អត្ថបទស្រាវជ្រាវ (scholar)

គណបក្ស និងអ្នកនយោបាយបរទេសសំខាន់ៗ និងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋាន អបអរសាទរការបើកធ្វើសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដោយជោគជ័យ

ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បាននិងកំពុងបើកធ្វើ គណបក្សនិងអ្នកនយោបាយបរទេសសំខាន់ៗនិងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាផ្ញើសារលិខិតជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីសម្តែងការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។


លោក Paul Biya ប្រធានាធិបតីកាមេរូនបានលើកឡើងថា ជឿជាក់ថា សមាជលើកនេះពិតជានឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនជាក់ជាមិនខាន ។


លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងថា ការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ កំពុងឋិតក្នុងគ្រាគន្លឹះដែលនិម្មាបនកម្មពិភពលោកបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ ។ ជឿជាក់ថា ក្នុងអំឡុងពេលសមាជលើកនេះ មេដឹកនាំចិននឹងប្រើពុទ្ធិនយោបាយនិងចក្ខុវិស័យដ៏វែងឆ្ងាយដើម្បីគ្រោងផែនទីបង្ហាញផ្លូវសម្រាប់វឌ្ឍនភាពនិងវិបុលភាពនៃប្រជាជាតិចិន ។


លោក Gennady Zyuganov ប្រធានបក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ីបានលើកឡើងថា ក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ដំណើរដ៏ត្រចះត្រចង់ដែលប្រកបដោយការខិតខំតស៊ូនិងជ័យជម្នះ ហើយបាននិងកំពុងដឹកនាំសេដ្ឋកិច្ចចិនឱ្យឈានចូលក្នុងចំណោមជួរមុខនៅលើពិភពលោក ។


គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ហើយរីករាយបន្តពង្រឹង”ចំណងមិត្តភាពដែកថែប”រវាងភាគីទាំងពីរឥតឈប់ឈរដើម្បីចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិន ៕

To Top