ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ននេះ កម្ពុជា បានបញ្ជូនកងកម្លាំងចូលរួម បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ចំនួន ៨៨៥៩នាក់ ទៅកាន់បេសកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ ។ ក្នុងកិច្ចប្រជុំ...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃច័ន្ទ បានកើនឡើងដល់ ៥៤៣៤នាក់ នៅតួកគី និង ៨១២ នាក់ក្នុងប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ខណៈដែលការអំពាវនាវបានធ្វើឡើង ដើម្បីដកទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើប្រទេសស៊ីរី។ យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាល អភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយថា ការពិភាក្សាអំពី “សេណារីយ៉ូនៅកូរ៉េ” នៅក្នុងប្រទេសអ៊ុយក្រែន គឺជាសញ្ញាមួយបង្ហាញថា ទីក្រុងគៀវ កំពុងស្ថិតនៅលើផ្លូវដើម្បីទទួលស្គាល់ការពិតជាមូលដ្ឋាន និងទទួលយកការខាតបង់របស់ខ្លួន។ គំនិតនៃការបែងចែកបែបកូរ៉េនៃអ៊ុយក្រែនត្រូវបានពិភាក្សាដោយមន្ត្រីបច្ចុប្បន្ន និងអតីតនៅទីក្រុងគៀវ ដែលអះអាងថា នេះជាអ្វីដែលរុស្ស៊ីកំពុងស្វែងរក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣...
គៀវ៖ អតីតឧត្តមសេនីយទោរបស់អាមេរិកលោក Ben Hodges បានឧ្យដឹងថា លោកមាន “មន្ទិល” ជុំវិញទំហំទាហានថ្មើរ ជើងថ្មីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។ ក្នុងខែកញ្ញា លោក ពូទីន បានទាមទារការចល័តមួយផ្នែក ដើម្បីពង្រឹងកងទ័ពរបស់គាត់ចំនួន ៣០ម៉ឺននាក់ បន្ទាប់ពីអ៊ុយក្រែនបានបើកការ វាយប្រហារតបតយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស”...
ម៉ូស្គូ៖ យោងតាមមន្ត្រីស៊ើបការណ៍យោធាអ៊ុយក្រែនម្នាក់ បានឱ្យដឹងថា ប្រទេសរុស្ស៊ីនឹងសម្លឹងមើល ទៅលើការការពារ ដែនអាកាសរបស់អ៊ុយក្រែន ខណៈដែលប្រទេសនេះ ត្រូវបានគេរាយការណ៍ថា ទទួលបានបាច់ថ្មីនៃយន្ដហោះដ្រូនធុន Shahed ដែលផលិតដោយអ៊ីរ៉ង់។ លោក Vadym Skibitsky អនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់នៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ភ្នាក់ងារ RBC របស់អ៊ុយក្រែនថា ក្នុងពេលឆាប់ៗនេះ រុស្ស៊ីនឹងទទួលបានការដឹកជញ្ជូនយន្តហោះដ្រូនធុន Shahed-131 និង-136...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាឱ្យធ្វើទំនើបកម្មជំរកគ្រាប់បែកនៅទូទាំងប្រទេសរុស្ស៊ី ដោយព្រួយបារម្ភពីការវាយប្រហារ ដែលអាចកេីតឡេីង នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទដោយកាសែត The Moscow Times ។ គេហទំព័រអនឡាញបានសរសេរថា មន្ត្រីរុស្ស៊ីបច្ចុប្បន្ន និងអតីតមន្រ្តីបានឧ្យដឹងថា វិមានក្រឹមឡាំងបានបញ្ជាឱ្យ ត្រួតពិនិត្យ និងជួសជុលលើជម្រក និងលេណដ្ឋាន ចំពេលមានការកើនឡើងនៃការ ភ័យខ្លាចថាប្រទេសនេះ អាចត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ុយក្រែន។ កាលពីខែតុលា វិមានក្រឹមឡាំងបានចេញក្រឹត្យមួយដែលបានបញ្ជាឱ្យតំបន់នានានៅភាគខាងលិចនៃប្រទេសរុស្ស៊ី...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១១បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោង ចក្រនៅកម្ពុជា ដោយអាចបង្កើតឱកាសការងារជាង១ម៉ឺន២ពាន់កន្លែងផងដែរ ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ កុម្ភៈ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបន បត្រចុះបញ្ជីគម្រោង វិនិយោគ ដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TIENS...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
ភ្នំពេញ៖ ក្នុងពិធីទទួលស្វាគមន៍ ភ្ញៀវទេសចរចិន១២៥នាក់ មកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្ដេជ្ញាថានឹងប្រឹងប្រែងទាក់ ទាញភ្ញៀវទេសចរចិនឲ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ការទទួលស្វាគមន៍ទេសចរចិនទាំង១២៥នាក់នាពេលនេះ ដោយសារជាជើងហោះហើរ ពីប៉េកាំងមកភ្នំពេញឡើង វិញលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឲ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបាននិងកំពុងបើកសម័យប្រជុំវិសាមញ្ញរបស់ខ្លួនដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ចំនួន២ នៅព្រឹកថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការចូលរួមចំនួន១០៧រូប។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃនេះ នឹងពិភាក្សានិងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ ដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ មាន៩ជំពូក...