បរទេស៖ កន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូបានប្តេជ្ញាថា នឹងឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងសប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា បុគ្គលិកស្ថានទូតអាមេរិកដែលស្នាក់នៅទីក្រុងមូស្គូលើសពីបីឆ្នាំ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ ព្រមទាំងសមិទ្ធផលនានាដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។ ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ ក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះឲ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្ថាបនាផ្លូវទាំង៣៧ខ្សែនេះ...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាស សាលដីកាលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទប្រុស- ស្រី ចំនួន ៣នាក់ ដែល ត្រូវបានតុលាការថ្នាក់ក្រោមដាក់គុក ក្នុងម្នាក់ៗ ពី២០ ឆ្នាំ ទៅអស់មួយជីវិត ពាក់ព័ន្ធការរក្សាទុក ជួញដូរ និង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន២២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២២នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ១៦០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៥២៩នាក់...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបើកសវនាការ ជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ជនពិរុទ្ធជនម្នាក់ ជាប់ពាក់ ព័ន្ធនឹងការរក្សាទុក្ខ និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្ត នៅភុមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ...
ជានិច្ចកាល អាមេរិកតែងតែអួតអាងថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើមធ្វើជាលេស ហើយលេងកលល្បិចនយោបាយនិងបង្កបង្កើតការបដិបក្ខគ្នានៅលើពិភពលោកទាំងមូល។ ពេលថ្មីៗខាងមុខនេះ អាមេរិកនឹងចាប់ផ្តើមការសម្តែងឆាកល្ខោនមួយលើកទៀត ។ ពីថ្ងៃទី៩ ដល់១០ ខែធ្នូ អ្វីដែលហៅថាកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យដែលផ្តួចផ្តើមរៀបចំដោយអាមេរិកនឹងបើកធ្វើតាមប្រព័ន្ធវីដេអូ ពាក្យស្លោករបស់កិច្ចប្រជុំលើកនេះ គឺ “ប្រឆាំងកិត្យានុភាពនិយម ប្រឆាំងអំពើពុករលួយនិងជំរុញការគោរពសិទ្ធិមនុស្ស ” ។ ពេលមុននឹងបើកធ្វើកិច្ចប្រជុំ អ្នកផងទាំងពួងបានរកឃើញបញ្ហាដ៏ធ្ងន់ធ្ងរមួយ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីព្រឹកថ្ងៃអង្គារនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះ ប្រទេសអាហ្វ្រិកខាងត្បូងចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានបានទាន់ពេលវេលា អំពីការរីករាលដាលនៃមេរោគបំលែងថ្មីអូមីក្រុង។ ថ្លែងទៅកាន់សន្នសិទកាសែតប្រចាំថ្ងៃអ្នកនាំពាក្យក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់ថាប្រទេសចិននឹងបន្តធ្វើ កិច្ចសហប្រតិបត្តិការជាមួយនឹង សហគមន៍ អន្តរជាតិព្រមទាំងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ផងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផ្ទុះរីករាល ដាលនៃវិរុសរាតត្បាតនេះ។ លោក Zhao ក៏បានឆ្លើយតបផងដែរទៅនឹងសំណួរថាគួរដោះស្រាយយ៉ាងណាថាត្រូវតែធ្វើឡើងតាមរបៀបវិទ្យាសាស្ត្រហើយបណ្តាប្រទេសទាំងឡាយ ត្រូវតែចាំបាច់គាំទ្រទៅដល់អង្គការសុខភាពពិភពលោក ដែលជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីពិតជានៅពីក្រោយអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងរៀបចំធ្វើរដ្ឋប្រហារមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវ នេះបើផ្អែកតាមការស៊ើបការណ៍សម្ងាត់។ លោក Denys Shmygal ដែលកំពុងស្ថិតនៅក្នុងទីក្រុងព្រួចសែល ដើម្បីជួយនិយាយគ្នាជាមួយមន្ត្រីសហភាពអឺរ៉ុប បានមានប្រសាសន៍ថា ស្មារតីរបស់ប្រទេសអ៊ុយក្រែន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប គឺជាហេតុផលដ៏ចម្បងមួយ ចំពោះអ្វីដែលលោកនិយាយថា ជាការឈ្លានពានរបស់រុស្ស៊ី ជាការវាយប្រហារ ជាការប្រមូលផ្តុំយោធានៅតាមព្រំដែន...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ង្វៀន ហ៊ុយតាំង អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា បានថ្លែងថា ក្រោមម្លប់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជានឹងមានវឌ្ឍនភាពរីកចំរើនបន្ថែមទៀត។ នាឱកាសជំនួបពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ បរិមាណអង្ករកម្ពុជានាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%)បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន ខណៈការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួន ៣ ១២៣...