អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា ហៅកាត់ថា (NCDC) បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបចំនួន៨០នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីការរីករាលដាលនៃជំងឺគ្រុនក្តៅម្យ៉ាងឈ្មោះថា Lassa នៅក្នុងប្រទេសអាហ្វ្រិកមួយនេះដែលមានប្រជាជនច្រើនបំផុតរហូតមកដល់ពេលនេះ ។ សេចក្តីថ្លែងការណ៍របស់ NCDC បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ករណីជំងឺគ្រុនក្តៅ Lassa សរុបចំនួន៤៣៤នាក់ត្រូវបានរាយការណ៍ពីរដ្ឋចំនួន១៧និងតំបន់រដ្ឋធានីសហព័ន្ធក្នុងប្រទេស នៅចន្លោះខែមករាដល់ថ្ងៃទី៨ ខែធ្នូ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែរក្សាជំហរចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច ខណៈដែលប្រជាជនបារាំងរាប់លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ទោះបីជាមានករណីឆ្លងវីរុសកើនឡើងក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅ ពេលសួរដោយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 និង LCI កាលពីថ្ងៃពុធថាតើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចនាពេលអនាគតឬអត់នោះ លោក...
បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថានឹងបញ្ចេញកញ្ចប់លុយ ប្រមាណជា៩៣ពាន់លានដុល្លារ នៃសមាគមន៍អភិវឌ្ឍអន្តរជាតិឬ IDA ដើម្បីជួយ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ IDA របស់ World Bank ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ដែលមានគោលបំណងសំខាន់ជួយ ដល់បណ្តាប្រទេសក្រីក្រតាមរយៈ ការផ្តល់ជាកញ្ចប់ប្រាក់ជំនួយចាប់ពីការប្រាក់កម្រិតទាបរហូតដល់ គ្មានការប្រាក់ផងសំដៅពង្រីកកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្ស។ គួររំលឹកដែរថាកញ្ចប់ជំនួយលើកទី១៩របស់ IDA...
ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួនប្រមាណ៣០ម៉ឺនដូសដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ជូនភាគីកម្ពុជា នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។ ការផ្តល់ឲ្យកម្ពុជានេះ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ។ នេះបើយោងតាមការផ្សាយរបស់ផេកស្ថានទូតជប៉ុនប្រចាំកម្ពុជា...
តេអេរ៉ង់៖ ក្រុមឃ្លាំមើលថា មពលនុយក្លេអ៊ែរអន្តរជាតិបានឲ្យដឹងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងដំឡើងកាមេរ៉ាឃ្លាំមើលថ្មីនៅរោងចក្រនុយក្លេអ៊ែរ Karaj របស់ប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងរវាងភាគី។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយអគ្គនាយក IAEA លោក Rafael Mariano Grossi និងប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IAEA...
ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានប្រាប់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងបំពេញទស្សនិច្ចនៅកម្ពុជា នាខែមីនា ឆ្នាំ២០២២ ខាងមុខ ដោយអមមកជាមួយអ្នវិនិយោគជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរបានសរសើរ “គំរូ” ទំនាក់ទំនងចិន-រុស្ស៊ី ហើយបានសន្យាថា នឹងសហការបន្ថែមទៀតលើការការពារផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងថា នឹងមានជំនួបផ្ទាល់នៅខែកុម្ភៈ ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំនិម្មិតជាលើកទីពីរក្នុងឆ្នាំ២០២១ និងកិច្ចប្រជុំលើកទី៣៧...
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ធ្នូ នេះ បានអនុញ្ញាតឲ្យលោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចូលកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា វិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាល ដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនឡើយ។ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ រៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា (American Chamber of Commerce in Cambodia)...