ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកបាធាយថា គណបក្សប្រជាជនកម្ពុជា បានស្រោចស្រង់ជីវិតប្រជាជនពីសោដនាធកម្មធំៗ ចំនួន ៤ដង។ លោកបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ លោក ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិកនឹងអាចបន្ត បើទោះជាប្រទេសទាំងពីរនិងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីដើមសប្ដាហ៍នេះក៏ដោយ។ សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ីបន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការណាតូ។ លោក Sergey...
បរទេស៖ ប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយក្នងការបញ្ជាទិញយកប្រព៍័ន្ធបាញ់មីស៊ីល មួយប្រទេសឥណ្ឌាដែលមានតម្លៃប្រមាណជា៣៧៥លានដុល្លារ ដើម្បីអាចពង្រីងសមត្ថភាពនៃកងកម្លាំងយោធាជើងទឹករបស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួង ការពារជាតិនៃប្រទេស ហ្វីលីពីនបានបញ្ជាក់ទៀតថា កញ្ចប់ប្រាក់នេះគឺជាផ្នែកមួយផែនការ មេរយៈពេល៥ឆ្នាំ របស់ហ្វីលីពីនដែលមានតម្លៃ ៣០០ពាន់លាន ប៉េសូឬប្រមាណជា៥,៨៥ពាន់លានដុល្លារដើម្បីធ្វើទំនើប កម្មកងកម្លាំងយោធាដែលបច្ចុប្បន្នសព្វាវុធ មួយចំនួនសុទ្ធតែជាសព្វាវុធដែលសល់ពីសម័យសង្គ្រាម ត្រជាក់ដូចជានាវចម្បាំងនិង ឧទ្ធម្ភាគចក្រជាដើម។ យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខារួចរាល់ជាមួយនឹងរដ្ឋាភិបាលនៃប្រទេស ឥណ្ឌាក្រុមហ៊ុនរដ្ឋ Brahmos Aerospace Private...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃសុក្រ ខណៈដែលប្រទេសទាំងពីរស្វែងរកការពង្រឹងទំនាក់ទំនងបន្ថែមទៀត ចំពេលមានឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក គីស៊ីដា ដែលបានចូលកាន់តំណែងកាលពីខែតុលា បានបោះបង់ចោលដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាផ្ទាល់ជាមួយលោក បៃដិន មុនពេលសភាជប៉ុន ចាប់ផ្តើមសម័យប្រជុំធម្មតារបស់ខ្លួននៅថ្ងៃចន្ទនេះ ដោយសម្រេចចិត្តផ្តោតលើការឆ្លើយតបនឹងជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ទោះបីមានការរីករាលដាលជំងឺកូវីដ១៩ អស់រយៈពេល២ឆ្នាំ ពោលនៅក្នុងឆ្នាំ២០២០ និង២០២១កន្លងមកនេះក៏ពិតមែន ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ នៅតែអាចស្ថាបនា និងជួសជុលសួនច្បារ បានចំនួន២កន្លែងបានយ៉ាងរលូន ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ និងទុកជាកន្លែងឲ្យប្រជាពលរដ្ឋ បានហាត់ប្រាណ ដើម្បីសុខភាពផងដែរ ។ នៅថ្ងៃទី១៧ ខែមករានេះ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ...
កំពង់ចាម ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា រំពឹងទុកថា មណ្ឌលសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគីរី និងខិតខំប្រឹងប្រែងជួយអភិវឌ្ឍវិស័យឯកជន ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចជាតិ ។ លោក ម៉ៅ ថូរ៉ា បានលើកឡើងដូច្នេះ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម...
ភ្នំពេញ ៖ ដោយសារកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែក ក្នុងការលើកទឹកចិត្តចរចាDOC ឲ្យបានដំណើរការទៅមុខ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាននាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងអំពីសមុទ្រចិនខាងត្បូង ដោយសារឆ្នាំនេះគឺជាខួបលើកទី២០ នៃDOC ។...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានថ្លែងនៅថ្ងៃអាទិត្យនេះថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី គឺ “មិនអាចខ្វះបានឡើយ” ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដល់ប្រទេស ដែលគ្រប់គ្រងដោយយោធា ហើយត្រូវតែបញ្ចូលទៅក្នុង កិច្ចចរចាសន្តិភាពណាមួយ ដោយមិនគិតពីការផ្តន្ទាទោសរបស់គាត់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៦នាក់ និងគ្មានអ្នកស្លាប់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១១នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១១៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២ថា មន្ត្រីសុខាភិបាលថៃ បានលើកឡើងឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លងដ៏ខ្លាំងក្លា ។ ការស្លាប់ស្ត្រីអាយុ៨៦ឆ្នាំម្នាក់មកពីខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃឡង់ដ៏ បានកើតឡើងបន្ទាប់ពីប្រទេសថៃឡង់ដ៏បានរកឃើញករណី Omicron ដំបូងរបស់ខ្លួនកាលពីខែមុន ដែលនាំទៅដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេសម្រាប់ភ្ញៀវបរទេស...