រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែល ពីការបង្កើនភាពតានតឹងនៅតំបន់ West Bank មុនដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់តំបន់នៅថ្ងៃទី១៣ ខែកក្កដា។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកាន់កាប់អំណាចរបស់ អ៊ីស្រាអែល កំពុងទន្ទឹងរង់ចាំដំណើរ ទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីលោក បៃដិន ទៅកាន់តំបន់ ជាមួយនឹងការប្រតិបត្តិវាលបន្ថែមទៀត និងការកើនឡើងនៃការឈ្លានពានរបស់ខ្លួន...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍កាលពីថ្ងៃពុធថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានចាប់ខ្លួនឯកអគ្គរដ្ឋទូតរងអង់គ្លេស និងជនបរទេសផ្សេងទៀតពីសកម្មភាព “ចារកម្ម” ដូចជាការប្រមូលសំណាកដីនៅក្នុងតំបន់ហាមឃាត់។ របាយការណ៍បានឲ្យដឹងថា យោងតាមវីដេអូ ដែលចេញផ្សាយដោយអង្គការស៊ើបការណ៍សម្ងាត់ IRGC បានកំណត់អត្តសញ្ញាណអ្នកការទូតមួយចំនួននៃស្ថានទូតបរទេស រួមទាំងឯកអគ្គរដ្ឋទូតរងអង់គ្លេស ដែលបាន “ធ្វើចារកម្ម” ជំនួសឱ្យការបំពេញបេសកកម្មការទូតរបស់ពួកគេ។ របាយការណ៍បានឲ្យដឹងទៀតថា “ឯកអគ្គរដ្ឋទូតរងអង់គ្លេស បានទៅវាលខ្សាច់...
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានរៀបចំកាន់តែល្អប្រសើរឡើង ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស បើប្រៀបធ្រៀបនឹងការបោះឆ្នោតមុនៗ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីអាចប្រើអ៊ុយក្រែន ជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារលើរដ្ឋអឺរ៉ុបផ្សេងទៀត ។ លោកបានស្នើសុំលោកខាងលិចសម្រាប់ការធានាសន្តិសុខដែលថា អ៊ុយក្រែនអាចរីករាយ ខណៈពេលដែល មិនបានជាសមាជិកនៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky បាននិយាយកាលពីថ្ងៃអង្គារ...
តេអេរ៉ង់៖ ដោយកត់សម្គាល់ពីសប្តាហ៍នៃការពិនិត្យឡើងវិញ និងការបញ្ចេញមតិសិទ្ធិមនុស្សរបស់អាមេរិក នៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា អ៊ីរ៉ង់បានលើកឡើងពីការរំលោភសិទ្ធិមនុស្សរ បស់សហរដ្ឋអាមេរិកថាជា “អ្នករំលោភសិទ្ធិមនុស្សដ៏ធំបំផុត” ។ របាយការណ៍បានឲ្យដឹងថា “អ៊ីរ៉ង់ គឺជាប្រទេសមួយដែលត្រូវបានរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់ ឧបករណ៍សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ ការដាក់ទណ្ឌកម្ម ដោយបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិក បានក្លាយទៅជាឧបករណ៍មួយ ដើម្បីរំលោភសិទ្ធិមនុស្ស...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា យោធារបស់អ៊ីរ៉ង់ បាននិងកំពុងពង្រឹងខ្លួនឯងនៅក្នុងសមុទ្រក្រហម ដោយបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិភាពក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។ ថ្លែងនៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Athens របស់ក្រិក លោក Gantz បានបង្ហាញរូបភាពផ្កាយរណប នៃនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកំពុងល្បាតសមុទ្រក្រហមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យរបស់ Gantz...
ប៉ារីស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើការរុះរើគណៈរដ្ឋមន្ត្រីយ៉ាងឆាប់រហ័ស កាលពីថ្ងៃអង្គារបន្ទាប់ពីការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់រដ្ឋមន្ត្រីសុខាភិបាល Sajid Javid និងអធិការបតី Rishi Sunak ។ លោក Steve Barclay ដែលពីមុនជាប្រធានបុគ្គលិករបស់ Downing Street ត្រូវបានតែងតាំងជាលេខាធិការ សុខាភិបាលថ្មី ចំណែក Nadhim...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចជាជនពិការម្នាក់ ហើយក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្ដ្រី មិនមែនជានាយករដ្ឋមន្ដ្រី ត្រឹមតែឆក់កណ្តៀតនោះទេ គឺជិត៤ទស្សវត្ស រួចស្រេចទៅហើយ។ ក្នុងពិធីជួបសំណេះសំណាល ក៏ដូចជា ផ្តល់ដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១...
ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៦ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ការប្រើប្រាស់សារធាតុដែលហាមឃាត់ក្នុងការប្រកួតកីឡា ពិតជាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ដូច្នេះហាមដាច់ខាតមិនឲ្យប្រើប្រាស់សារធាតុណាមួយឡើយ ៕
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទថា ការយាយីអ្នកកាសែត រុស្ស៊ីនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានឈានដល់ “ទ្រង់ទ្រាយធំ” ។ លោកថា ទីក្រុងមូស្គូមិនដែលចង់ ចាត់វិធានការណាមួយដែលនឹងប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មានឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានផ្តល់ឱ្យប្រទេសរុស្ស៊ីជាមួយនឹងភាពគ្មានជម្រើស ក្រៅពីការតបស្នង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤...