ព័ត៌មានជាតិ

ផឹកសុីទាស់សំដីគ្នាជនបង្ក ទាញកាំបិតកាប់ទៅលើគូរទំនាស់រងរបួស ៣ នាក់នៅស្រុកវាលវែង!

ពោធិសាត់: យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានរងរបួសធ្ងន់ស្រាលដោយសារតែពួកគេបាននាំគ្នាផឹកស៊ី ក៍ឈានដល់ទាស់ពាក្យសំដីគ្នាឡើងតឹងសរសៃកដាក់គ្នា គូរទំនាស់ម្នាក់ទាញកាំបិតកាប់ទៅលើជនរងគ្រោះ ៣ នាក់បណ្តាលអោយរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង ២២ និង ៤៣ នាទីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២ បង្កអោយមានការភ្ញាក់ផ្ញើលទៅដល់ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ច អ្នករងរបួស ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនបង្កម្នាក់ក៍ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានផងដែរ។


ហេតុការណ៍នោះបានកើតឡើង នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់់។


បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះមានឈ្មោះវឿន ឆៃ ភេទប្រុសអាយុ ២៨ ឆ្នាំជនជាតិខ្មែររស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ចំណែកឯជនរងគ្រោះចំនួន ៣ នាក់រួមមានះ១ ឈ្មោះនួន ពៅ ភេទប្រុសអាយុ ៣១ ឆ្នាំ/២ ឈ្មោះសែម ឡុង ភេទប្រុសអាយុ ៣៤ ឆ្នាំ និង ទី៣ ឈ្មោះនួន ធឹម ភេទប្រុសអាយុ ៣៨ ឆ្នាំ(ជនរងគ្រោះទាំង ៣ នាក់រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់)។


បច្ចុប្បន្ន ជនសង្ស័យម្នាក់រួម និង វត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

To Top