វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធថា លោកនឹងឈប់ប្រើថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ hydroxychloroquine ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានភាពចម្រូងចម្រាសចំពោះការងាកទៅរកការព្យាបាលមិនត្រឹមត្រូវ ដើម្បីការពារខ្លួនប្រឆាំងនឹងមេរោគកូវីដ-១៩។ លោកបានប្រាប់អ្នកយកព័ត៌មានថា“ ខ្ញុំគិតថារបបអាហារបញ្ចប់ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ លោកថា លោកបានលេបថ្នាំរាល់ថ្ងៃអស់រយៈពេល ប្រហែលមួយសប្តាហ៍កន្លះហេីយ ដេីម្បីការពារខ្លួនពីជំងឺរាតត្បាតនេះ។ ការលាតត្រដាងនេះពិតជាគួរឱ្យភ្ញាក់ផ្អើលនៅ ពេលដែលនិយ័តករសហរដ្ឋអាមេរិក បានព្រមានកាលពីចុងខែមេសាថា ផលប៉ះពាល់នៃថ្នាំរួមមាន “បញ្ហាចង្វាក់បេះដូងធ្ងន់ធ្ងរ...
ភ្នំពេញ ៖ ថ្នាំញៀនជាង១០កញ្ចប់ធំ ក្នុងនោះមានម្សៅស១កញ្ចប់ ត្រូវដកហូតបានពីស្ត្រីជាជនសង្ស័យ១នាក់ នៅក្នុងប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្រ្តីជាជនសង្ស័យឈ្មោះ សំ...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W.Patrick Murphy នៅថ្ងៃទី១៤ ខែឧសភានេះបានថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ ព្រះវស្សា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា “ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត តាងនាមឲ្យបុគ្គលិកស្ថានទូតអាមេរិកទាំងអស់...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបញ្ជូនកងរក្សាសន្តិភាពវិលទៅស៊ូដង់ខាងត្បូង ដែលចាប់ផ្តើមនៅក្នុងខែនេះ បន្ទាប់ពីមានការពន្យាពេលជាច្រើនខែដោយសារតែមេរោគកូវីដ-១៩។ កងទ័ពថ្មីសម្រាប់អង្គភាពហាន់ប៊ីត ដែលមានកម្លាំង ៣០០ នាក់ត្រូវបានគេសន្មត់ថាស្ថិតនៅក្នុងប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ នៅក្នុងខែមីនា ក្នុងបេសកកម្មរក្សាសន្តិភាព ប៉ុន្តែការជំនួសត្រូវបានពន្យារពេល តាមការស្នើសុំរបស់ស៊ូដង់ខាងត្បូង ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតសកលកូវីដ-១៩ ។ ផ្នែកខ្លះនៃសមាជិកអង្គភាពបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៧ ខែមីនា តាមជើងហោះហើរជាលក្ខណៈ ដោយគ្មានការជំនួសដោយមានមនុស្សរាប់...
ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់៦៧យាងចូល៦៨ ព្រះ វស្សាព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្វាយព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះ រាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ...
ភ្នំពេញ៖ នាយទាហានកម្ពុជាចំនួន៣រូប បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបាននិទ្ទេសល្អណាស់ (សញ្ញាប័ត្រក្រហម) ពីសហព័ន្ធរុស្ស៊ី។ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថានាយទាហានកម្ពុជាចំនួន៣រូបនោះមានឈ្មោះដូចខាងក្រោម៖ ១- អនុសេនីយ៍ទោ អ៊ុន រ័ត្ន ២- អនុសេនីយ៍ទោ អ៊ុត ដារ៉ាវុទ្ធ ៣- អនុសេនីយ៍ទោ ឱម សិលា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏បានចូលរួមអបអរសាទរ និងកោតសរសើរប្រកបដោយមោទនភាព...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះបានផ្ញើរសារដាស់តឿន ដល់ក្រុមគ្រូពេទ្យ តាមបណ្ដារាជធានី-ខេត្តទាំងអស់មិនត្រូវអាក់ខាន ឬរាំងស្ទះដល់ដំណើរការផ្ដល់សេវាសុខភាពណាមួយ ដោយសារជំងឺកូវីដ១៩នោះឡើយ។ តាមរយៈសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះលោកម៉ម ប៊ុនហេង បានលើកឡើងថា ការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺ និងសេវាសុខភាពផ្សេងៗ នៅតាមបណ្ដាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកតាមខេត្ត...
បរទេស៖ក្រុមហ៊ុនវេជ្ជសាស្ត្រ CanSino Biologics Incជាក្រុមហ៊ុនមួយ ក្នុងចំណោមបេក្ខភាពជាច្រើន ក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារកូវីដ១៩ របស់ប្រទេសចិនខណៈ ដែលដំណើរការកំពុងធ្វើឡើង។ \ក្រុមហ៊ុននេះបច្ចុប្បន្នត្រូវបានគេជឿជាក់ថា កំពុងធ្វើការងារសហការជាមួយនឹងក្រុមប្រឹក្សាជាតិស្រាវជ្រាវ នៃប្រទេសកាណាដាហៅកាត់ថា NRC ដើម្បីត្រួសត្រាយផ្លូវផលិតឲ្យបានវ៉ាក់ សាំងដ៏មានប្រសិទ្ធភាពមួយឡើង។ NRC បាននិយាយថា ខ្លួននឹងពិនិត្យមើលទំហំ នៃការផលិតសម្រាប់ CanSino ពេលដែលវ៉ាក់សាំងត្រូវបានរកឃើញហើយ ក្នុងនោះរោងចក្រដែលស្ថិតនៅក្នុងរដ្ឋ Montrealគឺបានត្រៀមរួចរាល់។...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានរកឃើញពលករខ្មែរមកពីធ្វើការនៅប្រទេសថៃវិញម្នាក់ រស់នៅខេត្តឧត្តរមានជ័យ មានអាការៈក្ដៅខ្លួនក្នុងចំណោមពលករសរុបទាំងអស់៥៧នាក់ ។ បច្ចុប្បន្នពលកររូបនោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យដើម្បីធ្វើការពិនិត្យនិងព្យាបាល។នេះបើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុកលោកខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ១៣ ឧសភា៕