ព័ត៌មានជាតិ

ប៉ូលីសអាមេរិក ប្រើឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករដែលឡោមព័ទ្ធសេតវិមាន រឿងស្លាប់ជនជាតិស្បែកខ្មៅ George Floyd

បរទេស៖ ការតវ៉ានៅល្ងាចថ្ងៃអាទិត្យនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ហាក់ដូចជាការជួបជុំគ្នាដ៏ធំបំផុតសម្រាប់ជនរងគ្រោះគឺលោក George Floyd នៅឌីស៊ី។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្បែរសេតវិមាន ទល់មុខរបង ដែលបំបែកពួកគេចេញពីខ្សែប៉ូលីស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កំពុងព្យាយាមរារាំងក្រុមអ្នកតវ៉ាពីការចូលទៅកាន់សេតវិមានម្តងទៀត ជាមួយនឹងការប៉ះទង្គិចគ្នាជាញឹកញាប់រវាងមន្រ្តី និងក្រុមបាតុករ។

អគ្គិភ័យជាច្រើនត្រូវបានដុតនៅមុខសេតវិមានដោយក្រុមបាតុករ។ ចំណែកទូរទស្សន៍ Fox News បានរាយការណ៍ថាវិហារគ្រឹស្តសាសនា Episcopal ក៏រងការដុតបំផ្លាញផងដែរ។

ប៉ូលីសក៏បានប្រើគ្រាប់បែកដៃធ្វើឱ្យស្រឡាំងកាំងស្មារតី និងគ្រាប់បែកធ្វើឱ្យមិនអាចកម្រើក ដែលមានសមត្ថភាពប្រឆាំងនឹងក្រុមបាតុករដែលបានវាយប្រហារមន្រ្តីអនុវត្តច្បាប់ដោយប្រើគ្រាប់បែកបំផ្ទុះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top