ភ្នំពេញ៖ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន លើកទី៨ ស្ដីពីស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធ នឹងប្រទេសអ៊ុយក្រែន គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី និងទំនាក់ទំនងរវាងកម្ពុជា-រុស្ស៉ី ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយប្រើប្រាស់ភាសាអង់គ្លេស ៕
សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បានបើកធ្វើនៅ វិមានសភាប្រជាជនចិនក្រុងប៉េកាំងនាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ប្រទេសចិននឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ ។ របាយការណ៍នេះបានលើកឡើងថា ចាប់តាំងពីឥឡូវនេះទៅ ប្រទេសចិនឆ្ពោះទៅ ដំណើរថ្មីនៃការកសាងគ្រប់ជ្រុងជ្រោយនូវប្រទេសទំនើបកម្មសង្គមនិយម...
ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ បក្សកុម្មុយនីស្តចិន ដែលជាបក្សកាន់អំណាចរបស់ប្រទេសចិនបានបើកធ្វើសមាជបក្សលើកទី ២០ នៅទីក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូល សុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាពរួម ត្រូវសម្រេចឱ្យបានល្អ ថែរក្សាឱ្យបានល្អ អភិវឌ្ឍឱ្យបានល្អនូវផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជន ផ្តោតសំខាន់លើបញ្ហាពាក់ព័ន្ធផល ប្រយោជន៍ផ្ទាល់ដែលប្រជាជនយកចិត្តទុកដាក់ខ្លាំង បង្កើនតុល្យភាពនិងភាពអាចទទួលបាន...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ការគោរពធម្មជាតិ ដើរស្របនឹងធម្មជាតិនិងការពារធម្មជាតិ ជាតម្រូវការក្នុងស្រុកចិនដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ដូច្នេះចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ និងគ្រោងផែនការអភិវឌ្ឍន៍ដោយឈរលើមុំដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ។ ថ្លែងក្នុងរបាយការណ៍ការងារ លោក Xi...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រើពាក្យធ្ងន់ៗម្តងទៀតហើយ រហូតដល់ ហៅលោក សម រង្ស៊ីថា ជាត្រកូលក្បត់ជាតិ៣ជំនាន់ ។ ការលើកឡើងរបស់សម្តេចតេជោនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ីបានចេញសេចក្តីអំពាវនាវមួយឲ្យប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ “ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជា ក្នុងឆ្នាំ២០២៣”។ ស្របជាមួយហៅលោក សម...
ភ្នំពេញ ៖ ឱកាសការងារជាង២ ម៉ឺនកន្លែងមកពីក្រុមហ៊ុនធំៗ ចំនួន១៥០ នឹងវិលមកជួបគ្នាជាថ្មីដោយផ្ទាល់នាថ្ងៃទី២៨-២៩ចុងខែតុលានេះហើយ ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំនៅកម្ពុជា ដោយនាំមកជាមួយឱកាសការងាររាប់ម៉ឺនកន្លែង រកការងារ រើសបុគ្គលិក និងសម្ភាសភ្លាមៗ ។នេះបើតាមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិដែលសហការរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការ យល់ដឹងកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋជាពិសេសយុវជនអាស៊ាន ។ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នាថ្ងៃទី១៣ តុលានេះ សម្តេចតេជោបានមានប្រសាសន៍ថា...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។...
ឡុងដ៌៖ រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែពិចារណាដាក់ទណ្ឌកម្មលើលោក Elon Musk ដោយសមាជិកសភាម្នាក់លើកឡើងថា មហាសេដ្ឋីរូបនេះទំនងជាកំពុងលេង “ល្បែងទ្វេរដង” លើអ៊ុយក្រែន។ លោក Chris Bryant សមាជិកសភាការងារសម្រាប់ Rhondda បានសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយលោក Musk នៅលើបណ្ដាញ Twitter ហើយបានលើកឡើងថា មានសំណួរអំពីការកាត់ផ្តាច់ប្រព័ន្ធ Starlink របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន។ លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានឆ្នាំ២០២២បានបញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោកកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈវិបត្តិជំងឺកូវីដ-១៩ បាន បន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ ទុកជាស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨...