សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់ ក ម៉ូតូ)។ ជនសង្ស័យ ឈ្មោះ ផាន់ វណ្ណនិត ភេទប្រុស អាយុ ២៧ឆ្នាំ បានធ្វើសកម្មភាពលួចកាច់ ក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន២៥នាក់ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងមកនេះ គិតត្រឹមពាក់កណ្តាលអធ្រាតឆ្លងចូលមកថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺកើនឡើងដល់១០.៥៣៧នាក់ ។ តួលេខនៃអ្នកឆ្លងជំងឺ មានករណីឆ្លងជំងឺជាប្រចាំថ្ងៃប្រមាណ៣០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលមានចំនួន៣៩នាក់ គិតពីថ្ងៃព្រហស្បតិ៍ ហើយ២៧នាក់គិតក្នុងថ្ងៃសុក្រ ចំនួន៣០នាក់ គិតក្នុងថ្ងៃសៅរ៍ និងចំនួន៣២នាក់ គិតក្នុងថ្ងៃអាទិត្យ...
អាដឌី អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលបង្ការរោគ និងត្រួតពិនិត្យជំងឺប្រចាំតំបន់អាហ្វ្រិក (Africa CDC) បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួននៃអ្នកស្លាប់នៅតែបន្តមាន ដោយនៅទ្វីបអាហ្រ្វិកបានកើនឡើងដល់៧៤៤នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ដល់ទៅ១៣.៦៨៦នាក់ ។ CDC ប្រចាំនៅតំបន់អាហ្វ្រិក ជាទីភ្នាក់ងារពិសេសមួយនៃសហភាពអាហ្វ្រិកដែលមានសមាជិកចំនួន៥៥ប្រទេស បានរាយការណ៍ឲ្យដឹងនៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា មានប្រទេសចំនួន៥២ហើយនៃប្រទេសទាំងអស់នៅទ្វីបអាហ្វ្រិកដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ១៩ ។...
គណៈកម្មាធិការសិទ្ធមនុស្ស ចាត់ទុកច្បាប់គ្រប់គ្រង ប្រទេសក្នុងភាពអាសន្ន មិនមែនជាការរំលោភ សិទ្ធមនុស្ស ឬឧបករណ៍ប្រមូលអំណាច នោះទេ
តេហរ៉ង់៖ នៅថ្ងៃអាទិត្យទី១២ ខែមេសានេះ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់គឺលោក Hassan Rouhani បានប្រកាសថាប្រទេសរបស់លោកទើបតែបាន យកឈ្នះផ្លូវច្បាប់ទៅលើប្រទេសអាមេរិក ដើម្បីអាចទាមទារយកមកវិញនូវទ្រព្យសម្បត្តិដែល មានតម្លៃប្រមាណជា ១,៦ពាន់លានដុល្លាររបស់ខ្លួនមកវិញ។ វាជាទ្រព្យដែលមាននៅក្នុងប្រទេស Luxembourgហើយត្រូវបានបង្កកដោយ សហរដ្ឋអាមេរិកជាយួរមក ហើយនិងទើបតែត្រូវបានអ៊ីរ៉ង់ទាមទារ មកវិញបានប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។គួរបញ្ជាក់ថា ស្ថានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេហរ៉ង់និងវ៉ាស៊ិនតោនបាន កើនកំដៅខ្លាំងនៅក្រោយពេលដែលលោកTrumpបានប្រកាស ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរដោយឯកតោភាគី។ គួរបញ្ជាក់ថានៅមានជម្លោះ ដ៏ធំមួយទៀតក្រៅតែពីបញ្ហាអាវុធនុយក្លេអ៊ែរនោះគឺថាកាលពី ឆ្នាំ២០១២តុលាការនៃទីក្រុងញូវយ៉កបានសម្រេចសាលក្រម...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន បញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសានេះ គឺមានរោងចក្រ៩៥ភាគរយ បានបើកដំណើរការ ហើយកម្មករទៅធ្វើការជាធម្មតា ប៉ុន្តែអ្នកដែលឈប់ការងារចំថ្ងៃបុណ្យចូលឆ្នាំខ្មែរ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ នេះបើយោងតាមAKP។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា “គិតត្រឹមម៉ោង ៧:៣០នាទី ព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការ...
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន អាជ្ញាបណ្ណទទួលប្រាក់ បញ្ញើពីសាធារណជន ធំជាងគេ និងមានបទពិសោធន៍ 25 ឆ្នាំនៅទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានភាគទុនិកធំថ្មីពីប្រទេសកូរ៉េខាងត្បូង គឺ «ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)»។ ធនាគារ ខេប៊ី គូកមីន គឺជាធនាគារឈានមុខគេ នៅកូរ៉េខាងត្បូង បានជោគជ័យលើការទិញភាគហ៊ុនចំនួន...
សេអ៊ូល៖ ប្រភពីក្រុមគ្រួសាររបស់លោកបានឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តីលោក Chung Won-shik ដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់លោកក្នុងការបង្កើតកតិកាសញ្ញា សម្រាប់ការផ្សះផ្សាអន្តរកូរ៉េនៅឆ្នាំ១៩៩១ បានទទួលមរណភាព បន្ទាប់ពីការប្រយុទ្ធនឹងជំងឺតម្រងនោម រយៈពេលមួយខែ ក្នុងអាយុ ៩១ ឆ្នាំ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក Chung Won-shik ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៩១-១៩៩២ បានស្លាប់នៅម៉ោងប្រហែល...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងវីរុសកូវីដ-១៩ នៅពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលវីដេអូនៅសប្តាហ៍នេះជាមួយមេដឹកនាំចិន ជប៉ុន និងរដ្ឋសមាជិកអាស៊ាន នៅសប្ដាហ៍នេះ។ លោក Yoon Jae-kwan អ្នកនាំពាក្យរងការិយាល័យប្រធានាធិបតីបានលេីកឡេីងថានៅក្នុងកិច្ចប្រជុំកំពូលវីដេអូអាស៊ានបូកបី (APT) នាពេលខាងមុខនេះអ្នកចូលរួមគ្រោងនឹងមានការពិភាក្សាលើមធ្យោបាយនានា ដើម្បីសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ- ១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានខាងសង្គមនិងសេដ្ឋកិច្ច។ លោក មូនបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែទាំសុខភាពក្នុងតំបន់និងថែរក្សាបណ្តាញផ្គត់ផ្គង់សកល និងការផ្លាស់ប្តូរដែលទាក់ទងនឹងធុរកិច្ចចាំបាច់រវាងប្រទេសនានា៕ ដោយ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រកាស ទទួល គណបក្សខ្មែរស្រឡាញ់ជាតិ (គ.ខ.ស.ជ) ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅផ្ទះលេខ១៧ B១០ ផ្លូវលំ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញក្រោយពីបានចុះបញ្ជីនៅក្រសួង។ យោងតាមប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយរបស់ ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយសម្តេច ស ខេង ជារដ្ឋមន្រ្តី កាលពីថ្ងៃទី១០...