ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល បំពាក់ក្បាលគ្រាប់ដ៏ធំទំនើប

Afp

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តថាមពល នៃក្បាលគ្រាប់ដ៏ធំទំនើប ដែលរចនាឡើងសម្រាប់មីស៊ីល យុទ្ធសាស្ត្រ “Hwasal-1 Ra-3” ។


ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មី Pyoljji-1-2″ ត្រូវបានសាកល្បងបាញ់កាលពីរសៀលថ្ងៃសុក្រ។


សេចក្តីរាយការណ៍បានឲ្យដឹងថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅក្នុងដែនទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េ ហើយគោលដៅជាក់លាក់មួយត្រូវបានសម្រេច ។

បើយោងតាមសេចក្តីការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងថា ការធ្វើតេស្តនេះគឺជាផ្នែកមួយនៃសកម្មភាពទៀងទាត់សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងទិដ្ឋភាពផ្សេងៗដូចជាការអនុវត្តយុទ្ធសាស្ត្រ និងបច្ចេកទេស និងប្រតិបត្តិការនៃប្រព័ន្ធអាវុធប្រភេទថ្មី ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការធ្វើតេស្តមិនមានពាក់ព័ន្ធនឹងស្ថានភាពក្នុងតំបន់ឡើយ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top