បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីការចែកចេញថ្លៃចំណាយយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ទំនងជាមិនចប់ស្រេចបាច់ នៅត្រឹមខែមេសា ជាពេលដែលប្រារព្ធធ្វើការបោះឆ្នោតជាតិនៅកូរ៉េ។
ប្រភពការទូតកូរ៉េត្បូងមួយ ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ឈ្មោះ JoongAng Ilboបាននិយាយថា ពេលវេលាកំពុងតែអស់ ហើយកិច្ចចរចាគ្នា កំពុងតែកើនកម្តៅជាថ្មីម្តងទៀត ជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ភាគីទាំងពីរ គឺសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ចាំបាច់ត្រូវតែបំបាត់ភាពខុសគ្នា ចំពោះការទាមទាររបស់រដ្ឋបាលលោក ត្រាំ ដែលឲ្យទីក្រុងសេអ៊ូល ចេញថ្លៃចំណាយចន្លោះពី៥ពាន់លានទៅ១៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ សម្រាប់កងទ័ពសហរដ្ឋអាមេរិកនៅលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ ប៉ាង កុង
បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com
All rights reserved by: DAP News
