ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្ដីពី វិធានការរារាំង ការវាយប្រហារតាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូនលេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ។ តាមរយៈសេចក្ដីជូនដំណឹងដដែលនោះក្រសួងប្រៃសណីយ៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp...
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញពលករខ្មែរ ម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩និងមិនមានករណីជាសះស្បើយឡើយ។
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៩៥០រៀល ក្នុង១លីត្រ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានដែលធ្វើឲ្យកម្ពុជា នឹងចុះចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩-១២ មករា។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មេដឹកនាំអ៊ីរ៉ាក់ជាច្រើនរូបបាន ធ្វើការអំពាវនាវ ឲ្យមានការដកវត្តមាន នៃយោធាបរទេសចេញពីប្រទេស។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងអំឡុងពេល នៃខួបលើកទី១នៃការវាយប្រហារដោយដ្រូន របស់អាមេរិក ដែលបានសម្លាប់មេ បញ្ជាការយោធាជាន់ខ្ពស់២រូប របស់អ៊ីរ៉ាក់។ ក្នុងពិធីនេះផងដែរក៏មានការចូលរួមពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាលរាប់ពាន់នាក់ផងដែរដោយការលើកទង់ជាតិរបស់អ៊ីរ៉ាក់ ផងនិងរូបភាពនៃមេដឹកនាំលោក Soleimani និង al Muhandis និងព្រមទាំងបដាដែលនិយាយថា បំណងប្រាថ្នានៃពលរដ្ឋដែលចង់់បានសេរីភាពគឺមានភាពខ្លាំងក្លា ជាងកម្លាំងដ៏ក្រេវក្រោធរបស់អាមេរិក៕...
បរទេស៖ ទាហានស៊ីរីតិចបំផុតចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍វាយប្រហារទៅលើរថយន្តក្រុង នៅតាមផ្លូវហៃវ៉េ ក្នុងតំបន់វាលខ្សាច់ស៊ីរីកណ្ដាល ហើយនេះជាការវាយប្រហារ លើកទីពីរ ក្នុងពេលតិចជាងមួយសប្ដាហ៍ ធ្វើឡើងដោយពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមជ្រុលនិយម នេះបើតាមសម្តីប្រជាពលរដ្ឋក្នុងតំបន់។ តែនៅពេលមុននោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដោយមិនបានបញ្ជាក់អត្តសញ្ញាណ ពួកគេថាជាទាហាននោះ បាននិយាយថា មានមនុស្ស៦នាក់បានស្លាប់ នៅជិតភូមិ Wadi al Azeeb...
បរទេស៖ ការចាក់ថ្នាំបង្ការរោគដ៏ធំប្រឆាំងវីរុសកូវីដ១៩ បានចាប់ផ្តើមនៅក្នុងប្រទេសអ៊ីស្រាអែល នៅចុងខែធ្នូ ដោយមានលោកនាយករដ្ឋមន្រ្តី នេតាន់យ៉ាហ៊ូ និងលោកប្រធានាធិបតី លោក រីវលីន បានទទួលវ៉ាក់សាំងវ៉ាក់សាំងដំបូងគេ។ រហូតមកដល់ពេលនេះប្រជាជនអ៊ីស្រាអែលប្រមាណមួយលាននាក់បានទទួលថ្នាំបង្ការនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឬ វីរុសកូរ៉ូណា នៅអ៊ីស្រាអែល គឺមានមនុស្សចំនួន...
បរទេស៖ ការស្លាប់មួយបន្ថែមទៀតទាក់ទងនឹងវីរុសកូវីដ១៩នៅប្រទេសថៃ បាននាំឱ្យអ្នកស្លាប់ដោយសារវីរុសនេះកើនឡើងដល់ ៦៤នាក់ ខណៈនៅថ្ងៃសៅរ៍ ថៃ បានរកឃើញអ្នកឆ្លងវីរុសចំនួន ២១៦នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ២១៤នាក់ ដែលនាំឱ្យមានករណីឆ្លងសរុបក្នុងប្រទេសនេះ កើនឡើងដល់ ៧.៣៧៩ នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១...
ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា មានករណីបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងដូចជាកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ជាដើម។នេះបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីការសិក្សាស្រាវជ្រាវលើសេចក្តីរាយការណ៍របស់ជនរងគ្រោះ ក្រុមការងារបច្ចេកទេស បានរកឃើញថា៖ ករណីលួចគណនីភាគច្រើនបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ច្រើនជាងការលួចដោយប្រើប្រាស់បច្ចេកទេសចម្លងមេរោគ។ដំណើរការនៃការលួចគ្រប់គ្រងគណនី៖ ឧក្រិដ្ឋជនធ្វើការ Login ចូលកម្មវិធី WhatsApp ឬកម្មវិធី Telegram ដោយប្រើប្រាស់លេខទូរស័ព្ទជនរងគ្រោះ (ចំពោះកម្មវិធី...
បរទេស៖ យោងតាមការបញ្ជាក់របស់សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសឥណ្ឌាបានប្រកាសជាផ្លុវការហើយថាបានទទួលស្គាល់ចំពោះសមត្ថភាពរបស់វ៉ាក់សាំង AstraZeneca នៃសកលវិទ្យា Oxford របស់ចក្រភពអង់គ្លេស។ ការប្រកាសទទួលស្គាល់នេះ ត្រូវបានគេមើលឃើញថាបានក្លាយទៅជាការត្រួសត្រាយផ្លូវសម្រាប់ AstraZeneca ក្នុងការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតទី២ លើលោក។ មានន័យផងដែរថា វ៉ាក់សាំងនេះនឹងក្លាយទៅជាវ៉ាក់សាំងទី១ ហើយដែលត្រូវបានទទួលស្គាល់ដោយឥណ្ឌា និងក្លាយជាវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាបន្ទាន់ក្នុងពេលដែលប្រទេសនេះ ត្រូវបានគេរាយការណ៍ថាមានករណី ឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិកខណៈ ដែលវ៉ាក់សាំងចំនួន៣...