ឆ្នាំ ២០២៣ នេះជាខួប ១០ ឆ្នាំដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ។ ១០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា ដើម្បីជំរុញឱ្យការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេចបានគោលដៅដែលផ្តល់ផលប្រយោជន៍រួម ។ ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ«ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង«ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេននិងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីណែនាំស្តីពីវិធានការសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករនិយោជិតក្នុងករណីមានគ្រោះ ជំនន់ទឹកភ្លៀងដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងជាយថាហេតុ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថាដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងជាយថាហេតុដោយសារគ្រោះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រដែលមានរោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិតក្រសួងសូមធ្វើការណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖ ក. មា្ចស់ ឬនាយករោងចក្រ សហគ្រាស ១....
ភ្នំពេញ ៖ ដើម្បីរៀបចំបុណ្យកឋិនទានឲ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា, ក្រសួងធម្មការ និងសាសនា បានហាមដើររៃអង្គាស នៅតាមផ្លូវសាធារណៈ និងទីប្រជុំជននាំឲ្យបាត់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣បានឲ្យដឹងថា គ្រប់មន្ទីរធម្មការ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធី កឋិនទាន...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើដល់ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា នៃការ តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក្នុងជំនួបនេះ លោក វ៉...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្ស៊ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់ ក្នុងការបន្តជួយឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក ពិសេសការបណ្តុះបណ្តាលធនធានមនុស្សច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទ ឲ្យមានការរីកចម្រើនថែមទៀត ។ ការលើកឡើងរបស់ប្រមុខការពារជាតិវៀតណាមនេះ ធ្វើឡើងនៅចំពោះមុខនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅវៀតណាម ។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ...
ទុយនីស៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ Tunis Afrique Presse (TAP) បានរាយការណ៍ថា ប្រធានសភាទុយនីស៊ី លោក Ibrahim Bouderbala បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត ហើយដកការឡោមព័ទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប។ លោក Bouderbala បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំបន្ទាន់តាមអ៊ីនធឺណិតជាមួយប្រមុខសភា សម្រាប់រដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)...
បរទេស៖ បើតាមសារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្រ្តីអនាមិកអាមេរិកថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន ២.០០០នាក់ ទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រអ៊ីស្រាអែល ដែលជាផ្នែកនៃ “ការបង្ហាញកម្លាំង” នៅក្នុងតំបន់នេះ ។ ការបញ្ជូននេះកើតឡើងចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដឹកនាំដោយកងវរសេនាធំបេសកកម្មទី...
ភ្នំពេញ៖ ក្នុងឱកាសទទួលជួបនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៧ តុលា នៅហាណូយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-វៀតណាម បន្តរក្សាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាថែរក្សាសន្តិភាព ស្ថិរភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ ។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ វង្ស...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយដៃគូ ដែលមានគំនិតស្ថាបនា ដើម្បីបញ្ចប់អំពើហិង្សាក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល និងធ្វើឱ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ។ មេដឹកនាំរុស្ស៊ី បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រៃស៊ី ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាប៉ូដ អាបាស និងប្រធានាធិបតីអេហ្ស៊ីបលោក...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានអនុម័តវិធានការរឹតបន្តឹងបណ្តោះអាសន្នប្រឆាំងនឹងការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ។ ក្រុមឃ្លាំមើលវិស័យកសិកម្មរបស់ប្រទេសរុស្ស៊ី Rosselkhoznadzor បានប្រកាសឲ្យដឹងដូច្នេះ ។ ក្រុម Rosselkhoznadzor បានកត់សម្គាល់ថា ចាប់ពីថ្ងៃទី១៦ ខែតុលា រុស្ស៊ី នឹងហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន...