ព័ត៌មានជាតិ

ទូតអាមេរិកថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជាក្នុងឱកាស នៃព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្ម

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W.Patrick Murphy នៅថ្ងៃទី១៤ ខែឧសភានេះបានថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ ព្រះវស្សា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា “ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត តាងនាមឲ្យបុគ្គលិកស្ថានទូតអាមេរិកទាំងអស់ សូមថ្វាយព្រះសព្ទសាធុការពរ សូមព្រះអង្គ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ និង សេចក្តីសុខក្សេមក្សាន្ត។ រីករាយព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម អង្គព្រះមហាក្សត្រ”៕

To Top