ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម បានយល់ស្របគ្នា ក្នុងការរក្សាឲ្យបាននូវនិរន្តរភាព នៃខ្សែសង្វាក់តម្លៃរវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខា និងដាក់ឲ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងអឺរ៉ុប ។ កាលពីពេលថ្មីៗកន្លងទៅនេះលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូ ដោយមានការចូលរួមពីវិស័យឯកជន បានជួបពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) បានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ការងារ របស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ៕
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃពុធ កុំឲ្យជំទាស់នឹងសកម្មភាពរបស់អង្គការសហប្រជាជាតិ (UN)ដែលបានដាក់បន្ថែមទៀតលើកូរ៉េខាងជើង ដោយព្រមានថា ក្រុមប្រឹក្សាសន្តិសុខ “មិនអាចនៅស្ងៀមទៀតនោះទេ” នៅគ្រាដែលក្រុងព្យុងយ៉ាងរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ...
ប៉េកាំង៖ សេដ្ឋវិទូជនជាតិបង់ក្លាដែសឈានមុខគេបានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃចន្ទថា ប្រទេសចិន គ្រោងនឹងជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងចាក់បញ្ចូលភាពរឹងមាំថ្ មីចូលទៅក្នុងការស្ទុះងើបឡើងវិញជាសកល។ លោក Md Aynul Islam អគ្គលេខាធិការសមាគមសេដ្ឋកិច្ចបង់ក្លាដែស (BEA) បានលើកឡើងថា “ប្រទេសចិន បានធ្វើបានយ៉ាងល្អក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលអាចជាគំរូសម្រាប់ប្រជាជាតិដទៃទៀត” ដោយកត់ សម្គាល់ថាធនធានដ៏ធំសម្បើម និងកិច្ចសហប្រតិបត្តិការសហគមន៍ត្រូវ បានដាក់ឱ្យ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបប្រជុំនិម្មិតជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដោយលើកឡើងថាវាមានសារៈសំខាន់ជាពិសេស សម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងតួនាទីស្ថិរភាព ស្ថាបនា និងដឹកនាំទំនាក់ទំនងរបស់ពួកគេ។ លោក ស៊ី បានកត់សម្គាល់ពីការផ្លាស់ប្តូរដ៏ស្មុគ្រស្មាញ ដែលកំពុងបន្តនៅក្នុងទិដ្ឋភាពអន្តរជាតិ និងការកើនឡើង គួរឱ្យកត់សម្គាល់នៃការលំបាក និងបញ្ហាប្រឈមសម្រាប់សន្តិសុខ និងការអភិវឌ្ឍន៍ពិភពលោក ហើយបានគូស បញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការនាំមកនូវស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀត...
ភ្នំពេញ ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងឆ្លៀតឱកាសជួបមិត្តភិក្តបរទេសមួយចំនួនដែលបានសន្យាថា នឹងជួបគ្នានៅរដ្ឋធានីវ៉ាស៊ីនតោននេះ ។ មិត្តភិក្តបរទេសដែលសម្តេចតេជោបានសន្យាថាជួបនោះ ក្រៅពីមិត្តជាប្រទេសសមាជិកអាស៊ាន ក៏មានទាំងជនជាតិអាមេរិកផងដែរ ។ នេះជាប្រសាសន៍របស់សម្តេចតេជោ តាមរយៈសារជាសំឡេងជាង៧នាទី មុនសម្តេចដឹកនាំគណៈប្រតិចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ(១១-១៧ឧសភា) កម្ពុជា នឹងរងឥទ្ធិពលខ្យល់មូសុងរដូវវស្សាដែលអាចធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃ១០ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ។ រដូវវស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃ១៥ ឧសភា។ ក្រសួងថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានទុករយៈពេល២ខែឲ្យក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD រុះរើខ្សែកាប្លិ៍ចេញជាបន្ទាន់ ក្រោយរំលាយកិច្ចសន្យាជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក បន្ទាប់ពីក្រុមហ៊ុនជំពាក់បំណុលជាច្រើនខែមិនទាន់បានទូទាត់ ។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គិសនីកម្ពុជា បានព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុនតាមមធ្យោបាយជាច្រើន ដើម្បីដោះស្រាយបញ្ហាតែមិនទទួលបានលទ្ធផល ក្រោមមូលហេតុក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរទីតាំង ដោយពុំបានបន្សល់ទុកនូវលទ្ធភាពសម្រាប់ការទាក់ទង។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានសម្រាប់ មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួល ជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ យុទ្ធនាការហ៊ាននិយាយ «ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការ ដោយបានទទួលការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការរបួសអាស៊ី។ យុទ្ធនាការហ៊ាននិយាយ មានការចូលរួម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងលោក William Conklin នាយកម្មវិធីប្រចាំកម្ពុជា...