ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការអប់រំមនុស្សមួយ មិនប្រាកដថា ពួកគាត់ចេញទៅការងារ ទាល់តែប្រាក់ខែខ្ពស់នោះទេ អ្នកខ្លះទៅធ្វើការក្នុងអង្គការសង្គមស៊ីវិល មានជំនាញខ្លួនស្រលាញ់ ដោយមិនគិតប្រាក់បៀវត្ស។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី៩...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្តេជ្ញានឹងបន្ត ចូលរួមកិច្ចខិតខំប្រឹងប្រែង ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូសម្រាប់ប្រជាជនរវាង កម្ពុជា-បារាំង និងសម្រាប់សហគមន៍អន្តរជាតិ។ នេះបើយោងតាមរយៈសារលិខិតផ្ញើជូន លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីសាធារណរដ្ឋបារាំង ឆ្លើយតបចំពោះលិខិតអញ្ជើញរបស់ លោកប្រធានាធិបតី កាលពីពេលថ្មីៗនេះ ដែលអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង...
ភ្នំពេញ ៖ ឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រមូល និងលួចទិន្នន័យរូបភាពរបស់ប្រជាពលរដ្ឋដែលមានជារូបថត និងវីដេអូ អាក្រាតកាយ ចែកចាយ និងលក់នៅប្រព័ន្ធអ៊ីនធឺណេត ជនខិលខូចបានប្រើបច្ចេកទេស លួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់ទឹក សាធារណៈ និងប្រើប្រាស់ម៉ាស៊ីនដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IOT Search Engine) ដែលមានលើបណ្តាញអ៊ីនធឺណេតដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IP Address) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដើម្បីលួច និងប្រមូលយកទិន្នន័យរបស់ជនរងគ្រោះ។ ប៉ុន្តែដើម្បីការពារនូវបញ្ហាទាំងអស់នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល...
វ៉ាស៊ិនតោន៖ នៅពេលដែលសហរដ្ឋអាមេរិកប្រារព្ធខួបបីឆ្នាំនៃកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលក្នុងនោះហ្វូងមនុស្សខឹងសម្បារបានសម្រុកចូលអគារកាពីតូលរបស់សហរដ្ឋអាមេរិក សំណួរនៅតែមានអំពីថាតើវាកើតឡើងដោយរបៀបណា តើអ្នកណាជាអ្នកទទួលខុសត្រូវ និងរបៀបដែលវានឹងបន្តរៀបចំនយោបាយសហរដ្ឋអាមេរិក។ ជាមួយនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ កុប្បកម្មកាពីតូលនៅតែបន្តជំរុញឱ្យមានភាពចលាចលនយោបាយរបស់សហរដ្ឋអាមេរិក ចំពេលមានការបែងចែកកាន់តែខ្លាំងរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ហើយអាចនាំមកនូវភាពចលាចល និងចលាចលបន្ថែមទៀត។ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាគណបក្សសាធារណរដ្ឋ បានបដិសេធមិនព្រមទទួលស្គាល់គូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក គឺលោក ចូ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិចំនួន ៥របស់សហរដ្ឋអាមេរិក។ វាជារឿងកម្រមួយ ចំពោះការដាក់ទណ្ឌកម្មរបស់ចិនលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិអាមេរិក បើទោះជាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន និងការប្រឈាមមុខគ្នាកាន់តែខ្លាំងលើបញ្ហាភូមិសាស្រ្តនយោបាយក្ដី៕ ប្រែសម្រួល ឈូក បូរ៉ា
កោះកុង ៖ ថ្លែងចេញពីទឹកដីខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ដោយចំអកទៅកាន់អ្នកប្រកាសស្នេហាបរិស្ថាន តែពេលមានសង្គ្រាមនាំគ្នារត់បាត់ដោយមិនហ៊ានចូលរួមប្រយុទ្ធនោះទេ ។ ការលើកឡើងរបស់សម្តេចនេះ ព្រោះទឹកដីកោះកុងជាទីកន្លែងមួយដែលសំបូរព្រៃឈើ ហើយមានក្រុមដែលតាំងខ្លួនឯងជាអ្នកស្រឡាញ់បរិស្ថាន មានមេក្រុមជាជនបរទេសឈ្មោះ អាឡិច ជ្រកក្រោមផ្លាក “មាតាធម្មជាតិ” បានអះអាងថា ពួកខ្លួនផុសផុលការពារបរិស្ថាន។ ចំពោះករណីនេះ សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...
កោះកុង ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនប្រជាពលរដ្ឋ ជាបន្ដបន្ទាប់។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១ ០០០នាក់...
គៀវ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានធ្វើទស្សនកិច្ចដោយមិនប្រកាសកាលពីថ្ងៃអាទិត្យទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្តេជ្ញាបន្តការគាំទ្រ សម្រាប់ប្រជាជាតិអឺរ៉ុបខាងកើតចំពេលមានសង្រ្គាម ដែលកំពុងបន្តជាមួយរុស្ស៊ី។ ប្រពភពីទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងដោយដកស្រង់ប្រភពពីក្រសួងថា លោកស្រី នឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលរួមទាំងសមភាគីអ៊ុយក្រែនលោកស្រី Dmytro Kuleba ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទិវាសន្តិភាពដើម្បីទាំងអស់គ្នា មិនមែនផ្តាច់មុខត្រកូលហ៊ុននោះទេ គឺជាផលសម្រាប់ប្រយោជន៍ទាំងអស់គ្នាទាំងបច្ចុប្បន្ននិងអនាគត ។ សម្តេចបានបន្តថា ការសម្តេចលើកឡើងបែបនេះ ដោយសារមានអ្នកខ្លះមិនសប្បាយចិត្តនោះទេ ដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃ២៩ធ្នូ ជាទិវាសន្តិភាព ហើយបានអនុញ្ញាតឲ្យឈប់សម្រាក ។ សម្តេចចោទសួរថា គ្រាន់តែយកថ្ងៃទិវាសន្តិភាពដែលប្រវត្តិសាស្រ្ត៥០០ឆ្នាំទើបតែមាននៅក្នុងយុគសម័យសម្តេចតេជោ សម្រាប់ជាថ្ងៃឈប់សម្រាកតើមានទៅខុសអី្វ? សម្តេចក៏បានប្រាប់ថា បើអ្នកណាមិនសប្បាយចិត្ត...
តូក្យូ៖ ខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បានប្រកាសភាពអាសន្នបន្ទាប់ពីគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ដែលបានបណ្តាលឱ្យមនុស្សចំនួន ១២៦នាក់បានស្លាប់នៅក្នុងខេត្តនេះ មកទល់ពេលនេះ ដោយផ្ទះ និងផ្លូវត្រូវបានបំផ្លាញស្ទើទាំងស្រុង។ លោក Hiroshi Hase អភិបាលខេត្ត Ishikawa បានប្រាប់កិច្ចប្រជុំទីស្នាក់ការកណ្តាលឆ្លើយតបគ្រោះមហន្តរាយថា ខេត្តបានប្រកាសភាពអាសន្នក្នុងការឆ្លើយតបទៅនឹងការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីការរញ្ជួយដី។ ជាពិសេស អភិបាលខេត្តកំពុងជំរុញវិធានការ ដូចជាការបញ្ជូនមន្ត្រីទៅកាន់តំបន់រងគ្រោះខ្លាំងដោយគ្រោះមហន្តរាយ និងការបង្កើនចំនួនបុគ្គលិក...