បរទេស៖ នៅថ្ងៃអាទិត្យទី២២ ខែមិនានេះ បានឲ្យដឹងថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានចេញមកបញ្ជាក់ជំហយ៉ាងច្បាស់លាស់ថា ខ្លួននឹងបដិសេធ ជំនួយទាំងឡាយរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី ដែលបានកំពុងបន្តឆក់យកជីវិតរបស់ ពលរដ្ឋខ្លួនជា ច្រើនមកហើយនោះ។ មេដឹកនាំរបស់អ៊ីរ៉ង់ក៏បាន លើកឡើងផងដែរអំពីទ្រឹស្តីនិងការលើកឡើងថា អាមេរិកគឺជាអ្នកសមគំនិតក្បត់និង ថា វីរុសនេះអាចត្រូវបានបង្កើតឡើង ដោយអាមេរិក។ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ នៅតែបន្តប្រឈមមុខទៅនឹងទណ្ឌកម្មរបស់ អាមេរិកអំពី ពាណិជ្ជកម្ម...
បរទេស៖ បើទោះបីជាតួលេខអ្នកស្លាប់ កើនទៅដល់ជាង១ម៉ឺន នាក់ ក្តីដោយសារជំងឺកូរ៉ូណាទូទាំងពិភពលោកត្រឹមចុងសប្តាហ៍នេះ ប៉ុន្តែយោងតាមការអះអាង របស់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបានបញ្ជាក់ហើយថា វានៅមានចំនួនតិចជាងតួលេខ ដែលអង្គការពិភពលោកWHOធ្លាប់ទស្សទាយ។ តាំងតែពីដើមខែមិនានៅពេលដែល COVID-19 ចាប់ផ្តើមវាយលុកទៅ កាន់ប្រទេសផ្សេងៗ ក្រៅពីប្រទេសចិននោះ WHO បានប្រកាសថា វានឹងអាច សម្លាប់មនុស្សដល់ទៅ៣,៤ ភាគរយ នៃអ្នកដែលបានឆ្លងនៅទូទាំង ពិភពលោកដែលជាក់ស្តែងចំនួននេះ...
កោះកុង : លោកវេជ្ជ: បណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនានេះថា បុរសជនជាតិខ្មែរ ម្នាក់វ័យ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោ សង្កាត់ដងទង់ខេត្តកំពត បានចុះមកផ្សព្វផ្សាយ ពីសាសនាឥស្លាមនៅព្រះវិហារ សាសនាភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានឆ្លងកូវីន១៩ នោះ ត្រូវបានធូរសះស្បើយហើយ តែត្រូវក្រុមលោកពេទ្យមិនទាន់...
ប៊ែកឡាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បាននិយាយកាលពីថ្ងៃអាទិត្យថា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានដាក់ខ្លួនឱ្យនៅដោយឡែក បន្ទាប់ពីវេជ្ជបណ្ឌិតដែលលោកស្រីបានជួបកាលពីថ្ងៃសុក្របានធ្វើតេស្ត៍រកមេរោគវីរុសនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Merkel ត្រូវបានគេជូនដំណឹង បន្ទាប់ពីសន្និសីទកាសែតថា វេជ្ជបណ្ឌិតដែលបានចាក់វ៉ាក់សាំង pneumococcal...
រ៉ូម៖ ទីភ្នាក់ងារព័ត៌ានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា អ៊ីតាលី បានរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺចំនួន៦.៥៥៧នាក់ គិតត្រឹមថ្ងៃសៅរ៍ ហើយការកើនឡើងសរុបមានចំនួន៥៣.៥៧៨នាក់គិតចាប់តាំងពីពេលផ្ទុះជំងឺលើកដំបូង នៅតំបន់ភាគខាងជើងរបស់ខ្លួន កាលពីថ្ងៃទី២១ ខែ កុម្ភៈ ។ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលបានផ្តល់ដោយ នាយកដ្ឋានការពារជនស៊ីវិល ដែលទទួលខុសត្រូវលើការសង្គ្រោះបន្ទាន់ជំងឺ COVID-19 ។ លើសពីនេះ...
ឱសថបុរាណចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ ការព្យាបាលនិងការស្តារនីតិសម្បទានៃ COVID-១៩ យោងតាមតួលេខផ្លូវការបានបង្ហាញថា រហូតមកដល់ពេលនេះមាន៩១,៦ ភាគរយនៃអ្នកជំងឺនៅខេត្តហ៊ូប៉ីជាចំណុចកណ្តាលនៃការផ្ទុះឡើងនិង ៩២,៤ ភាគរយនៃអ្នកជំងឺ ទូទាំងប្រទេសត្រូវ បានព្យាបាលដោយ TCM យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ យោងតាមរដ្ឋបាលរដ្ឋនៃឱសថបុរាណចិនបាននិយាយថា រូបមន្ត និងថ្នាំ ៣ មុខ ត្រូវបានបង្ហាញថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់វីរុសនេះ។ សូមក្រឡេកមើលពួកគេ៖ ១.Jinhua Qinggan...
បរទេស៖ នៅថ្ងៃចន្ទ ទី១៦ ខែមិនានេះ អជ្ញាធរក្រុងមូស្គូបានប្រកាសថា ក្រុមការងារវិស្វកម្មកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការសាងសង់មន្ទីរពេទ្យមួយសម្រាប់ អ្នកជំងឺដែលមានផ្ទុកមេរោគ COVID-19ហើយបញ្ជាក់ថាវានឹងអាចបំពាក់ បរិក្ខារដែលមានលក្ខណៈស្រដៀងទៅនឹងអគារពេទ្យដែលត្រូវបានសាងសង់ ពីដំបូងនៅក្នុងប្រទេសចិនដែរ។ យោងតាមការការប្រកាសរបស់ លោកអភិបាលរងក្រុងមូស្គូលោកAnastasia Rakovaនៅថ្ងៃដដែលនេះ ផងដែរបានអះអាងមន្ទីរពេទ្យនេះនឹងបំពាក់ជាមួយនឹង គ្រែសម្រាប់អ្នកជំងឺចំនួន៥០០ កន្លែងហើយនឹង អាចចាប់ផ្តើមដំណើរការជាផ្លូវការក្នុង ពេលយ៉ាងឆាប់ខាងមុខនេះ។ គួរបញ្ជាក់ថាមកដល់ពេលនេះរុស្សីបានឆ្លងមេរោគCOVID-19ប្រមាណជា៦៣ ករណីមកហើយហើយមិនទាន់ មានរបាយការណ៍...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ប្រាក់រង្វាន់លើកទឹកដល់សមត្ថកិច្ច ចំនួន១៣.១៨៣.២៦០.០០០រៀល ជូនដល់អង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន មានបរិមាណចាប់ពី ១០០ក្រាមឡើងទៅ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ និងលើកទី៤។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល អានដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល និងជា...
បរទេស៖ ពួក ISIS បានព្រមានទៅអ្នកដែលដើរតាមរបស់ខ្លួន ឱ្យចៀសវាងធ្វើដំណើរទៅអឺរ៉ុបដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬកូវីដ១៩។ ផ្ទុយពីការអំពាវនាវពីមុនរបស់ខ្លួន សម្រាប់ក្រុមជីហាតដើម្បីវាយប្រហារតំបន់នោះ , ក្រុមភេរវករបានណែនាំអ្នកគាំទ្រកុំ ឲ្យចូលទៅក្នុងទឹក ដីនៃការរាលដាលនេះ។ យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមភេរវករនេះ ក៏បានបង្ហាញការគាំទ្រដល់ សាធារណៈជនឱ្យលាងដៃជាទៀងទាត់ផងដែរ។ ការណែនាំនេះមាននៅក្នុងសៀវភៅចុងក្រោយរបស់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ថា លោកស្រី Muriel Bowser អភិបាលក្រុង បានថ្លែង ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ករណីដំបូងនៃអ្នកឆ្លងវីរុសកូរ៉ូណា ត្រូវបានបញ្ជាក់ថា មាននៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ។ លោកស្រី បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កាលពីល្ងាចថ្ងៃសៅរ៍ មន្ទីរពិសោធន៍សុខភាព សាធារណៈ នៅក្រសួងវិទ្យាសាស្ត្រ...