ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីតួកគី ថ្លែងថា សម្រាប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ ធញ្ញជាតិរបស់អ៊ុយក្រែន នឹងត្រូវបន្លាយពេលបន្ថែម ទៀតរយៈពេល២ខែ

អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី បានប្រកាសបន្តរយៈពេល២ខែនៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ក្រោមការដែលអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅទៅកាន់ទីផ្សារពិភពលោក។

លោក Erdogan បានធ្វើសេចក្តីប្រកាសមួយថ្ងៃមុន ពេលដែលកិច្ចព្រមព្រៀងនេះត្រូវផុតកំណត់ ដែលនេះជាកិច្ចការមួយបានធ្វើឡើង ដែលជាការធ្វើរដ្ឋប្រហារខាង ផ្នែកការទូតនៅមុនការបោះឆ្នោតនៅថ្ងៃទី២៨ ខែឧសភាខាងមុខ ដែលលោកនឹងព្យាយាមបន្តការ គ្រប់គ្រងរយៈពេល២ទសវត្សរ៍រហូតដល់ឆ្នាំ២០២៨ ។

លោកបានថ្លែងអំណរគុណចំពោះ “មិត្តដ៏មានតម្លៃរបស់ខ្ញុំ” គឺលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី សមភាគីអ៊ុយក្រែនលោក Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សម្រាប់តួនាទីរបស់ពួកគេក្នុងការបន្តកិច្ចព្រមព្រៀងមួយនេះ ។

លោក Erdogan បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិថា “ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសរបស់យើង ការគាំទ្រពីមិត្តរុស្ស៊ីរបស់យើង ការរួមចំណែករបស់មិត្តភក្តិអ៊ុយក្រែនរបស់យើង កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចចិត្តពន្យារពេលកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិសមុទ្រខ្មៅសម្រាប់ រយៈពេល២ខែបន្ថែមទៀត” ។

លោក Erdogan បានថ្លែងថា រុស្ស៊ី បានយល់ព្រមមិនរារាំងនាវាមិនឱ្ យចាកចេញពីកំពង់ផែអ៊ុយក្រែនចំនួន២ ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងមាន “អត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់” ៕

To Top