ភ្នំពេញ ៖ បុរសជាប់ចោទ សង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិនិយជាប្រាក់ ចំនួន ៥០...
កាលពីថ្ងៃទី២១ខែមិថុនាតាមម៉ោងក្នុងតំបន់ អ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យ ធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ》បានចូលជាធរមានជាផ្លូវការ ។ សេចក្តីព្រាងច្បាប់ដែលពោរពេញទៅ ដោយពាក្យកុហកនេះអះអាងថា នឹងហាមឃាត់ការនាំចូលផលិតផល ពីភូមិភាគស្វយ័តស៊ីនជាំងប្រទេសចិន លើកលែងតែ “ផលិតផលដែលមានភស្តុតាង យ៉ាងច្បាស់លាស់ អាចបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយសារការបង្ខំឱ្យធ្វើពលកម្ម” ។ នេះជាទង្វើថ្មីបំផុតរបស់ភាគីអាមេរិក ក្នុងការមួលបង្កាច់ សភាពការណ៍សិទ្ធិមនុស្ស របស់ភូមិភាគស្វយ័តស៊ីន ជាំងនិងធ្វើឱ្យសិទ្ធិមនុស្សក្លាយ ជាអាវុធ ក្នុងគោលបំណងគាបសង្កត់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃ២៣ មិថុនា លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២២ វៀតណាម បានត្រៀមខ្លួនផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចការពារថែរក្សាសន្តិសុខ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា បានថ្លែងថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ នៅតែបន្តមានការរីកចម្រើន។ លោក Christian Berger...
គៀវ៖ សារព័ត៌មានអនឡាញក្នុងស្រុក LB.ua បានរាយការណ៍ថា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានឲ្យដឹងថា ក្រុងគៀវ នៅតែបន្តពិគ្រោះយោបល់ជាមួយ ដៃគូរបស់ខ្លួនលើក្របខ័ណ្ឌ ធានាផ្នែកសន្តិសុខ។ លោក Yermak ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានថា “យើងបន្តការពិគ្រោះយោបល់ជាអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃនេះ ប្រទេសជាច្រើនមកពីទ្វីបផ្សេងៗគ្នាបាន បង្ហាញពីបំណងចង់ក្លាយ ជាអ្នកធានានាសន្ដិសុខនាពេលអនាគត”។ និយាយអំពីទម្រង់ដែលអាចកើតមាននៃការធានាសន្តិសុខ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក ត្រលប់ទៅកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែនវិញ សម្រាប់ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង” ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ប្រទេសអ៊ីរ៉ង់ កំពុង “ដើរក្នុងទិសដៅនៃការទូត” ហើយត្រៀមខ្លួនជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀងល្អ...
អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានរិះគន់ប្រទេសអភិវឌ្ឍន៍ថា ខ្វះការទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Erdogan បានឲ្យដឹងនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់សន្និសីទសភាសកល ស្តីពីការធ្វើចំណាក ស្រុកថា “បន្ទុកពិតប្រាកដនៃបញ្ហាចំណាកស្រុក និងជនភៀសខ្លួន ត្រូវបានយល់ឃើញដោយប្រទេស ដូចជាប្រទេសរបស់យើង ដែលជាអ្នកជិតខាងនៃតំបន់វិបត្តិ ហើយមិនមែនប្រទេសអភិវឌ្ឍន៍ ដែលស្រែកខ្លាំងៗនោះទេ”។ ប្រធានាធិបតីតួកគីបានលើកឡើងថា...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ភាពផ្ទុយគ្នារវាងសហរដ្ឋអាមេរិក សកម្មភាព និងពាក្យសំដី របស់ប្រទេសនេះ កំពុងរារាំងកិច្ចចរចានៅទីក្រុង វីយែនពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ពីការទទួលបានផ្លែផ្កា។ លោក Mohammad Baqer Qalibaf បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទជាមួយ ប្រធានក្រុម មិត្តភាព សភាក្រូអាត-អ៊ីរ៉ង់ Zlatko Hasanbegovic...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា នាង Sara Duterte-Carpio កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលផុតអាណត្តិបានស្បថ ចូលកាន់តំណែងជាអនុប្រធានាធិបតីទី១៥ របស់ប្រទេសកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យ មានឯកភាពជាតិបន្ទាប់ពីយុទ្ធនាការបោះឆ្នោតបានបែកបាក់គ្នា ។ នាងបានលើកឡើងនៅក្នុងសុន្ទរកថាបើកសម្ពោធនៅទីក្រុង Davao...
ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា មិនដល់២ខែផង បន្ទាប់ពីលោកបាន ជាប់ឆ្នោតជាប្រធានាធិបតីឡើងវិញ លោក Emmanuel Macron បានបាត់បង់ការគ្រប់គ្រងរបស់រដ្ឋសភាបារាំង ក្រោយពីការសម្តែងដ៏ខ្លាំងក្លាដោយសម្ព័ន្ធមិត្តឆ្វេង និងស្តាំនិយម ។លោកបានអំពាវនាវឲ្យអ្នកបោះឆ្នោតផ្តល់សំឡេងភាគច្រើន ។ ប៉ុន្តែក្រុមចម្រុះកណ្តាលនិយមរបស់គាត់បានបាត់បង់អាសនៈ រាប់សិបនៅក្នុងការបោះឆ្នោតដែលបានធ្វើឱ្យ នយោបាយបារាំងបែកបាក់ ។ នាយករដ្ឋមន្ត្រីដែលលោកទើបតែតែងតាំងថ្មីៗនេះ...