ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងតួកគីកាលពីថ្ងៃច័ន្ទបានបញ្ចប់ការរុះរើចំណុចសង្កេតការណ៍មួយ ដែលគ្រប់គ្រង ដោយប្រទេសតួកគី នៅក្នុងខេត្តហាម៉ាភាគកណ្តាលរបស់ប្រទេសស៊ីរី។ សារព័ត៌មាន SANA បានចុះផ្សាយថា កងកម្លាំងតួកគី បានបញ្ចប់ការរុះរើចំណុចអង្កេតរបស់ពួកគេហើយបាន យកឧបករណ៍របស់ពួកគេចេញ ទាំងអស់នៅទីប្រជុំជន Morek ក្នុងទីប្រជុំជន Hama ។ ជាមួយគ្នានេះដែរក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា បន្ទាប់ពីការរុះរើពេញលេញនៃចំណុចអង្កេតនេះ...
ញូវយ៉ក៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉កកាលពីថ្ងៃចន្ទ បានរិះគន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការលើកឡើងថា សុពលភាពនៃការបោះឆ្នោតទូទៅ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ អាចត្រូវបានគេសង្ស័យ។ លោកអភិបាលក្រុងបានឲ្យដឹងនៅក្នុងវីដេអូខ្លីមួយដែលសរសេរដោយខ្លួនលោកផ្ទាល់ជាមួយរូបសញ្ញារបស់ NYC ថា “យើងទាំងអស់គ្នាមានបញ្ហាយ៉ាងខ្លាំង នៅពេលឃើញប្រធានាធិបតីអាមេរិក សំណួរជាមុនអំពីសុពលភាព នៃការបោះឆ្នោត យើងមិនដែលឃើញពីប្រធានាធិបតីបែបនេះទេ”។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃអាទិត្យលោក...
សេអ៊ូល៖ អាជ្ញាធរយោធាបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា សម្ព័ន្ធមិត្ដកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងឃ្លាំមើល យ៉ាងដិតដល់នូវចលនានៅឯ រោងចក្រនុយក្លេអ៊ែរ យ៉ុងប៊ីយ៉ុន របស់កូរ៉េខាងជើង។ កាលពីសប្តាហ៍មុនគេហទំព័រកូរ៉េខាងជើង 38North ដែលឃ្លាំមើលប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា សកម្មភាពបានកើនឡើងនៅលើទីតាំងយ៉ុងយ៉ុន ដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្មដែលបង្ហាញពី“ ផ្សែងឬចំហាយទឹក” ដែលបានមកពីអាគារមួយ នៅខាងត្បូងរោងចក្រចម្រាញ់ អ៊ុយរ៉ាញ៉ូមរបស់កូរ៉េខាងជើង។ អត្ថបទបានសរសេរថា“ ជាប្រវត្តិសាស្ត្រអគារនេះត្រូវបានប្រើដើម្បីស្តារ និងបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូម ហើយក្នុងករណីខ្លះពីដំណោះស្រាយ ដែលលេចចេញពីរោងចក្រផលិតអ៊ុយរ៉ាញ៉ូម”...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាកូរ៉េខាងត្បូង និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងធ្វើកិច្ចចរចាគោលនយោបាយ កម្រិតខ្ពស់ជាទៀងទាត់នៅទីក្រុងសេអ៊ូល នៅសប្តាហ៍នេះជុំវិញកម្មវិធីនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការពារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោកគ្រោងនឹងជួបជាមួយលោក Massimo Aparo ប្រធាននាយកដ្ឋានការពាររបស់ IAEA សម្រាប់កិច្ចប្រជុំលើកទី៩ របស់ពួកគេនៅថ្ងៃអង្គារនេះ។ កិច្ចពិភាក្សានៅឆ្នាំនេះ នឹងរួមបញ្ចូលការពិភាក្សា...
ភ្នំពេញ៖ លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី រួមជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ នៅថ្ងៃទី៣ វិច្ឆិកានេះ បានអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការការិយាល័យ តំណាងស្ថានទូតហុងគ្រីប្រចាំកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា...
