ព័ត៌មានអន្តរជាតិ

រដ្ឋធានីវ៉ាស៊ីនតោន មានករណីជំងឺ COVID-19 ជាលើកដំបូង

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ថា លោកស្រី Muriel Bowser អភិបាលក្រុង បានថ្លែង ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ករណីដំបូងនៃអ្នកឆ្លងវីរុសកូរ៉ូណា ត្រូវបានបញ្ជាក់ថា មាននៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ។

លោកស្រី បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កាលពីល្ងាចថ្ងៃសៅរ៍ មន្ទីរពិសោធន៍សុខភាព សាធារណៈ នៅក្រសួងវិទ្យាសាស្ត្រ និងត្រួតពិនិត្យជំងឺ បានរកឃើញវត្តមានអ្នកផ្ទុកវីរុសបង្កជាជំងឺ COVID-19 ជាលើកដំបូង ។

អ្នកជំងឺទាំងឡាយ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី អ្នកស្រុករបស់គាត់មានចំនួន៥០នាក់ ដែលបានបង្ហាញរោគ សញ្ញា កាលពីចុងខែកុម្ភៈ និងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ មួយនៅថ្ងៃទី០៥ ខែមីនា ។ លោកស្រីបានថ្លែងដូច្នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top