ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងសរុបចំនួន៣២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះហត្ថលេខា លើកិច្ចព្រៀងហិរញ្ញប្បទាន ឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០។ សេចក្តីជូនដំណឹងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។...
ភ្នំពេញ៖ ស្របពេលស្ថានការណ៍ កំពុងច្របូកច្របល់ និងហានិភ័យដែលអាចកើតមាន ពីបាតុកម្មតវ៉ាកំពុងរីក រាលដាល កាន់តែមានភាពហិង្សា នៅតាមបណ្ដាទីក្រុងនានាក្នុងសហរដ្ឋអាមេរិកនោះ ស្ថានទូតកម្ពុជា ប្រចាំនៅអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់កំពុងរស់នៅ ស្នាក់នៅ និងសិក្សានៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន ។ បាតុកម្មតវ៉ានេះ បានផ្ទុះឡើងក្រោយពេលបុរសស្បែកខ្មៅលោក George Floyd...
បរទេស៖ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយនៅពេលថ្មីៗនេះថា នាវាផ្ទុកយន្តហោះផលិតក្នុងស្រុកទាំងស្រុងរបស់ទ័ពជើងទឹកចិន កំពុងតែធ្វើការសាកល្បងនៅសមុទ្រ ដើម្បីតេស្តអាវុធនិងសម្ភារៈផ្សេងៗ និងធ្វើឲ្យកាន់តែប្រសើរឡើង នូវការហ្វឹកហាត់បុគ្គលិកលើនាវា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យយោធាចិន លោក Ren Guoqiang បាននិយាយប្រាប់ថា សមយុទ្ធនេះ គឺកំពុងតែត្រូវធ្វើឡើងតាមការគ្រោងទុក...
បរទេស៖ ការតវ៉ានៅល្ងាចថ្ងៃអាទិត្យនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ហាក់ដូចជាការជួបជុំគ្នាដ៏ធំបំផុតសម្រាប់ជនរងគ្រោះគឺលោក George Floyd នៅឌីស៊ី។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្បែរសេតវិមាន ទល់មុខរបង ដែលបំបែកពួកគេចេញពីខ្សែប៉ូលីស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កំពុងព្យាយាមរារាំងក្រុមអ្នកតវ៉ាពីការចូលទៅកាន់សេតវិមានម្តងទៀត ជាមួយនឹងការប៉ះទង្គិចគ្នាជាញឹកញាប់រវាងមន្រ្តី និងក្រុមបាតុករ។ អគ្គិភ័យជាច្រើនត្រូវបានដុតនៅមុខសេតវិមានដោយក្រុមបាតុករ។ ចំណែកទូរទស្សន៍ Fox...
តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន គេតែងនិយាយថាបើចង់ធ្វើនយោបាយត្រូវចេះបត់បែន មើលកាលៈទេសៈ ក្នុងន័យបំរើផលប្រយោជន៏ជូនប្រជាជន នឹងប្រទេសជាតិរបស់ខ្លួន។ បើទោះបីជាអ្នកនយោបាយបានដឹង បានលឺ បានទន្ទេញចាំមាត់ ហេីយថែមទាំងយល់ច្បាស់អំពីទ្រឹស្តីទាំងនេះក៏ដោយចុះ តែអ្នកនយោបាយទាំងនោះតែងតែភ្លេចខ្លួននៅពេលដែលទទួលបានការគាំទ្រពីប្រជាជន ។ យើងអាចមើលឃើញយ៉ាងច្បាស់នៅពេលដែលអ្នកនយោបាយចាប់ផ្តើមដំបូង គេតែងតែចាប់ផ្តើមអួតសរសើរពីចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្រក្នុងការគ្រប់គ្រង នឹងដឹកនាំរហូតដល់ប្រជាជនមានការជឿទុកចិត្តចំពោះខ្លួន។ ប៉ុន្តែអ្វីទាំងអស់នេះវាគ្រាន់តែជាការនិយាយដ៏ប៉ិនប្រសព្វដើម្បីអន្ទងព្រលឹងអោយប្រជាពលរដ្ឋលង់ជឿ តែធាតុពិតបានត្រឹមតែស្រមៃតែប៉ុណ្ណោះ។ នោះក៏ព្រោះតែ នៅពេលអ្នកនយោបាយទទួលបានការគាំទ្រហើយ ក៏កើតជំងឺតួឯក អញនិយម...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថា លោក Tawhid Shakohmand អ្នកនាំពាក្យក្រសួង សុខភាពសាធារណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសអាហ្វហ្គានីស្ថាន មានក្នុងកំណត់់ត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៨០នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបមានរហូតដល់១៥.២០៥នាក់ នៅក្នុងប្រទេស ។ អ្នកនាំពាក្យបានលើកឡើងថា អ្នកជំងឺចំនួន៨នាក់បានស្លាប់...
បរទេស៖ ក្រុមហ៊ុនការពារជាតិខ្នាតយក្សដ៏ល្បីរបស់សហរដ្ឋអាមេរិក Lockheed Martin ជាក្រុមហ៊ុនមេរបស់ Sikorsky នាពេលថ្មីៗនេះ ទើបទទួលបានកុងត្រាមានទំហំទឹកប្រាក់៩០៥លានដុល្លារអាមេរិក ឲ្យបញ្ជូនឧទ្ធម្ភាគចក្រ MH-60Rs ចំនួន២៤គ្រឿង ឲ្យទៅកងទ័ពជើងទឹកឥណ្ឌា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រាដែលកំពុងធ្វើឡើងក្រោមកម្មវិធីលក់សម្ភារៈយោធាឲ្យបរទេសរបស់សហរដ្ឋអាមេរិកនោះ...
បរទេស៖ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនានា ទូទាំងសហរដ្ឋអាមេរិក ចូលដល់យប់ទី ៦ នៃការតវ៉ាដែលបណ្តាលមកពីការស្លាប់បុរសម្នាក់ នៅក្នុងការឃុំឃាំងរបស់ប៉ូលីស ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក George Floyd ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បំរាមគោចរត្រូវបានដាក់នៅជិតទីក្រុងចំនួន ៤០ ប៉ុន្តែប្រជាជនបានព្រងើយកន្តើយ ចំពោះពួកគេដែលនាំឱ្យមានភាពតានតឹង។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីតាលី មានអ្នកឆ្លងជំងឺថ្មីនៅក្នុងកំណត់ត្រាចំនួន៣៥៥នាក់់ ដែលនេះជាតួលេខធ្លាក់ចុះលើកទី២ចាប់តាំងពីដើមខែមីនា ហើយមានការស្វាគមន៍ សម្រាប់ដំណឹងល្អ ខណៈដែលប្រទេសនេះមាន ការបន្ធូរបន្ថយការបិទប្រទេសនៅក្នុងសប្តាហ៍នេះ ។ អ៊ីតាលី នាពេលឥឡូវនេះ បានកត់ត្រាអំពី ករណីថ្មីមានជាង៦០០នាក់រយៈពេល៨ថ្ងៃ ជាប់ៗគ្នាដែលនេះជាការថយចុះពីកម្រិតខ្ពស់ លើសពី៦.០០០នាក់ សម្រាប់់អ្នកឆ្លងជំងឺថ្មី គិតចាប់តំាងពីអ៊ីតាលី...