បរទេស៖ សមាជិកនៃក្រុមចរចាររុស្សី លោក Leonid Slutsky បាននិយាយថា លោកជឿថា “វឌ្ឍនភាពដ៏សំខាន់” ដែលលោកបានសង្កេតឃើញនៅក្នុងកិច្ចពិភាក្សារវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងដឹកនាំភាគីទាំងពីរក្នុងជម្លោះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន RT...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកចំហចំពោះគំនិតនៃការជួបពិភាក្សា ជាមួយសមភាគីអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelensky ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលខ្លួនបញ្ចេញវីដេអូ នៃបេសកកម្មថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ព អាកាសរុស្ស៊ីបានបំផ្លាញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ ច្រើនរបស់អ៊ុយក្រែន ដោយវាយប្រហារវាដោយគ្រាប់ មីស៊ីលនាំផ្លូវពីរយៈកម្ពស់ 3 000 ម៉ែត្រ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រូបភាពគឺបង្ហាញពីយន្តហោះគ្មានមនុស្សបើករបស់រុស្សីហោះចេញពីអាកាសយានដ្ឋាន បង្ហាញគ្រាប់បាញ់រ៉ុក្កែតបាញ់ចំគោលដៅ។...
បរទេស៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថា «ខ្ញុំទើបតែធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។ ខ្ញុំឈឺបំពង់កពីរបីថ្ងៃមកហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មិនអីទេ។ យោងតាមការបង្ហោះរបស់លោកអូបាម៉ា នៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោកបញ្ជាក់ថា ភរិយារបស់លោក គឺលោកស្រី Michelle និងរូបលោក ក៏បានថ្លែងអំណរគុណដែលបានចាក់វ៉ាក់សាំង និងចាក់ដូសជំរុញ...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាម នឹងមិនបោះបង់ចោលវត្តមានក្នុងតំបន់ និងកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី ដែលជាកត្តាពីរ ដែលរួមចំណែកដល់អំណាចជាតិអ៊ីរ៉ង់នោះឡើយ។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាមួយសមាជិកនៃសភាអ្នកជំនាញរបស់អ៊ីរ៉ង់ លោក Khamenei បានលើកឡើងថា វត្តមានក្នុងតំបន់បង្កើនជម្រៅយុទ្ធសាស្ត្ររបស់ប្រទេស និងអំណាចជាតិ ខណៈដែលវឌ្ឍនភាពនុយក្លេអ៊ែរផ្នែកវិទ្យាសាស្ត្រ ត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពរបស់ប្រទេសក្នុងការបំពេញតម្រូវការរបស់ខ្លួននាពេលខាងមុខ។ មេដឹកនាំកំពូលបានលើកឡើងថា ដូច្នេះ...
ភ្នំពេញ៖ ម្ចាស់មេដាយមាសផ្នែកប៉េតង់ឆ្នើមបស់កម្ពុជាកីឡាការិនីកែ ឡេងបា នប្រកាសស្នើឲ្យដកវីដេអូមួយដែលប៉ះពាល់នឹងកិត្តិយសរបស់ខ្លួនពាក់ព័ន្ធនឹងនយោបាយ។ ក្នុងសារលិខិតមួយចែកចាយតាមបណ្តាញសង្គម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វីរៈកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាសន៍លោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ។ លិខិតរបស់ លោកស្រី កែ ឡេង ចុះថ្ងៃទី០៩ ខែមីនា...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះបានប្រារព្ធខួបលើកទី១១ នៃការរញ្ជួយដី រលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ ដែលបានបំផ្លិចបំផ្លាញតំបន់ភាគឦសានរបស់ប្រទេសក្នុងឆ្នាំ២០១១ និងបានធ្វើឱ្យមនុស្សជាង ១៥០០០ នាក់បានស្លាប់។ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងត្រូវបានសាងសង់ឡើងវិញយ៉ាងទូលំទូលាយ ប៉ុន្តែមនុស្សប្រហែល ៣៨០០០នាក់ នៅតែត្រូវផ្លាស់ទីលំនៅច្រើនជាងមួយ ទសវត្សរ៍បន្ទាប់ពីការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងធានាថារលកយក្សស៊ូណាមិបានបំផ្លិចបំផ្លាញតំបន់នេះ និងបង្កឱ្យមានការរលាយនៅបរិវេណនុយក្លេអ៊ែរ Fukushima Daiichi ។...
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានអនុម័តហិរញ្ញប្បទានថ្មីមួយទៀត មានទឹកប្រាក់ចំនួន ១១៣លានដុល្លារសម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា ជាពិសេសសម្រាប់ក្រុមប្រជាជនងាយរងគ្រោះបំផុត ដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាព ទៅនឹងវិបត្តិផ្នែកសុខភាពនានាអាចកើតមាន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB នាថ្ងៃទី១០ មីនា បានឲ្យដឹងថា ហិរញ្ញប្បទាននេះ គឺជាដំណាក់កាលទី២ នៃគម្រោង ការលើកកម្ពស់សមធម៌ និងគុណភាពនៃការ ថែទាំសុខភាព (H-EQIP-2)...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាល ឯកភាពបន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ឲ្យបានឆាប់ ដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកប្រទេសកម្ពុជា»។ សូមរំលឹកថា នាពេលថ្មីៗ...