ្លាស់ប្តូរការសម្រេចចិត្តភ្លាមកាល ពី សប្តាហ៍មុន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Biden បាននិយាយថាទេ “No”ចំពោះយន្តហោះចម្បាំង...
បរទេស៖ យោងតាមការអះអាងដោយលោករដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃ ម្សិលមិញ បានឲ្យដឹងថា ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានផ្ញើសារមួយមកកាន់ទីក្រុងមូស្គូ ស្តីអំពីបញ្ហាជម្លោះនៅអ៊ុយក្រែន។ លោករដ្ឋមន្ត្រីការបរទេសរុស្សីបានបញ្ជាក់ទៀតថាទោះបីជាយ៉ាងណាក្តីសារដែលអាមេរិកបានផ្ញើមករុស្សីនោះគឺហាក់ដូចជាមិនមានតម្លៃអ្វីជាដុំកំភួនឡើយនេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសរុស្សី។ ថ្លែងនៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបលោក Lavrov បានបង្ហាញសាររបស់រដ្ឋមន្ត្រី ក្រសួងការ បរទេសអាមេរិកថា អាមេរិកអំពាវនាវឲ្យរុស្សីក្នុងការបញ្ឈប់ហើយចាកចេញពីអ៊ុយក្រែន ដែលនៅពេល រួចរាល់វានឹងមិនមានរឿងអ្វីទាំងអស់កើតឡើងបន្តទៀតឡើយ។...
បរទេស៖ប្រធានាធិបតីក្រូអាតលោក Zoran Milanovic កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពីការ យល់ឃើញ របស់លោកចំពោះស្ថានភាពជម្លោះនៅអ៊ុយក្រែនជាពិសេសតំបន់ Crimea។ លោកប្រធានាធិបតីបានថ្លែងថាការកើនឡើងនៃការបញ្ចូនអាវុធុនធ្ងន់ទៅឲ្យអ៊ុយក្រែនពីសំណាក់អង្គការណាតូនិងសម្ព័ន្ធមិត្តគឺជារឿងដ៏អសិលធម៍ជាទីបំផុតនិងបានត្រឹមតែអូសបន្លាយសង្គ្រាមបង្ហូរឈាមជាមួយនឹងរុស្សីប៉ុណ្ណោះ។ លោកបន្តថាលទ្ធផលដែលទទួលបានការការសម្រេចចិត្តទាំងនោះគឺនឹងមិនអាចធ្វើឲ្យអ៊ុយក្រែនសម្រេចតាមបំណងបានឡើយទោះបីជាការវាយយកតំបន់ Crimea មកវិញក្តីពីព្រោះថានេះគឺជាប្រភេទសង្គ្រាមបែបអូសបន្លាយ។ លោកក៏បានបង្ហាញអំពីជំហប្រឆាំងទៅនឹងការផ្គត់ផ្គង់អាវុធនានាទៅឲ្យអ៊ុយក្រែនផងដែរហើយពន្យល់ថាការចូលរួមពាក់ព័ន្ធណាមួយជាមួយនឹងសង្គ្រាមមួយនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត៕ ប្រែសម្រួល៖ស៊ុនលី