កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ។ ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថាជំងឺកូវីដ ១៩ បានរីករាលដាលរយៈពេលពីរឆ្នាំមកហើយ។ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ អន្តរជាតិការចាក់វ៉ាក់សាំងជាសកលទទួល បានការវិវឌ្ឍរីក ចម្រើនយ៉ាងលេចធ្លោប៉ុន្តែនៅតែមានបញ្ហាមិនស្មើភាព ក្នុងការចែកចាយវ៉ាក់សាំងដដែល។កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅពេលដ៏ត្រឹមត្រូវ ប្រទេសចិនសូមផ្តល់សំណើ ៤ចំណុច ពោលគឺទីមួយត្រូវតែកសាង”សំណាញ់សុវត្ថិភាព ” សម្រាប់បង្កើតភាពស៊ាំឱ្យបានរឹងមាំ។ទីពីរគឺត្រូវតែពង្រឹង ”ឃ្លាំងអាវុធ”ដើម្បីប្រឆាំងការរីករាលដាល នៃជំងឺឆ្លង។ទី៣ត្រូវតែធ្វើឱ្យប្រសើរឡើងនូវ “របាំងគ្រប់គ្រង” លើវិស័យសុខាភិបាល។ទី៤គឺត្រូវពង្រឹងនិងអភិវឌ្ឍ “យុថ្កាលំនឹង”។...
ភ្នំពេញ ៖ លោក ឈីមីហ៊្សូ ដៃស៊ូខេ ( Shimizu Daisuke) អតីតអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន បានប្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា ថា នៅពេលមហាជនស្គាល់មន្រ្តី គ.ជ.ប ពួកគាត់នឹងជឿជាក់លើ គ.ជ.ប ហើយលទ្ធផលបោះឆ្នោត នឹងទទួលយកបានជាភាពត្រឹមត្រូវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន គួរតែ “ដណ្តើមអំណាច” នៅក្នុងប្រទេស និងចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ លោកពូទីន ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ និង “ពួកណាស៊ីនិយម” ពីការប្រើប្រាស់ជនស៊ីវិលជា “ខែលការពារ” ចំពេលមានការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ...
បរទេស៖ យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឡាតវីលោក Artis Pabriks កាលពីថ្ងៃសុក្របានឲ្យដឹងថាក្រុមយោធារបស់សហរដ្ឋអាមេរិក និងយោធាណាតូផ្សេងទៀតដែលទើប ធ្វើដំណើរមកដល់ប្រទេសឡាតវីបានធ្វើការ ផ្ញើសារទៅកាន់លោកប្រធានាធិបតីរុស្សី Vladimir Putin ថារុស្សីគួរតែនៅឲ្យឆ្ងាយពីពួកគេ។ ថ្លែងនៅក្នុងពិធីស្វាគមន៍វត្តមានមកដល់ នៃយោធាអាមេរិកចំនួន៤០នាក់ ជាលើកដំបូងពីប្រទេសអ៊ីតាលីលោករដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងដែរថាយោធាបន្ថែមប្រមាណជា៣០០នាក់ ទៀតនឹងត្រូវធ្វើដំណើរមកដល់ឡាតវីជាបន្ត បន្ទាប់ទៀតផងដែរនាពេលខាងមុខ។ លោក Pabriksបានថ្លែងបែបនេះ ទៀតដែរទៅកាន់ក្រុមយោធាទាំងនោះថា៖ ពួកយើងជាប្រទេសតូច។...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងផ្តល់ “ការឆ្លើយតបយ៉ាងខ្លាំង” ចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក “មិនចាំបាច់ស៊ីមេទ្រី” ប៉ុន្តែ “រសើប” ដល់ទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីការទទួលស្គាល់របស់ទីក្រុងម៉ូស្គូ ចំពោះ “សាធារណរដ្ឋ” ទាំងពីរនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់នៃការរឹតបន្តឹងដែលផ្តោតលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម គឺស្របទៅនឹងការប៉ុនប៉ង ដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បី “ផ្លាស់ប្តូរផ្លូវរបស់រុស្ស៊ី”...
រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេស រុស្ស៊ី បានដាក់បទបញ្ជាឲ្យកងទ័ពទៅកាន់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។ នៅក្នុងការចុះផ្សាយដោយសង្ខេបដោយទូរទស្សន៍ BBC បានដាក់ថា ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ទទួលស្គាល់តំបន់បំបែក២នៃអ៊ុយក្រែន ដែលគ្រប់គ្រងដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី...
កង់បេរ៉ា៖ អ្នកស្រាវជ្រាវមកពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់ប្រទេសអូស្ត្រាលី បានបង្កើតបច្ចេកវិទ្យាដែលអាចលុបបំបាត់តម្រូវការក្នុងការដាក់វ៉ាក់សាំងក្នុងទូទឹកកក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការសិក្សាមួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រុមមកពីអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth (CSIRO) បានរកឃើញថា ការវេចខ្ចប់វ៉ាក់សាំងមេរោគផ្ទាល់នៅក្នុងក្របខ័ណ្ឌសរីរាង្គដែក (MOFs) ការពារប្រសិទ្ធភាពរបស់វ៉ាក់សាំងបានរហូតដល់ ១២សប្តាហ៍នៅសីតុណ្ហភាពខ្ពស់រហូតដល់ ៣៧ អង្សាសេ។ បើគ្មានទូរទឹកកក ឬ MOFs ទេនោះ វ៉ាក់សាំងនឹងមានរយៈពេលតែពីរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នថង់ប្លាស្ទិកកំពុងក្លាយជាប្រធានបទក្តៅសម្រាប់បណ្តាសមុទ្រនានា ។ សម្តេចតេជោ បានថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅថ្ងៃ២២ កុម្ភៈថា «បញ្ហាថង់ប្លាស្ទិកបានកំពុងក្លាយជាប្រធានបទក្តៅនៅពេលនេះ សម្រាប់បណ្តាសមុទ្រទាំងអស់ដែលកំពុងជោគជាំដោយថង់ប្លាស្ទិក ។ ការប្រជុំទាក់ទងនិងបរិស្ថានគេបានលើកឡើងពីបញ្ហាថង់ប្លាស្ទិកនៅតាមសមុទ្រ ប៉ុន្តែឥឡូវយ៉ាងណាកុំឲ្យថង់ប្លាស្ទិកនានាហូរចូលទៅក្នុងបឹង ទន្លេ ចូលក្នុងលូ យើងខិតខំទាំងអស់គ្នាដើម្បីទីក្រុងស្អាតរបស់យើង»។ សម្តេចបន្តថា កន្លងមកមានបញ្ហាថង់ប្លាស្ទិកហោះលើខ្យល់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន៣៥៨នាក់ និងស្លាប់ចំនួន២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៧ ៥៧៥នាក់ អ្នកជាសះស្បើយចំនួន១២១ ១២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០២២នាក់៕