ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្ត កងកម្លាំងនគរបាលជាតិ ប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និងមានមនសិកាវិជ្ជាជីវៈខ្ពស់។ តាមរយៈសារលិខិតរបស់អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ ១៦...
អង់ការ៉ា៖ ស៊ុយអែត និងហ្វាំងឡង់ ត្រូវបានស្នើឱ្យធ្វើការជាមួយប្រទេសតួកគីលើ “ការធានាសន្តិសុខ” ដែលទីក្រុងអង់ការ៉ា បានទាមទារលើផែនការរបស់ពួកគេ ក្នុងការចូលរួមជាមួយអង្គការណាតូ នេះបើតាមរដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu។ លោក Cavusoglu បានប្រាប់អ្នកយកព័ត៌មានតួកគីនៅទីក្រុងប៊ែរឡាំង បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូ តួកគីបាននិងកំពុងគាំទ្រគោលនយោបាយបើក ចំហររបស់អង្គការណាតូ ប៉ុន្តែការដេញថ្លៃសមាជិក ភាពរបស់ហ្វាំងឡង់ និងស៊ុយអែត បង្កើនការព្រួយបារម្ភអំពីសន្តិសុខសម្រាប់ទីក្រុងអង់ការ៉ា។ ទូរទស្សន៍...
បរទេស៖យោងតាមការលើកឡើងដោយអគ្គលេខាធិកា អង្គការណាតូលោក Jens Stoltenberg កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ បានបញ្ជាក់ថាអ៊ុយក្រែននឹងអាចទទួល យកជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងប្រទេសរុស្សីខណៈដែលផែនការរបស់ទីក្រុងមុស្គូ នៅតាមតំបន់ប្រយុទ្ធជា ច្រើនហាក់ដូចជាមិន មានវិវត្តទៅតាម ផែនការរបស់ខ្លួនឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើនក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ប្លុកណាតូម្សិលមិញនេះ លោក Stoltenberg បានបកស្រាយអំពីប្រធានបទ សំខាន់នៃកិច្ចពិភាក្សាថាគឺធ្វើឡើង ដើម្បីការគាំទ្រដ៏ ខ្លាំងមួយទៅឲ្យប្រទេសអ៊ុយក្រែនព្រម...
បរទេស៖ ទីក្រុងមូស្គូបានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថា បានរៀបចំផែនការប្រើប្រាស់អាវុធប្រល័យលោក (WMD) ដើម្បីទម្លាក់កំហុសដាក់យោធារុស្ស៊ី។ ឧបទ្ទវហេតុនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កឱ្យមានការស៊ើបអង្កេត “សេណារីយ៉ូស៊ីរី” ដើម្បីក្លែងបន្លំភស្តុតាង និងកំណត់ការស្តីបន្ទោស។ នេះបើតាមឧត្តមសេនីយ៍ឯក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុ សកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា រហូតមកដល់បច្ចុប្បនេះ ឯកសារគោលនយោបាយការពារជាតិ ដែលតែងតែហៅថា «សៀវភៅស ការពារជាតិ» បានផ្ដល់តម្លៃ និងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។ ក្នុងឱកាសអញ្ជើញប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២»...
បរទេស៖ សហរដ្ឋអាមេរិកបានបង្កើតច្បាប់ស្តីពីការចែករំលែកព័ត៌មាន សម្ងាត់ជាមួយអ៊ុយក្រែន ខណៈពេល ដែលផ្តល់ព័ត៌មានដល់ទីក្រុងគៀវឱ្យបានច្រើន តាមតែអាចធ្វើទៅបានដើម្បីវាយប្រហារយោធារុស្ស៊ី។ នេះបើយោងតាមកាសែត Washington Post ដែលបានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះ កាលពីថ្ងៃពុធ បន្ទាប់ពីការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនថ្ងៃអំពីទំហំនៃការចូលរួមរបស់ សហរដ្ឋអាមេរិកក្នុងជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិក និង...
ភ្នំពេញ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានទទួលជួបគណៈ ប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដឹកនាំដោយលោក វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិក ព្រឹទ្ធសភា និងជាប្រធានក្រុម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូ...
យូអិន៖ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសស្រីលង្កា។ លោក Haq បានលើកឡើងថា “អ្វីដែលខ្ញុំអាចនិយាយបានគឺថា អគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសស្រីលង្កា។ លោកថ្កោលទោសរាល់អំពើហឹង្សា និងអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់” ។ អ្នកនាំពាក្យរូបនេះបានបន្ដថា លោក Guterres...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម បានយល់ស្របគ្នា ក្នុងការរក្សាឲ្យបាននូវនិរន្តរភាព នៃខ្សែសង្វាក់តម្លៃរវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខា និងដាក់ឲ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងអឺរ៉ុប ។ កាលពីពេលថ្មីៗកន្លងទៅនេះលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូ ដោយមានការចូលរួមពីវិស័យឯកជន បានជួបពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) បានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ការងារ របស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ៕