Covid-19

ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៧នាក់ ជាសះស្បើយ ៣៨នាក់ និងស្លាប់៤នាក់ទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញកូវីដ-១៩ ថ្មី៦៧នាក់ ជាសះស្បើយ៣៨នាក់ និងស្លាប់៤នាក់ នៅថ្ងែទី២២ ខែកកដ្កា ឆ្នាំ២០២១។

ករណីរកឃើញកូវីដ-១៩ ចំនួន៦៧នាក់នោះរួមមាន ៖ ស្រុកកងមាសចំនួន៥នាក់ ស្រុកកោះសូទិន ចំនួន២នាក់ ស្រុកកំពង់សៀម ចំនួន១២នាក់ ក្រុងកំពង់ចាមចំនួន៨នាក់ ស្រុកចំការលើចំនួន៧នាក់ស្រុកជើងព្រៃចំនួន៥នាក់ ស្រុកបាធាយចំនួន៣នាក់ ស្រុកព្រៃឈរចំនួន៩នាក់ ស្រុកស្ទឹងត្រង់ ចំនួន១៣នាក់ ស្រុកស្រីសន្ធរចំនួន១នាក់ មកពីខេត្តត្បូងឃ្មុំចំនួន២នាក់។

សូមបញ្ជាក់ថា គិតត្រឹមនៅថ្ងែទី២២ ខែកកដ្កាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកជាសះស្បើយចំនួន២.៥៥៤នាក់៕

To Top