ប្រវត្តិសាស្ត្រ៖នាថ្ងៃទី១០ ខែវិច្ឆិកា កាលពីឆ្នាំ១៧៧៥ គឺនៅកំឡុងពេលដែលកំពុងមានបដិវត្តន៍នៃពលរដ្ឋ របស់ប្រទេសអាមេរិចសភាទ្វីបបានធ្វើការអនុម័ត សេចក្ដីសម្រេចមួយដែលថា “កងវរសេនាតូចពីរនៃកងទ័ពជើងទឹក ត្រូវបានបង្កើតឡើង”ស្ថិតនៅក្នុងគោលបំណងសម្រាប់បម្រើ សេវាកម្មជាកំលាំងចុះ ប្រតិបត្តិការតំបន់មួយចំនួន នៅក្នុងប្រទេស។ វាគឺត្រូវបានប្រវត្តិសាស្ត្រសរសេរថាត្រូវបានផ្តួចផ្តើមគំនិតឡើងនៅពេលដែលអាមេរិកស្ថិតនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John Adams ដែលក្រោយមកវាក៏បានក្លាយទៅជាកងកម្លាំងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកUS Marin Corpsមកទល់បច្ចុប្បន្ន។ កងកម្លាំងទ័ពម៉ារីនអាមេរិក US Marin Corps ដែលក្រោយមកបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារ ជាតិបានបញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថារយៈពេល១៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបញ្ជូនកង ទ័ពមួកខៀវរបស់ខ្លួនចំនួន ៧១២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសចំនួន៩ ដែលកំពុងតែហែកហួរដោយ សារតែភ្លើងសង្គ្រាមស៊ីវិល គឺ ចាប់ពីឆ្នាំ២០០៦ រហូតមកឆ្នាំ២០២០នេះ។នេះបើយោងតាមនាយកដ្ឋានព័ត៌មាន...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការគៀបសង្កត់នយោបាយប្រឆាំងនឹងអ្នកកាសែតចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយឆ្លើយតបនឹងសំណួរទាក់ទងនឹងការពន្យារពេលទិដ្ឋាការបស់អ្នកសារព័ត៌មានចិននៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ពាក្យសុំពន្យាទិដ្ឋាការរបស់អ្នកកាសែតចិនមួយចំនួននៅសហរដ្ឋអាមេរិក ត្រូវបានអនុម័តហើយរយៈពេលសុពលភាព គឺចាប់ពីថ្ងៃទី០៤ ខែសីហា ដល់ថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំនេះ។ ម្យ៉ាងវិញទៀតរយៈពេលសុពលភាពពិតប្រាកដនៃទិដ្ឋាការរបស់ពួកគេ មានតិចជាងមួយសប្តាហ៍ សម្រាប់អ្នកខ្លះវាមានរយៈពេលតែ ៣...
សេអ៊ូល៖ របាយការណ៍របស់អង្គការសុខភាពពិភពលោក WHo នាពេលថ្មីៗនេះបានបង្ហាញថាប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍អំពីការផ្ទុះ ឡើងនៃមេរោគឆ្លងថ្មីនៅ ក្នុងប្រទេសនេះទេ។ កូរ៉េខាងជើង បានធ្វើតេស្តលើមនុស្សចំនួន ១០.៤៦២ នាក់ និងអះអាងថាគ្មានករណីណាមួយត្រូវបានគេរាយការណ៍មកទេ គិតត្រឹមថ្ងៃទី២៩ ខែតុលា នេះបើយោងតាមរបាយការណ៍ស្ថានភាពចុងក្រោយប្រចាំសប្តាហ៍របស់ទីភ្នាក់ងារស្តីពីជំងឺកូវីដ-១៩ ។ ក្នុងចំណោមមនុស្ស ៥.៣៦៨ នាក់ ដែលត្រូវបានគេស្គាល់ថាបជាអ្នកជំងឺដែលសង្ស័យនៅកូរ៉េខាងជើងនោះមាន ៨ នាក់ជាជនបរទេស។...
ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួល គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួម ចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់ បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗ ទៀតនៅក្នុងសង្គម។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា “លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា...