ព័ត៌មានអន្តរជាតិ

Update: គណៈកម្មការរៀបចំ ការបោះឆ្នោតថៃ បញ្ចេញចំនួនអាសនៈ មិនផ្លូវការ ដែលបក្សនីមួយៗ ទទួលបាន

បរទេស៖ គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសថា គណបក្ស Move Forward បានឈ្នះការបោះឆ្នោត សកលដោយលទ្ធផលមិនទាន់ផ្លូវការ កាលពីថ្ងៃអាទិត្យ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លទ្ធផល​នៃ​ការ​បោះឆ្នោត ​ដែល​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​តាម EC មាន​ដូច​តទៅ៖

១. គណបក្ស Move Forward៖ ១៥២ អាសនៈ (១១២ មណ្ឌល និង ៣៩ បញ្ជីគណបក្ស)

២. គណបក្សភឿថៃ ទទួលបាន ១៤១ (១១២-២៩)

៣. Bhumjaithai ទទួលបាន ៧១

៤. គណបក្ស Palang Pracharath: ទទួលបាន ៤០ អាសនៈ

៥. គណបក្ស United Thai Nation Party ទទួលបាន ៣៦ អាសនៈ

៦. គណបក្សប្រជាធិបតេយ្យ៖ ទទួលបាន ២៥ អាសនៈ

៧. គណបក្ស Chart Thai Pattana ទទួលបាន ១០ អាសនៈ

៨. គណបក្ស Prachachart ទទួលបាន ៩អាសនៈ

៩. គណបក្សថៃសាងថៃ ទទួលបាន ៦អាសនៈ ៦ និងគណបក្សផ្សេងៗ (៣-៨)៕

To Top