កាលពីប៉ុន្មានម៉ោងមុននេះ ព័ត៌មានDW របស់អាលឺម៉ង់ បានចុះផ្សាយថា នយោបាយនៅប្រទេសម៉ាឡេស៊ី បានវិលត្រឡប់ទៅរក ភាពវឹកវរវិញកាលពីថ្ងៃច័ន្ទ ខណៈដែលលោកនាយករដ្ឋមន្រ្តី Mahathir Mohamad បានដាក់ពាក្យលាលែង ពីតំណែងរបស់លោក ថ្វាយព្រះមហាក្សត្ររបស់ប្រទេសនេះ។ នៅខុទ្ទកាល័យ នាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការសម្រេចចិត្តនេះ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយនិយាយថាលិខិតលាលែង ពីតំណែងត្រូវបានផ្ញើនៅម៉ោង ១ រសៀល ម៉ោងក្នុងស្រុក...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាន្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថាអ្នកជំងឺសរុបចំនួន ១២.៥៥២ នាក់ដែលឆ្លង វីរុសកូរ៉ូណានេះ ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយនៅចុងថ្ងៃច័ន្ទកន្លងទៅ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ គណៈកម្មការសុខភាពជាតិបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃច័ន្ទថាមនុស្ស ១.៧០១នាក់ បានដើរចេញ ពីមន្ទីរពេទ្យបន្ទាប់ ពីបានជាសះស្បើយឡើងវិញ។ នៅចុងបញ្ចប់នៃថ្ងៃច័ន្ទមនុស្សសរុបចំនួន ១,៨៦៨ នាក់បានស្លាប់ដោយសារជំងឺនេះហើយ ៧២.៤៣៦ ករណីនៃការឆ្លងវីរុស...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកការិយាល័យទេសចរណ៍ដែលមានស្រាប់ នៅតាមក្រុង-ស្រុក-ខណ្ឌ មួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍បន្ថែមទៀត នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈមានការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។ នេះបើតាមការបញ្ជាក់ពីលោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង-ស្រុក- ខណ្ឌ...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីការចែកចេញថ្លៃចំណាយយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ទំនងជាមិនចប់ស្រេចបាច់ នៅត្រឹមខែមេសា ជាពេលដែលប្រារព្ធធ្វើការបោះឆ្នោតជាតិនៅកូរ៉េ។ ប្រភពការទូតកូរ៉េត្បូងមួយ ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ឈ្មោះ JoongAng Ilboបាននិយាយថា ពេលវេលាកំពុងតែអស់ ហើយកិច្ចចរចាគ្នា កំពុងតែកើនកម្តៅជាថ្មីម្តងទៀត ជាមួយសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ភាគីទាំងពីរ គឺសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ចាំបាច់ត្រូវតែបំបាត់ភាពខុសគ្នា...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិបានឲ្យ ដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង មិនបានផ្តល់ការឆ្លើយតបណាមួយ ចំពោះលិខិតរបស់សមាគម អ្នកជំនួញកូរ៉េខាងត្បូង ដែលអំពាវនាវឱ្យបើកដំណើរការតំបន់ឧស្សាហកម្មអន្តរ កូរ៉េដែលត្រូវបានបិទនៅ កេសុង Kaesong នោះទេ។ ដោយប្រារព្ធខួបលើកទី ៤ នៃការបិទសួនឧស្សាហកម្ម Kaesong សមាគមអ្នកជំនួញដែលធ្លាប់បើករោងចក្រនៅទីនោះបានធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល នៅថ្ងៃច័ន្ទនេះ និងបានជំរុញឱ្យរដ្ឋាភិបាលធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបើកសួនឧស្សាហកម្មឡើងវិញ។ ពួកគេក៏បានស្នើឱ្យក្រសួងប្រគល់លិខិតមួយទៅកូរ៉េខាងជើង ដែលជំរុញឱ្យទីក្រុងព្យុងយ៉ាងអនុញ្ញាតឱ្យអ្នកជំនួញធ្វើដំណើរទៅមើលសួនឧស្សាហកម្មដើម្បីត្រៀមសម្រាប់ការបន្តប្រតិបត្តិការរបស់ខ្លួន៕...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសឆ្លងកូរ៉ូណា មានដើមកំណើតនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំង ពីពេលនោះមកវាបានរីករាលដាលដល់ប្រទេសជាង ២០ នៅលើពិភពលោក។ បើតាមគណៈកម្មាធិការសុខាភិបាលរដ្ឋចិន បាននិយាយថា ចំនួនមនុស្សដែលបានស្លាប់ដោយសារ មេរោគឆ្លងថ្មីនៅក្នុងប្រទេសចិន បានកើនឡើងដល់ ១.៨៦៨. និងមនុស្សចំនួន ៧២.៤៣៦ នាក់បានឆ្លង និងច្រើនជាង ១២.៥០០ នាក់បានជាសះ ស្បើយឡើងវិញ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានជនអគតិម្នាក់បានបំភ្លៃថា មាននិស្សិតខ្មែរស្លាប់ដោយវីរុសកូរ៉ូណានៅចិន ហើយបុគ្គលនេះក៏លើកឡើងថា សម្តេចកំពុងឈឺទៀតដោយសារជំងឺនេះ ។
បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ក្រុមការងារ ដើម្បីសម្របសម្រួល គោលនយោបាយស្តីពីកូរ៉េខាងជើង ដោយការជំរុញរបស់ទីក្រុងសេអ៊ូលឲ្យ អនុញ្ញាតឲ្យមានការធ្វើដំណើរបែប បុគ្គល គឺជារបៀបវារៈ សំខាន់ ស្របពេលមានមន្ទិលសង្ស័យថា ជំនួយប្រឆាំងកូរ៉ូណាវីរុស អាចនឹងជាត្រូវយកមកពិភាក្សាគ្នាដែរឬទេ។ ប្រធានគណៈប្រតិភូសហរដ្ឋអាមេរិក ដែលជាអនុតំណាងពិសេសទទួល បន្ទុកគោលនយោបាយស្តីពីកូរ៉េខាងជើង លោក Alex Wong...
បរទេស៖ មេរោគរលាកសួត បង្កឡើងដោយវីរុស កូរ៉ូណា ដែលមានឈ្មោះថា ២០១៩ – nCoV ត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះ មកវាបានរាលដាលដល់ជិត ៣០ ប្រទេស។ ទីក្រុងចិនដែលមានប្រជាជនចំនួន ១១ លាននាក់ នៅខេត្តហ៊ូប៉ីត្រូវបានគេកំណត់ថា ជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានបញ្ជាក់ថា បើមានករណី គ្រូណាម្នាក់ហ៊ានយកលុយពីសិស្សក្នុងម៉ោងសិក្សា ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួង ដើម្បីចាត់វិធានការភ្លាមៗ ដោយមិនទុកបង្អង់យូរឡើយ ។ តាមការសង្កេតឃើញជាក់ស្ដែង មានលោកគ្រូ-អ្នកគ្រូ មួយចំនួនតូច បានយកលុយពីសិស្សានុសិស្ស(រៀនបឋម) ជារៀងរាល់ថ្ងៃ ដោយហេតុផលថា យកលុយបង់រៀនគួរបន្ថែម...