ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់ ដែលអាចសម្រេចអនាគតរបស់លោក ពូទីន

គៀវ៖ ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយ ដែលអាចកំណត់ជោគវាសនា របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នៅពេលដែលសង្រ្គាមអ៊ុយក្រែនខិតជិតដល់រយៈពេលមួយឆ្នាំរបស់ខ្លួន។

យោងតាមក្រសួងការពារជាតិអង់គ្លេសបានឱ្យដឹងថា លោក ពូទីន កំពុងប្រឈមមុខនឹង “បញ្ហាកណ្តាល”  ខណៈដែល យោធារបស់លោក ដែលតស៊ូជាច្រើនខែ ដើម្បីឈានទៅមុខប្រឆាំងនឹងអ៊ុយក្រែន ហាក់ដូចជាកំពុងសាងសង់ បន្ទាយនៅតំបន់ Zaporizhzhia នេះបើយោងតាមក្រសួងការពារជាតិអង់គ្លេស។

ទីក្រុងមូស្គូត្រូវតែសម្រេចចិត្តថាតើត្រូវផ្តល់អាទិភាព ដល់ការទប់ស្កាត់ការទម្លាយរបស់អ៊ុយក្រែន នៅក្នុងតំបន់ ឬកាត់បន្ថយភាពជោគជ័យរបស់ពួកគេនៅក្នុងទីក្រុង Luhansk ដែលដើរតួនាទីសំខាន់នៅក្នុងយុត្តិកម្ម របស់ពូទីនសម្រាប់សង្រ្គាមព្រោះ វាស្ថិតក្នុងចំណោមតំបន់ពីរដែលបង្កើតបានជាតំបន់ដុនបាស ។

លោក ពូទីន បានលើកឡើងថា លោកបានចាប់ផ្តើមប្រតិបត្តិការយោធា ពិសេសរបស់អ៊ុយក្រែន ដើម្បី “រំដោះ” តំបន់ដុនបាស ប៉ុន្តែយោធារបស់គាត់មានការព្រួយបារម្ភកាន់តែខ្លាំងជាមួយ នឹងការការពារខ្សែបន្ទាត់ជួរមុខ របស់ខ្លួននៅក្នុង Zaporizhzhia ដែលជាផ្ទះរបស់រោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប។

តំបន់ណាដែលលោក ពូទីន សម្រេចចិត្តផ្តល់អាទិភាពអាចកំណត់ជោគវាសនា របស់លោកក្នុងនាមជាប្រធានាធិបតី រុស្ស៊ី នេះបើតាមលោក Matthew Schmidt នាយកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ New Haven និងជាទីប្រឹក្សា ជាន់ខ្ពស់របស់ Blue Ink Global បានប្រាប់ Newsweek៕

ប្រែសម្រួល ឈូក បូរ៉ា

To Top