បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺឆ្លងរាតត្បាតនៅប្រទេសចិន កំពុងត្រូវបានរារាំងដោយកង្វះទិន្នន័យសំខាន់ នៅថ្ងៃដំបូងនៃការរាលដាលនៅទីនោះ។ យោងតាមសារព័ត៌មាន New18 ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus អគ្គនាយករបស់អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងស្នើសុំឱ្យប្រទេសចិនមានតម្លាភាពនិងបើកចំហ និងធ្វើកិច្ចសហប្រតិបត្តិការ” ។...
ភ្នំពេញ៖ រដ្ឋបានខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១១៣នាក់ និងស្លាប់៥នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៤៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៦៩នាក់ផងដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីនៃស្ថានអគ្គកុងស៊ុលបានចុះផ្ទាល់ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ថៃ-កម្ពុជា ដែលប្រចាំការនៅច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ជួយសម្របសម្រួល និង ធ្វើមាតុនិវត្តន៍និស្សិត អាហាររូបករណ៍ខ្មែរចំនួន ២២ នាក់ ដែលបានបញ្ចប់ការសិក្សា តាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេសថៃ អោយបានវិលត្រឡប់ទៅប្រទេស កម្ពុជាវិញតាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។ ជាមួយគ្នានេះដែរ...
ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ ចំនួន៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបការងារ គយ និងរដ្ឋាករ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្រោមព្រះរាជហឫទ័យទុក ដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ ។ នេះបើយោងតាមហ្វេសប៊ុក Royal Du Cambodge...
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោះស្រាយចំនួន២៩៥ករណី និងកំពុងដោះស្រាយ ចំនួន៤៣៦ករណី។ នេះបើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ។ សម្ដេច ស ខេង...
រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួនជាង ១៥៥៦ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបាន បង្កើនចំនួនអ្នកស្លាប់ជាតិ កើនឡើងដល់ ៥៣៧,៣៩៤ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាល ប្រេស៊ីលឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៥៧,៧៣៦ ករណីត្រូវបានរកឃើញហើយបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៩,២០៩,៧២៩ករណី ។ បច្ចុប្បន្នប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតខ្ពស់លំដាប់ទី ២...
ហុងកុង៖ ការិយាល័យស្នងការនៃក្រសួងការបរទេសចិន នៅតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានធ្វើការបដិសេធ និងជំទាស់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ច្បាប់សន្តិសុខជាតិ HKSAR និងច្បាប់នៃហុងកុង បានវាយប្រហារបរិយាកាសជំនួញរបស់ហុងកុង ដោយគ្មានយុត្តិកម្ម ហើយបានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន។ អ្នកនាំពាក្យការិយាល័យបានឲ្យដឹងថា “យើងជំរុញឱ្យភាគីអាមេរិក បញ្ឈប់ជាបន្ទាន់នូវល្ខោននយោបាយ ដែលនាំឱ្យមានការភាន់ច្រលំ ហើយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុស...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ថែរក្សាយានយន្តដែលចាប់ឃាត់ទុករយៈពេល ១ឆ្នាំ ឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល...