Covid-19

ថៃ៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីក្នុងសហគមន៍ ២១៤នាក់ទៀត

បរទេស៖ ការស្លាប់មួយបន្ថែមទៀតទាក់ទងនឹងវីរុសកូវីដ១៩នៅប្រទេសថៃ បាននាំឱ្យអ្នកស្លាប់ដោយសារវីរុសនេះកើនឡើងដល់ ៦៤នាក់ ខណៈនៅថ្ងៃសៅរ៍ ថៃ បានរកឃើញអ្នកឆ្លងវីរុសចំនួន ២១៦នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ២១៤នាក់ ដែលនាំឱ្យមានករណីឆ្លងសរុបក្នុងប្រទេសនេះ កើនឡើងដល់ ៧.៣៧៩ នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ថ្មីនេះគឺជាស្ត្រី ដែលមានជំងឺទឹកនោម ផ្អែមនៅខេត្តជុនបូរី ដែលធ្លាប់បានទៅកន្លែងលេងល្បែង (កាស៊ីណូ)។

ភាគច្រើននៃករណីរកឃើញថ្មី ឬ ១៥៤ នាក់ កំពុងត្រូវបានស៊ើបអង្កេត ហើយ ២៣ ករណីទៀត បានចូលទៅតំបន់ដែលមានគ្រោះខ្លាំង ការងារដែលមានហានិភ័យ ឬមានប្រវត្តិធ្លាប់ទាក់ទងជាមួយករណីឆ្លងមុន ៗ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top