នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជា បាននាំយកអំណោយជា គ្រឿងបរិក្ខាពេទ្យប្រគល់ ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាត របស់វីរុសកូវីដ ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការចាក់វ៉ាក់សាំងដល់បុគ្គលិក របស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។ គ្រឿងបរិក្ខាពេទ្យទាំងនោះ រួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ HUAWEI Technologies (Cambodia) Co., Ltd ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប...
ឆ្នាំ២០២១នេះ ជាខួបទី១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១ ហើយនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សលោក ម៉ៅ សេទុង ក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯទីលានធានអានមិន។ ចាប់ពីពេលនោះមក ប្រទេសចិនត្រូវបានដឹកនាំដើរឆ្ពោះទៅមុខដោយបក្សកុម្មុយនិស្ដចិនក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបជាបន្តបន្តាប់តាមជំនាន់ ហើយរហូតមកដល់បច្ចុប្បន្នមានលោក ស៊ី ជីនភីង ជាប្រធានាធិបតីនៃប្រទេសចិន។ នៅឆ្នាំ២០១២ លោក ស៊ី ជីនភីង បានឡើងកាន់អំណាចជាប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្ស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១ ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់ និងករណីជាសះស្បើយចំនួន ៣៧នាក់ ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
ភ្នំពេញ ៖រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណី ស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ-១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត បញ្ជាក់ថា ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ស៊ឹម ឈឹម...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ។ អ្នកឆ្លងថ្មីមានអត្តសញ្ញាណ និងប្រវត្តិធ្វើដំណើរដូចខាងក្រោម៖ ១- ឈ្មោះ សុង ម៉ាល់ ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាននៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត...
ភ្នំពេញ ៖ បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅថ្ងៃទី០២ មិថុនា ឆ្នាំ ២០២១ ប្រជាពលរដ្ឋចំនួន១០នាក់រស់នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានស្លាប់ដោយសង្ស័យថា អាចមកពីការពុលស្រាស ។ ក្រោយការស្លាប់ប្រជាពលរដ្ឋទាំង១០នាក់នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានយកចិត្តទុកដាក់ជួយដល់ក្រុមគ្រួសារសព ក៏ដូចជាយកអ្នកផ្សេងទៀតយកទៅព្យាបាលនៅមន្ទីរផងដែរ ៕
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ឆ្លងរីករាលដាលកូវីដ-១៩ នាពេលនេះ គឺប្រជាពលរដ្ឋត្រូវការបំផុតសិទ្ធិរស់រានមានជីវិត និងប្រជាធិបតេយ្យបែបសមូហភាពនិយម មិនមែនតាមបែបប្រជាធិបតេយ្យអាត្មានិយមឡើយ។ ក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជននាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «តើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបណាដែលពលរដ្ឋត្រូវការក្នុងពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ ដូចជា ការឆ្លងរាលដាលកូវីដ-១៩ នាពេលនេះជាដើម»...
ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាល ចំណាយថវិកា ជាង២.២ពាន់ លានរៀល ជាប្រាក់ឧបត្ថម្ភបន្ថែមផ្តល់ជូនស្រ្តីសម្រាលកូន សមាជិក ប.ស.ស. ចំនួន៥ ៤៨០នាក់ និងមានកូន ចំនួន៥ ៥៣៣នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ប.ស.ស. នាថ្ងៃទី២...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៥០នាក់ទៀត ជាសះស្បើយចំនួន៦៥៣នាក់ និងស្លាប់១០នាក់។ អ្នកឆ្លងចំនួន៧៥០នាក់នេះមានករណីឆ្លងសហគមន៍៧១៦នាក់ និងអ្នកដំណើរពីបរទេស ៣៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ?នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន៣១៤៦០នាក់ អ្នកជាសះស្បើយចំនួន២៤០៤២នាក់ និងស្លាប់ចំនួន២៣០នាក់៕