កំពង់ចាម ÷ បន្ទាប់ពីមានកិច្ចប្រជុំលើប្រធានបទ រៀបចំយន្តការថែរក្សាសួនច្បារតាមដងផ្លូវជាតិលេខ ៦ នាព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពង់ ចាម បានសម្រេចរៀបចំយន្តការ ក្រុមការ ងារថ្មីមួយ ដើម្បីថែទាំសួនច្បារបន្ត ។ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការថែសួនច្បារ...
កំពង់ចាម៖ អគ្គីភ័យបានលេបត្របាក់ផ្ទះចំនួន ២ ខ្នង ឆេះខូចខាតទាំងស្រុង និងខាតបង់ទ្រព្យសម្បត្តិអស់មួយចំនួនធំ ដោយសារតែម្ចាស់ផ្ទះដុតធូបសែនកុងម៉ា ហើយបិទទ្វារផ្ទះចោលធ្វើឲ្យភ្លើងធូបរៀល ឆេះបង្កជាអគ្គិភ័យ នៅវេលាម៉ោងជាង ០៩ និង៣០នាទី ព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០ ស្ថិតនៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ។ ...
បរទេស៖ ទីក្រុងបាងកកនៅតែ មានផ្សែងអ័ព្ទមិនល្អនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយការបំពុល ដោយធូលីល្អហួសកម្រិតសុវត្ថិភាពនៅតាមស្ថានីយ៍ត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៨ ខណៈក្រុមសកម្មជនបាន ប្រមូលផ្តុំគ្នានៅវិមាន រដ្ឋាភិបាល ទាមទារឱ្យចាត់វិធានការ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករមកពីក្រុមបរិស្ថានរួមមាន Greepeace Thailand, BIOTHAIm...
បរទេស៖បុណ្យចូលឆ្នាំចិន ឬ ហៅជាទូទៅ ថាបុណ្យចូលឆ្នាំតាមច័ន្ទគតិជាសកល គឺជាពិធីបុណ្យចិនដែល ប្រារព្ធការចាប់ផ្តើមនៃឆ្នាំថ្មីតាមប្រតិទិនចិន។ ជាធម្មតាពិធីបុណ្យនេះត្រូវបានគេហៅថាជាបុណ្យនិទាឃរដូវនៅចិនដីគោក និងជាពិធីបុណ្យមួយ ក្នុងចំនោមបុណ្យចូលឆ្នាំថ្មីជាច្រើននៅអាស៊ី។ ការសង្កេតតាមទំនៀមទម្លាប់ធ្វើឡើងចាប់ពីល្ងាចមុន ថ្ងៃដំបូងនៃឆ្នាំនេះរហូតដល់ពិធីបុណ្យបង្ហោះគោម ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ នៃឆ្នាំ។ ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិនចាប់ផ្តើមនៅលើព្រះច័ន្ទថ្មី ដែលលេចឡើងនៅចន្លោះថ្ងៃទី ២១ ខែមករាដល់ថ្ងៃទី ២០ ខែកុម្ភៈ។ នៅឆ្នាំ ២០២០...
បរទេស៖ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ពួកសកម្មប្រយុទ្ធរាប់រយនាក់ បានបើកការវាយប្រហារ ជាច្រើន នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី សម្លាប់ទាហាន ស៊ីរីដល់ទៅ៤០នាក់ និងរបួស៨០នាក់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ រុស្ស៊ី ឈ្មោះ Interfax បានរាយការណ៍ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយថា លោកជឿជាក់លើព័ត៌មាន ដែលចេញមក ពីប្រទេសចិន ទាក់ទងនឹងវីរុស កូរ៉ូណាវីរុស ដែលបាន សម្លាប់មនុស្ស ៩ នាក់នៅទីនោះ និង ធ្វើឲ្យ មនុស្សជិត ៥០០ នាក់ផ្សេងទៀតឈឺ ដោយបន្ថែមថា សហរដ្ឋអាមេរិក នៅតែគ្រប់គ្រងស្ថានការណ៍ នៅតាមព្រំដែនរបស់ខ្លួនបន្ទាប់ពីករណី...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការរបស់ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់អំពីការតែងតាំងមេដឹកនាំ ផ្នែកដឹកនាំសត្វចិញ្ចឹមដ៏សំខាន់ របស់មេដឹកនាំលោក គីម ជុងអ៊ុន ជារដ្ឋមន្រ្តីក្រសួងការពារ ជាតិថ្មីរបស់ ប្រទេសនេះ។ លោកគីម ជុងហ្គុន អនុរដ្ឋមន្រ្តីនៃ កងកម្លាំង ប្រដាប់អាវុធប្រជាជន ត្រូវបាន គេជឿថា បានជំនួសលោកមិន ក្វាងចូល ជារដ្ឋមន្រ្តីចាប់តាំងពី...
ភ្នំពេញ៖ បុរសជនជាតិចិន រងគ្រោះ រត់ទៅប្ដឹងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សុំអន្តរាគមន៍អោយឃាត់ជនជនសង្ស័យ ជាជនជាតិចិនពាក់ព័ន្ធករណីលុយ ៣មុឺនដុល្លា កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២០ នៅចំណុចសណ្ឋាគារ រីវើរ៉ា បន្ទប់ជាន់ទី៣១លេខ៣១០៧A ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា ជនល្មើសទី១,...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូន នាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត...
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្ដើម របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យថែមទៀតផង ។ សូមរំលឹកថា ការដ្ឋានបុកស៊ីផាយស្ថាបនាប្រឡាយស្ទឹងមានជ័យ បានអនុវត្តតាំងពីដើមឆ្នាំ២០១៩ កន្លងមកហើយគិតមកដល់ចុងខែមករានេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារ...